ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ ខ្ញុំនិងភរិយាសូមជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរំលឹកថា៖ នៅក្នុងថ្ងៃសែននេះ សូមបងប្អូនប្រុងប្រយ័ត្នភ្លើងអគ្គីភ័យដែលអាចបណ្តាលមកពីការដុតធូបទៀនមិនបានប្រុងប្រយ័ត្ន។ សូមបងប្អូនធ្វើដំណើរកំសាន្តជិតឆ្ងាយមានសុខសុវត្ថិភាព និងបានសប្បាយជួបជុំក្រុមគ្រួសារកុំបីខានឡើយ៕
...
ដោយ៖ សុខ ខេមរា