តាមសារព័តjapan times បានផ្សាយថា អតីតៈនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា បានទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែកុម្ភៈ នេះជាលើកទីមួយដែល លោកស្រី ទៅកាន់ជប៉ុនចាប់តាំងពីលោកស្រីបានភៀសខ្លួនចេញពីប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០១៧។រួមដំណើរជាមួយលោកស្រី គឺ បងប្រុស ដែលជាអតីតៈនាយករដ្ឋមន្ត្រី ថាក់ស៊ីនស៊ីណាវ៉ាត្រា រួមទាំងបងថ្លៃ ក៏ជាអតីតនាយករដ្ឋមន្ត្រីថៃដូចគ្នា គឺលោក ស៊ុំឆាយ វងសាវ៉ាត។
ជំនួបខាងលើបង្ករឲ្យមានពាក្យចចាមអារាម ថា អតីតៈនាយករដ្ឋមន្ត្រី ត្រកូលស៊ីណាវ៉ាត្រា ទាំង៣រូប ជួបគ្នានៅជប៉ុនដើម្បី ពិភាក្សា ដើម្បីផ្លាស់ប្តូរ មេដឹកនាំគណបក្សភឿថៃ ដែលជាមន្ត្រីប៉ូលិស លោក Viroj Pao in ។
តាមសារព័ត៌មានបាងកកបុស្ត៍ បានផ្សាយថា លោក Phumtham Wcchayachai អគ្គលេខាធិការគណបក្សភឿថៃបាន ច្រានចោលព័ត៌មានខាងលើ ដោយលោកបញ្ជាក់ថា ការប្រកាសថា អតីតៈនាយករដ្ឋមន្ត្រី៣រូបរបស់គណបក្សភឿថៃជួបគ្នានៅជប៉ុន ដើម្បីពិភាក្សា ផ្លាស់ប្តូរលោកViroj Pao in គឺជារឿង មិនពិតឡើយ។ លោកបញ្ជាក់ទៀតថា តាមអ្វីដែលលោកដឹង អតីតៈនាយករដ្ឋមន្ត្រីទាំងបីរូប មិនបានជួបប្រជុំគ្នាឬឡើងគម្រោងស្តីពីការផ្លាស់ប្តូរអ្វីមួយនោះឡើយ។
លោក Phumtham wechayachai បញ្ជាក់ទៀតថា លោក Viroj Pao in កំពុងតែបំពេញការងាដោយស្របច្បាប់ ក្នុងតួនាទីជាមេដឹកនាំគណបក្សភឿថៃ ។ គណបក្សភឿថៃ ក៏គ្មានហេតុផលណាមួយដើម្បីផ្លាស់ប្តូរមេដឹកនាំបក្សភឿថៃ នៅពេលនេះឡើយ។
លើសពីនេះទៅទៀត ច្បាប់ហាមធ្វើសកម្មភាពនយោបាយនៅមានប្រសិទ្ធិភាព ធ្វើឲ្យគណបក្សភឿថៃមិនអាច ជួបប្រជុំឬក៏អនុវត្តលើបញ្ហាសំខាន់ បានឡើយក្នុងនោះមានការផ្លាស់ប្តូរមេដឹកនាំគណបក្ស។
តាមសារព័ត៌មាន Japan times បានផ្សាយថាបងប្អូនអតីតៈនាយករដ្ឋមន្ត្រី ត្រកូលស៊ីណាវ៉ាត្រា ទាំងបីរូប ជួបគ្នានៅជប៉ុន គឺមាន គោលដៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕
ដោយ៖ មែវ សាធី