ខាងគ្រួសារលោកវេជ្ជបណ្ឌិត ជា សំអាន បដិសេធពាក់ព័ន្ធនឹង«ព័ត៍មានថាប្រធានមន្ទីរពេទ្យវិសាលសុខប្ដឹងប្រពន្ធ និងបងថ្លៃ ដាក់គុក»

ចែករំលែក៖

ភ្នំពេញ៖ លិខិតបដិសេដមួយបានលើកឡើងថា៖ ក្នុងនាមនាងខ្ញុំជាគ្រួសារលោក ជា សំអាន ខ្ញុំសូមធ្វើការបដិសេធចោលនូវ ពត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងទំព័រ សារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងលោកប្រធានមន្ទីរពេទ្យវិសាលសុខប្ដឹងប្រពន្ធ និងបងថ្លៃ ដាក់គុក។
លិខិតនេះបានរៀបរាប់ថា៖ នារីឈ្មោះ ទូច ច័ន្ទរស្មី បានស្គាល់លោក ជា សំអាន នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦ ដូច្នេះទើបតែស្គាល់០១ ឆ្នាំ តើអាចមានកូនអាយុប្រហែល ០៣ ឆ្នាំបានអត់? នាងខ្ញុំជាក្រុមគ្រួសារ ស្នើរសុំឲ្យឈ្មោះ ទូច ច័ន្ទរស្មី យកកូនតូចនោះមកពិនិត្យ DNA។ ពេលស្គាល់គ្នាប្រហែលប៉ុន្មានខែ នារីម្នាក់នេះបានសុំខ្ចីលុយ ២០ ០០០ ដុល្លារអាមេរិក ពីលោក ជា សំអាន តែគាត់មិនអោយ។ បន្ទាប់មក នារីម្នាក់នេះបានព្យាយាម តាមជួប លោក ជា សំអាន ហើយនិយាយថា បើគ្មានលុយស្ដារក្រុមហ៊ុននេះទេ នាងនឹង សំលាប់ខ្លួន។ ដោយក្ដីអាណិត និងដោយគិតថាក្រុមហ៊ុននេះ អាចមានឱកាសស្តារមក វិញបាន លោក ជា សំអាន ក៏សម្រេចចិត្តដាក់ទុន ៥០% ទៅក្នុងក្រុមហ៊ុនដោយមាន ច្បាប់លក្ខន្តិកៈក្រុមហ៊ុនត្រឹមត្រូវចុះបញ្ជីម្ដងទៀតនៅខែ កក្កដា ឆ្នាំ២០១៧ ។ បន្ទាប់ពី លោក ជា សំអាន ដាក់ទុនហើយ ក្រុមហ៊ុនពិតជាចាប់ផ្ដើមមានប្រាក់ចំណេញ មកវិញ មែន គឺរហូតមកដល់ពេលនេះក្រុមហ៊ុនអាចចំណេញ ប្រហែល ១០ ០០០ដុល្លារ ក្នុង០១ ខែ។
ប៉ុន្មានខែដំបូង គឺជាទំនាក់ទំនងចូលហ៊ុនទេ តែនារីម្នាក់នោះព្យាយាម លួងលោមគាត់ បង្គាប់ឲ្យកូនស្រីនោះហៅគាត់ថាប៉ា បន្ទាប់មកក៏ក្លាយជាទំនាក់ទំនង ស្រីកំណាន់ម្នាក់តែប៉ុណ្ណោះ ហើយតែងតែគំរាមមករករឿងប្រពន្ធកូនគាត់ ។ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ លោក ជា សំអាន ក៏មានបញ្ហាសុខភាព ដោយគាត់មាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយត្រូវសំរាកព្យាបាលមួយរយៈ។ នៅចុងខែ មករា ២០១៨ គាត់ក៏ចាប់ផ្ដើមធូរស្បើយបន្តិច តែគាត់ចាប់ផ្ដើមមិនបានទទួលបញ្ជី ចំណូលចំណាយ បិទកាម៉េរ៉ាលែងឲ្យដឹងស្តុកទំនិញចេញចូល ចង់កេងប្រវ័ញ្ចលុយ ក្រុមហ៊ុន ជម្លោះក៏ចាប់ផ្ដើមកើតឡើង ព្រោះលោក ជា សំអាន ចាប់ផ្ដើមគិតថា ឈ្មោះ ទូច ច័ន្ទរស្មី មិនស្មោះត្រង់នឹងគាត់ គាត់ក៏ចាប់ផ្ដើមចង់បែងចែកភាគហ៊ុន ហើយគាត់ថា នឹងធ្វើការជម្រះបញ្ជីក្រុមហ៊ុន នារីម្នាក់នេះភ័យក៏សុំអង្វរគាត់កុំឲ្យធ្វើការជម្រៈបញ្ជី។ រហូតដល់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ជា សំអាន ក៏សុំចែកហ៊ុន អោយដាច់ ស្រេច ហើយប្រាប់នារីម្នាក់ នោះថា គាត់បានណាត់មេធាវីរួចហើយ ថ្ងៃច័ន្ទ ទី១២ កុម្ភៈ ២០១៨ យើងជួបចរចារ គ្នាជម្រះបញ្ជីក្រុមហ៊ុន បែងចែកភាគហ៊ុន។ នៅថ្ងៃទី០៨ កុម្ភៈ ២០១៨ ដដែល ជម្លោះ ចាប់ផ្ដើមខ្លាំងឡើងៗ ហើយ ទូច ច័ន្ទរស្មី បានផ្ញើរសារ ជាសំលេងជេរលោក ជា សំអាន និងព្រមានថា “ លុយនឹងអញឲ្យហែង អញចង់ យកលុយគប់ក្បាលហែង ឲ្យហែងនៅមុខពេទ្យឲ្យគ្រូពេទ្យទាំងអស់ហែងដឹង អញមិនឲ្យទៅលើអាណាទាំងអស់ លុយស្អីក៏ដោយ ហែងចង់គិតគូរ ហែងទៅគិតគូរនៅមន្ទីរពេទ្យហែង គឺអញគប់ក្បាល ហែងឲ្យមើល ហែងហៅប៉ូលីសមកចាប់អញមក” ព្រមទាំងគំរាមទៅរករឿងដល់ ប្រពន្ធកូនគាត់ទៀត។ នៅល្ងាចថ្ងៃទី ០៩ កុម្ភៈ ២០១៨ លោក ជា សំអាន បានទៅ ទីតាំងផ្ទះលេខ ១០៣៥ E ផ្លូវលំ បុរីស៊ីរ៉ែនវីឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាទីតាំងការិយាល័យក្រុមហ៊ុនដើម្បីឆែកបញ្ជី បន្ទាប់មកគាត់ចាប់ផ្ដើមស្ពឹកដៃ ព្រោះគាត់មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ធ្វើឲ្យគាត់ឧស្សាហ៍ស្ពឹកមួយ ចំហៀងខ្លួន គាត់ក៏ហៅគេមកធ្វើគីណេ (អាចហៅស្រីដែលគេចោទនោះមកសួរទៅ)។ មុននឹងហៅនារីម្នាក់នោះមក លោក ជា សំអាន បានប្រាប់ឲ្យបុគ្គលិកទូរស័ព្ទ ទៅសួរឈ្មោះ ទូច ច័ន្ទរស្មី ហើយ ទូច ច័ន្ទរស្មី នោះថា មិនអីទេ។ ពេលឈ្មោះ ទូច ច័ន្ទរស្មី មកដល់ នាងក៏ចាប់ផ្ដើមយកលេសឈ្លោះគ្នាជាមួយលោក ជា សំអាន រំពេចនោះ បងប្រុសឈ្មោះ ទូច សុធា បានស្ទុះមកដាល់លោក ជា សំអាន ចំក្បាលពោះ ហើយចាប់គាត់ផ្ទប់ជញ្ជាំង ដោយ ឈ្មោះ ទូច ច័ន្ទរស្មី នោះបាន យកធុងស្រោចផ្កាដាក់ក្បាលលោក ជា សំអាន មួយទំហឹងធ្វើឲ្យឈាមហូរយ៉ាងច្រើន និងធ្វើឲ្យរបួសចាស់គាត់រើឡើង។ ឈ្មោះ ទូច ច័ន្ទរស្មី ដឹងថាគាត់មានជំងឺដាច់ សរសៃឈាមក្នុងខួរក្បាលហើយនៅយកធុងស្រោចផ្កាសំដៅក្បាលគាត់ទៀត។ តើនេះជាចេតនាប៉ុនប៉ងឬទេ? ចឹងតើអ្នកណាដែលមានចេតនាចង់បានទ្រព្យសម្បត្តិ អ្នកណា សូមមហាជនវិភាគផង។ ក្រោយមក លោក ជា សំអាន ក៏បានប្ដឹងសមត្ថកិច្ច ចាប់ជនទាំងពីរទៅប៉ុស្ដិ។
បន្ទាប់ពីកើតហេតុ ខ្ញុំក៏បានទៅប៉េអឹមក្រុង ដើម្បីចរចា ព្រោះឈ្មោះ ទូច ច័ន្ទរស្មី បានផ្ញើរសារមកអង្វរខ្ញុំថា មានកូនតូចនៅផ្ទះ។ ដោយក្ដីអាណិត ខ្ញុំបានទៅ ចរចាហើយនារីម្នាក់នោះបានឆ្លើយថា កូននោះមិនមែនជាកូនរបស់លោកជា សំអាន ទេ ខ្ញុំក៏សុំឲ្យនាងបង្ហាញបញ្ជីជាតិកូន តែនាងថានាងហ៊ានផ្តិតមេដៃទទួលស្គាល់ថា មិនមែន។លក្ខខណ្ឌផ្សេងទៀត ដែលខ្ញុំបានចរចារគឺពាក់ព័ន្ធនឹងភាគហ៊ុន ខ្ញុំបានសុំ ជម្រៈបញ្ជី ចែកហ៊ុនដើម្បីបញ្ចប់រឿង នារីម្នាក់នោះក៍សុំមិនជម្រះបញ្ជី តែសុំឲ្យ ខ្ញុំលក់ក្នុងតំលៃណាមួយ ហើយថាខ្លួនក្រទេ។ ដោយចង់បញ្ចប់រឿង ខ្ញុំក៍និយាយថាខ្ញុំ សុខចិត្តលក់ក្នុងតំលៃដើម ដែលលោក ជា សំអាន ដាក់កាលពីឆ្នាំមុន មិនទាមទារ ប្រាក់ចំណេញ និងមិនសើរើប្រាក់ចំណេញដែលនាងកេងទេ។ នៅពេលនោះ ស្រាប់តែ នារីម្នាក់ដែលជាសាច់ញាតិ មកចោទប្រកាន់ពួកខ្ញុំថា បោក ដាក់សំពាធ និង បោះសំដីថានឹងធ្វើស៊ីពួកខ្ញុំ និងគ្រួសារទៀត ហើយការចរចារក៏ចាប់ផ្ដើមលែងត្រូវគ្នា។ តែឈ្មោះ ទូច ច័ន្ទរស្មី បានសុំឲ្យសាច់ញាតិខ្លួន ចេញពីបន្ទប់ចចារ ខ្លាចសាច់ញាតិដឹង រឿងទាំងអស់។ លោក ជា សំអាន ខំជួយឲ្យមានលទ្ធភាពចិញ្ចឹមកូន ៣ នាក់ ហើយ ខ្ញុំខំយោគយល់ អាណិតខំទុកផ្លូវ និងមុខរបរ ឲ្យទុកចិញ្ចឹមកូនទៀត ព្រោះគាត់លើក ដៃសំពះអង្វរខ្ញុំពេក តែចុងក្រោយបែរជាព្យាយាមបង្ខូចកេរិ្តឈ្មោះគ្រួសារខ្ញុំ ទៅវិញ។
នាងខ្ញុំសូមធ្វើការបញ្ជាក់ថា កូនស្រីអាយុ ០៤ ឆ្នាំនោះមិនមែន ជាកូនលោក ជា សំអាន ទេ បើមិនដូច្នោះទេ ខ្ញុំសុំឲ្យយកកូនស្រីនោះមកធ្វើ DNA ដើម្បីបញ្ជាក់ ហើយក្រុមគ្រួសារខ្ញុំមិនដែលទាមទារកូនស្រីនោះមកធ្វើជាបន្ទុកគ្រួសារ ព្រោះគ្មាន ជាប់សាច់ឈាមជាមួយខ្ញុំ ហើយខ្ញុំមិនបានទៅចង់បំបែកបំបាក់កូននោះពីម្ដាយគេទេ។ នាងខ្ញុំក៏សូមបញ្ជាក់ថា ឈ្មោះ ទូច ច័ន្ទរស្មី គ្រាន់តែស្រីកំណាន់ម្នាក់ និងជាដៃគូ សហការចូលហ៊ុនគ្នា តែប៉ុណ្ណោះ មិនមែនជាគ្រួសារមួយផ្សេងទៀតទេ។ ពាក់ព័ន្ធនឹង ករណីនេះ នាងខ្ញុំស្នើសុំឲ្យតុលាការចាត់ការតាមនីតិវិធីច្បាប់។
ក្នុងករណីនេះផងដែរ ខាងមន្ត្រីនគរបាលយុត្តិធម៍នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏បានកសាងសំណុំរឿងតាមនីតិវិធីទៅសាលាដំបូងពីបទ ហឹង្សាដោយចេតនា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print