ខេត្តកោះកុង ៖ ជុំវិញករណីឃាតកម្ម ប្តីបាញ់សម្លាប់ប្រពន្ធសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវតាមរកជនសង្ស័យ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ ពោលគឺមកទល់និងពេលនេះសមត្ថកិច្ចនៅមិនទាន់បានរកឃើញជនសង្ស័យនៅឡើយនោះទេ ។
គួររំឭកឡើងវិញថា អំពើឃាតកម្មនេេះបានកើតឡើងនៅវេលាម៉ោង៨នាយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិល មិញ នៅចំណុចលើផ្ទះប្អូនស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិស្មាច់មាន ជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ប្រភពពីសាក្សីបានឱ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ហាន ធឿន ភេទស្រី អាយុ៥០ឆ្នាំ សពថ្ងៃនៅផ្ទះមើលចៅ និងមានប្តីចុង(ជនសង្ស័យ) ឈ្មោះ សេង វិបុល ភេទប្រុស អាយុជាង៥០ឆ្នាំ មានមុខរបរជាកម្មករអាឈើ ។
ប្រភពដដែលបានបន្តថា មុនកើតហេតុគឺជនសង្ស័យនិងស្រ្តីរងគ្រោះបានឈ្លោះប្រកែកគ្នា បន្ទាប់មកស្ត្រីរងគ្រោះក៏បានគេចមកនៅផ្ទះប្អូន ហើយជនសង្ស័យក៏តាមមកបាញ់ដល់ផ្ទះប្អូនបណ្តាលអោយស្រ្តីរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ។
សាក្សីបានឱ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យជនសង្ស័យ លើកកាំភ្លើងបាញ់សម្លាប់ជនរងគ្រោះគឺដោយ សារប៉ុន្មានថ្ងៃមុន ប្តីដើមរបស់ស្រ្តីរងគ្រោះបានមកហៅស្ត្រីរងគ្រោះឱ្យទៅធ្វើជាមេបាក្នុងថ្ងៃការកូន ទើបធ្វើឲ្យជនសង្ស័យកើតចេញនូវភ្លើងប្រច័ណ្ឌហើយចេះតែតាមរក រឿងស្ត្រីរងគ្រោះរហូតមក ស្រាប់តែដល់យប់ម៉ិញជនរងគ្រោះក៏បានបាញ់សម្លាប់ស្រ្តីរងគ្រោះតែម្តង រួចក៏បានរត់គេចខ្លួនបាត់ស្រមោលទៅ។
សមត្ថកិច្ចដែលចុះទៅអន្តរាគមនាគមន៍ក្រោយកើតហេតុ
បានឲ្យដឹងដែរថា ស្ត្រីរងគ្រោះស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ម៉ាកAK47 ចំនួន២គ្រាប់ ចំដើមទ្រូង និងបេះដូងបណ្តាលឲ្យស្លាប់ភ្លាមៗ ។
បើទោះយ៉ាងណាអំពើឃាតកម្មបាញ់សម្លាប់ខាងលើសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវតាមរកជនសង្ស័យដើម្បីយកមកធ្វើការផ្តន់ទាទោសតាមផ្លូវច្បាប់ ៕ នគរដ្រេហ្គន