អាជ្ញាធរខណ្ឌសែនសុខបានចុះត្រួតពិនិត្យ និងផ្អាកទីតាំងយានដ្ឋានកែច្នៃរថយន្តមួយកន្លែង ស្ថិតនៅផ្លូវលេខ២០០៤

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រួមជាមួយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងយានដ្ឋានកែច្នៃរថយន្តរបស់ឈ្មោះ រឿន រិន ស្ថិតនៅផ្លូវលេខ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងពិនិត្យឃើញមានរថយន្តដែលយកមកកែច្នៃចំនួន ០៦គ្រឿង ក្នុងនោះបានកែច្នៃរួចរាល់ចំនួន ០១គ្រឿង និងកំពុងដំណើរការកែច្នៃតំឡើងតទ្រង់ចំនួន ០១គ្រឿង ។
ជាមួយនេះ អាជ្ញាធរបានធ្វើការផ្អាកទីតាំងអាជីវកម្មនេះ ជាបណ្តោះអាសន្ន និងបានណែនាំដល់ម្ចាស់ទីតាំង និងម្ចាស់រថយន្តដែលយកមកតំឡើងតទ្រង់អោយចូលរួមសហការជាមួយអាជ្ញាធរ អោយបញ្ឈប់ការកាត់តទ្រង់ខុសលក្ខណ:បច្ចេកទេសនេះបន្តទៀត ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ០៥ថ្ងៃ ចាប់ពីវេលាម៉ោង ០០នាទីយប់ ថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អាជ្ញាធរខណ្ឌសែនសុខបានធ្វើការត្រួតពិនិត្យរថយន្តធុនធ្ងន់ខុសលក្ខណៈបច្ចេកទេសស្ថិតនៅចំណុចផ្លូវណ័រប្រីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(កែងប្រឡាយបារាំង ព្រំប្រទល់ខណ្ឌមានជ័យ) ជាលទ្ធផលបានត្រួតពិនិត្យរថយន្តសរុបចំនួន ១៥៥គ្រឿង ក្នុងនោះ រថយន្តដែលត្រឹមត្រូវចំនួន ១៤៥គ្រឿង និងរថយន្តខុសលក្ខណៈបច្ចេកទេសសរុបចំនួន ១០គ្រឿង បច្ចុប្បន្ននេះ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីវាស់វែងកាត់ទ្រង់អោយត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ដោយឡែក បានធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់រថយន្តចំនួន ០៧គ្រឿង រថយន្តទ្រង់លើសប្រវែងកាត់ភ្លាមៗចំនួន ០១គ្រឿង និងរថយន្តលើសភ្នែនកាត់ភ្លាមៗចំនួន ០៣គ្រឿង ។
បច្ចុប្បន្ននេះ អាជ្ញាធរខណ្ឌកំពុងបន្តចុះត្រួតពិនិត្យជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង ០៨ និង ០០នាទីព្រឹក ដល់ម៉ោង ១១និង០០នាទីយប់ផងដែរ ៕តុង សីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print