ស្ថានភាពនយោបាយនៅក្នុងសប្តាហ៍នេះផ្តោតសំខាន់ទៅស្ថានភាពនៅឧប្បទ្វីបកូរ៉េ ដោយកីឡាបានជួយឲ្យប្រទេសបងប្អូនទាំងពីកាន់តែជិតស្និទ ឈានទៅរកការពិភាក្សា បញ្ចប់វិបត្តិឈានដល់ការបង្រួបបង្រួមជាតិ។
មេដឹកនាំកុរ៉េខាងជើង លោកគីមជុងអ៊ុន បានអញ្ជើញ ប្រធានាធិបតីកូរ៉េខាងត្បូង បំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដែលជាសញ្ញាវិជ្ជមាន និងជាការបង្ហាញឲ្យពិភពលោកបានដឹង ថាកូរ៉េខាងជើង មិនចង់ឲ្យមានការប្រឈមមុខជាមួយកូរ៉េខាងត្បូងនោះឡើយ ។ បើមិនមានអាមេរិក ជ្រៀតជ្រេកនោះទេ កូរ៉េទាំងពីរនឹងបង្រួបបង្រួមជាតិ ជាយូរណាស់មកហើយ មិនមានការប្រឈមមុខដាក់គ្នានោះដែរ។ក្រៅពីនេះនៅមានព្រឹត្តិការណ៍ជាច្រើនដែលចាប់អារម្ភផងដែរ។
«អំពីស្ថានភាពនយោបាយ»
ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានានៅជុំវិញពិភពលោក ចាប់អារម្ភយ៉ាងខ្លាំង ហើយក្រុមអ្នកវិភាគបានលើកឡើងថា នេះជាយុគសម័យនៃការបង្រួមបង្រួមកូរ៉េទាំងពីរ ។ នៅពេលនេះ ប្រធានាធិបតីកូរ៉េខាងត្បូង មិនទាន់ ផ្តល់ចម្លើយ ថាតើ នឹងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាងដែរឬទេ? ហើយបើប្រធានាធិបតីកូរ៉េខាងត្បូងយល់ព្រមទៅកាន់ទីក្រុងព្យុងយ៉ាងតាមការអញ្ជើញរបស់មេដឹកនាំគីមជុងអ៊ុន កូរ៉េទាំងពីរនិងបញ្ចប់វិបត្តិ ជាមិនខាន។
«យើង សង្ឃឹម ថា ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ជែនអ៉ិន អាច ទុក រឿង ចាស់ដែល ធ្លាប់ កើត មាន ជា ច្រើន ជំនាន់ មក ហើយ នោះ មួយ ឡែក សិន ហើយ ងាក មក បើក ទំព័រ យុគសម័យ ថ្មី នៃ ការ បង្រួបបង្រួម» នេះ ជា ការ លើក ឡើង របស់ អ្នកនាង គីម យូជុង ប្អូន ស្រី បង្កើត របស់ កំពូល មេ ដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែល បាន ជំរុញ លើក ទឹកចិត្ត ប្រធានាធិបតី កូរ៉េខាងត្បូង ឱ្យ ផ្លាស់ប្តូរឥរិយាបទ ដើម្បី ចង ភ្ជាប់ សម្ព័ន្ធភាព ជាមួយ កូរ៉េខាងជើង ។ ការលើកឡើងរបស់ អ្នកនាង គីម យ៉ុងជុង ត្រូវបានធ្វើឡើង ស្របពេលដែល លោក មូន ជែអ៉ិន បាន ទទួល លិខិត អញ្ជើញ ដោយ ផ្ទាល់ ពី លោក គីម ជុងអ៊ុន ស្នើ សុំ ឱ្យ ចូលរួម កិច្ចប្រជុំ កំពូល នា ពេល ណាមួយ ក្នុង ឆ្នាំ ២០១៨នេះ។
តើ តាម រយៈ ការ បន្ទន់ឥរិយាបថ ជា ប្រវត្តិសាស្ត្រ របស់ កូរ៉េខាងជើង អាច ក្លាយ ជា ការ បើក ច្រក ទ្វា យុគសម័យថ្មី នៃ ការ ភ្ជាប់ ទំនាក់ទំនង នយោបាយ ជិតស្និទ្ធ រវាងគូសត្រូវ ទាំងពីរ ឬទេ? បញ្ហ នេះ ត្រូវ ពឹងផ្អែក លើ តួអង្គទាំងបី ក្នុងនោះរួមមាន កូរ៉េខាងត្បូង កូរ៉េខាងជើង និង ជាពិសេសសហរដ្ឋអាមេរិក។ បើ វាយ តម្លៃ ទៅលើ គោលបំណង ប្រទេសកូរ៉េខាងជើង ដោយ ពឹង ផ្អែក ឥរិយាបទ ថ្មីៗ ដូចជា ការបញ្ជូន ក្រុមតន្រ្តីដែលមានសមាជិក១៤០នាក់ ក្រុមគាំទ្រចំនួន២០០ នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ រួមទាំង ប្អូនស្រី បង្កើតរបស់ខ្លួន ទៅកាន់ ប្រទេស កូរ៉េខាងត្បូង អាចឱ្យ យើង សន្និដ្ឋាន បាន ខ្លះៗ ថា រដ្ឋាភិបាល ក្រុងព្យុងយ៉ាង ទំនង កំពុង សំឡឹង រក មើល ផ្លូវ ដើរ ថ្មីមួយ ដើម្បី បង្កើត ទំនាក់ទំនង ល្អ ជាមួយ រដ្ឋាភិបាលក្រុង សេអ៊ូល ដើម្បី ផល ប្រយោជន៍ អ្វីម្យ៉ាង។
វាជារឿង សមហេតុសមផល មួយ សម្រាប់ រដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង ក្នុងការចាប់ផ្តើមឡើងវិញនូវ ចំណង ទាក់ទង ជាមួយ ប្រទេស កូរ៉េខាងត្បូង ដែលអតីត ជា បងប្អូន របស់ខ្លួន ព្រោះ ថា ការ បង្កើន ទំនាក់ទំនងល្អ ជាមួយ ញាតិ ជិត ខាង វា ប្រសើរ ជា ការ ចង មិត្ត ជាមួយ អ្នកដែល នៅ ឆ្ងាយ។ ទំនាក់ទំនង ប្រសើរ រវាង កូរ៉េទាំងពីរ នឹង កាត់ បន្ថយ សម្ពាធ សេដ្ឋកិច្ច បាន ខ្លះ ព្រមទាំង បញ្ឈប់ ភាព ឯការរបស់ខ្លួន លើ ឆាកអន្តរជាតិ។
កូរ៉េខាងជើង អាច គេង បាន ស្កប់ស្កល់ ជាង ាមុន ប្រសិន បើ អាច បង្កើតទំនាក់ទំនង ល្អ ជាមួយ ប្រទេស ជិតខាងមួយនេះ។ ប្រទេស កុម្មុយនីស មួយនេះ អាច នឹង ទទួលបាន ភាព កក់ក្ដៅ បន្តិច បន្ទាប់ពី អាច ផ្សះផ្សាទំនាស់ ជាមួយ ប្រទេស កូរ៉េខាងត្បូង។ ម្យ៉ាងទៀត ប្រសិនបើប្រទេស កូរ៉េខាងជើង អាច ទាញយក កូរ៉េខាងត្បូង មក ធ្វើ ជា ដៃជើងរបស់ ខ្លួនដោយជោគជ័យ នោះ ទោះ ចង់ ឬ មិនចង់ ទំនាក់ទំនង រវាង កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ច្បាស់ជា ត្រូវ មាន គំលាត ជាងមុន ដោយ ស្វ័យ ប្រវត្តិ។
សហរដ្ឋអាមេរិក អនុញ្ញាត ឱ្យគោល បំណង ភ្ជាប់ទំនាក់ទំនងល្អរវាង រដ្ឋាភិបាល ទីក្រុង សេអ៊ូល និងក្រុង ព្យុងយ៉ាង
លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក មិនបានលាក់បាំង នូវ ភាព មិន សប្បាយចិត្ត របស់ លោក ជាមួយ នឹងការ វិវត្តន៍ ថ្មីៗ ក្នុង ទំនាក់ទំនង រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងឡើយ តាមរយៈ ការ មិន ទទួល ទាន អាហារពេលល្ងាចដែលរៀបចំដោយ ប្រធានាធិបតីកូរ៉េខាងត្បូង ហើយ ថែម ទាំង បដិសេធ មិន ចាប់ដៃជា មួយ មន្ត្រី ជាន់ ខ្ពស់ តំណាង រដ្ឋាភិបាល ក្រុង ព្យុងយ៉ាង ក្នុងនោះ រួមទាំង អ្នកនាង គីម យ៉ូជុង ផងដែរ ។
ផ្ទុយទៅវិញ អនុប្រធានាធិបតីលោក Pence បែរជា ចំណាយ ពេល ជួប ប្រជាពលរដ្ឋកូរ៉េខាងជើង ដែល លួច ជម្លៀសខ្លួនចេញពី ប្រទេស កំណើតរបស់ខ្លួន។ លោក ថែមទាំង បាន នាំ លោក Fred Warmbier ដែល ជា ឪពុក ជនជាតិអាមេរិក ម្នាក់ ដែល បានដែលបានស្លាប់ បន្ទាប់ពីត្រូវបានដោះលែងដោយក្រុងព្យុងយ៉ាង ឱ្យ រួម ដំណើរ ជាមួយ លោក ទៅវិញ។ ជាង នេះ ទៅ ទៀត នោះ លោក ថែម ទាំង បាន លើកឡើង អំពី ការ បន្ថែម ដាក់ ទណ្ឌកម្ម ប្រឆាំង នឹង កូរ៉េខាងជើង ថែមទៀតផង។ លោក Pence បាន បង្ហាញ សារ យ៉ាង ច្បាស់ថា សហរដ្ឋអាមេរិក ប្រកាន់ ជំហរ មិន ចូលរួម ក្នុង កិច្ចចរចា ជាមួយ កូរ៉េខាងជើងឡើយ ដរាប ណា រដ្ឋាភិបាល ក្រុង ព្យុងយ៉ាង គ្មានការប្តេជ្ញាចិត្តក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទេនោះ។
សហរដ្ឋអាមេរិក នៅ តែ ប្រកាន់ យក គោលនយោបាយ របស់ ខ្លួន ដោយ ដាក់ សម្ពាធ អតិបរិមា ទៅ លើ ប្រទេសកូរ៉េខាងជើង ដែល ផ្ទុយ ស្រឡះ ទៅ នឹងការ ឆ្លើយតប ដ៏ កក់ក្តៅ ពី សំណាក់ លោក ម៉ូន ជែអ៉ិន នា ពេល ថ្មីៗនេះក្នុង បំណង ព្យាយាម ផ្សះផ្សារ ទំនាក់ទំនង ល្អ ចំពោះ លោកគីមជុងអ៊ុន។ ជាមួយនឹងការផ្លាស់ប្តូរ ឥរិយាបទថ្មី រវាងកូរ៉េទាំងពីរ តើ សហរដ្ឋអាមេរិក នឹង នៅតែ បន្ត ចង់ ធ្វើ សមយុទ្ធយោធា ភ្លាមៗ បន្ទាប់ ពី ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែរ ឬទេ បើសិនជា រដ្ឋាភិបាល ក្រុងសេអ៊ូល បង្កើត បាន ទំនាក់ទំនង ប្រកប ដោយ ផ្លែផ្កាជាមួយ កូរ៉េខាងជើងនោះ?
អតីតនាយករដ្ឋមន្ត្រីថៃ ត្រកូលស៊ីណាវ៉ាត្រា ៣រូប ជួបគ្នានៅជប៉ុន មានបំណងអ្វី?
តាមសារព័ត japan times បានផ្សាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា បានទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី១០ដល់ថ្ងៃទី ១៣ខែកុម្ភៈ នេះជាលើកទីមួយដែល លោកស្រី ទៅកាន់ជប៉ុន ចាប់តាំងពីលោកស្រីបានភៀសខ្លួនចេញពីប្រទេសថៃ កាលពីខែសីហា ឆ្នាំ ២០១៧។រួមដំណើរជាមួយលោកស្រី គឺ បងប្រុស ដែលជាអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីនស៊ីណាវ៉ាត្រា រួមទាំងបងថ្លៃ ក៏ជាអតីតនាយករដ្ឋមន្ត្រីថៃដូចគ្នា គឺលោក ស៊ុំឆាយ វងសាវ៉ាត។
ជំនួបខាងលើ បង្ករឲ្យមានពាក្យចចាមអារាម ថា អតីតនាយករដ្ឋមន្ត្រី ត្រកូលស៊ីណាវ៉ាត្រា ទាំង ៣រូប ជួបគ្នានៅជប៉ុន ដើម្បី ពិភាក្សា ដើម្បីផ្លាសប្តូរ មេដឹកនាំគណបក្សភឿថៃ ដែលជាមន្ត្រីប៉ូលិស លោក Viroj Pao in ។
តាមសារព័ត៌មានបាំងកក់បុស្ត៍ បានផ្សាយថា លោក Phumtham Wcchayachai អគ្គលេខាធិការគណបក្សភឿថៃ បាន ច្រានចោលព័ត៌មានខាងលើ ដោយលោកបញ្ចាក់ថា ការប្រកាសថា អតីតនាយករដ្ឋមន្ត្រី៣រូបរបស់គណបក្សភឿថៃជួបគ្នានៅ ជប៉ុន ដើម្បីពិភាក្សា ផ្លាសប្តូរលោកViroj Pao in គឺជារឿង មិនពិតឡើយ។ លោកបញ្ចាក់ទៀតថា តាមអ្វីដែលលោកដឹង អតីតនាយករដ្ឋមន្ត្រីទាំងបីរូប មិនបានជួបប្រជុំគ្នាឬឡើងគម្រោង ស្តីពីការផ្លាសប្តូរអ្វីមួយនោះឡើយ។
លោក Phumtham wechayachai បញ្ចាក់ទៀតថា លោក Viroj Pao in កំពុងតែបំពេញការងាដោយស្រប់ច្បាប់ ក្នុងតួនាទីជាមេដឹកនាំគណបក្សភឿថៃ ។ គណបក្សភឿថៃ ក៏គ្មានហេតុផលណាមួយដើម្បីផ្លាសប្តូរមេដឹកនាំបក្សភឿថៃ នៅពេលនេះឡើយ។
លើសពីនេះទៅទៀត ច្បាប់ហាមធ្វើសកម្មភាពនយោបាយ នៅមានប្រសិទ្ធិភាព ធ្វើឲ្យគណបក្សភឿថៃមិនអាច ជួបប្រជុំឬក៏អនុវត្តលើបញ្ហាសំខាន់ បានឡើយក្នុងនោះមានការផ្លាសប្តូរមេដឹកនាំគណបក្ស។
តាមសារព័ត៌មាន Japan times បានផ្សាយថា បងប្អូន អតីតនាយករដ្ឋមន្ត្រី ត្រកូលស៊ីណាវ៉ាត្រា ទាំងបីរូប ជួបគ្នានៅជប៉ុន គឺមាន គោលដៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
«អំពីសន្តិសុខ»
យោធាកូរ៉េខាងត្បូង នឹងលុបចោល ឬបន្ថយសម្មភាព មិនមែនជាការប្រយុទ្ធ ជាការធ្វើកំណែទម្រង់ថ្មី
សេអ៊ូលៈ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួននឹងលុបចោល ឬបន្ថយសកម្មភាពរាប់រយ ដែលមិនមែនជា សកម្មភាពប្រយុទ្ធ ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់ថ្មី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
កងកម្លាំងប្រដាប់អាវុធ ដែលមានកម្លាំង ៦២៥ពាន់នាក់ របស់ប្រទេសនេះ បានរៀបចំ ឬគាំទ្រពិធីចំនួន ៩៦៣ពិធីបុណ្យផ្សេងៗ និងព្រឹត្តិការណ៍ផ្សេងៗទៀត នៅទូទាំងប្រទេស ដែលមិនទាក់ទងដោយផ្ទាល់ ទៅនឹងការត្រៀមខ្លួនប្រយុទ្ធ ខណៈដែលការគំរាមកំហែង ផ្នែកយោធារបស់កូរ៉េខាងជើង នៅតែកើនឡើង។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានសម្រេចបោះបង់ចោលចំនួន ៦០ក្នុងចំណោមពួកគេ និងកាត់បន្ថយទំហំនៃព្រឹត្តិការណ៍ ២៩៩ផ្សេងទៀតដែលស្មើនឹង ៣៨ភាគរយនៃចំនួនសរុប៕
លោក ពូទីន និង ត្រាំ ពិភាក្សាគ្នា តាមទូរស័ព្ទស្តី បញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន ហើយរុស្ស៊ីបង្ហាញជំហរ គាំទ្រប៉ាឡេស្ទីនឥតងាករេ!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ មេដឹកនាំ ប៉ាឡេស្ទីន លោក ម៉ាមួដ អាប់បាស់ (Mahmoud Abbas) ថា លោកបាន ពិភាក្សាពីបញ្ហាដំ ណើរការសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅអំឡុងកិច្ច សន្ទនាតាម ទូរស័ព្ទ ជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម ការចេញ ផ្សាយ ដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ពូទីន ថ្លែងបែបនេះ នៅក្នុងជំនួបជា មួយ លោក Abbas ក្នុងទីក្រុងម៉ូស្គូ កាលពី ល្ងាច ថ្ងៃចន្ទ។ «ខ្ញុំទើបតែ បាននិយាយ ទូរស័ព្ទជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ហើយយើងបាន ពិភាក្សាគ្នាពីបញ្ហា សន្តិភាព រវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន»។ នេះជាការ លើកឡើង របស់លោក ពូទីន។ បន្ថែមពី លើនេះ ប្រធានាធិបតី រុស្ស៊ីក៏បាន គូសបញ្ជាក់ផង ដែរ ពីទំនាក់ទំនងស៊ីជម្រៅ រវាងរុស្ស៊ី និងប៉ាឡេស្ទីន និងថាទីក្រុងម៉ូស្គូ តែងតែគាំទ្រប្រជាជន ប៉ាឡេស្ទីន ជានិច្ច។
គួររំលឹកថា ក្រោយ លោក ត្រាំ ប្រកាស ទទួលស្គាល់ ទីក្រុង ហ្សេរុយសាឡឹម ជារដ្ឋធានី របស់ អ៊ីស្រាអែល ប្រធានាធិបតី ប៉ាឡេស្ទីន លោក ម៉ាមួដ អាប់បាស់ (Mahmoud Abbas) បានអះអាងថា សហរដ្ឋអាមេរិក គ្មានគុណសម្បតិ្ត ដើរតួនាទីជា អ្នកស្វែងរក សន្តិភាព ទៀតនោះទេ ខណៈក្រុមអ្នក ជំនាញខ្លះយល់ថា វានឹងក្លាយជា ឱកាសមួយសម្រាប់ រុស្ស៊ី ក្នុងការលើក កម្ពស់ ទំនាក់ ទំនង ជាមួយ បណ្ដាប្រទេស អារ៉ាប់៕
ដោយ៖ មែវ សាធី