គ្រោះថ្នាក់ចរាចរណ៍នៅបឹងទន្លេសាបមានកាណូតបុកនិងកាណូតបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖នៅលើផ្ទៃទឹកបឹបទន្លេសាបក្នុងភូមិសាស្រ្ត​​ភូមិ​ ព្រែក​ទាល់​ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង មានកើតហេតុការណ៍កាណូតបុកនិងកាណូតបណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ហេតុការណ៍កើតឡើង​នៅ​វេលា​ម៉ោង​ ៧​ និង​១៥​នាទី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨។ជនរងគ្រោះជិះលើកាណូតម្នាក់ត្រូវបានគេដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ។​

សេចក្តីរាយការណ៍ឱ្យដឹងថាៈ គ្រោះថ្នាក់ចរាចរណ៍លើផ្ទៃទឹកបឹងទន្លេសាបរវាងកាណូត​ស្មាច់​ (​ កម្លាំង​១៨​សេះ​ )​ ជាមួយនឹង​កាណូត​ម៉ា​ស្តា​ (​ កម្លាំង​៣០​សេះ​ )​ បើកបរនេសាទត្រី ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ​ សុខ​ ជុំ​ ភេទ​ ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មុខរបរ​ នេ​សា​ទ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ (​ អ្នក​បើកកាណូត​ម៉ា​ស្តា​ )​។​

​​សេចក្តីរាយការណ៍ឱ្យដឹងទៀតថាៈ​នៅ​មុន​ពេល​កើតហេតុ​គឺ​ ជន​រង​គ្រោះ​ឈ្មោះ​ កុង​ ហឿ​ង​ ភេទ​ប្រុស​ អាយុ​ ៦៥​ឆ្នាំ​ មុខរបរ​ នេ​សា​ទ្រ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ កំពុង​បើកកាណូត​ដើម្បី​​នេ​សា​ទត្រីតែម្នាក់ឯងននៅភូមិសាស្រ្ត​ខាងលើ​ ។​​ លុះបន្ទាប់មកក៏​ស្រាប់តែ​មាន​កាណូត​ម៉ា​ស្តា​របស់​ជន​បង្ក​ បាន​បើក​យ៉ាង​លឿន​ ហើយ​បាន​ជ្រុល​ទៅ​បុក​ពី​ចំហៀង​ទៅ​លើ​កាណូត​ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​គ្រឡាប់​ផ្ងា​ក្រោយជនរងគ្រោះ​បោក​ក្បាល​ទៅ​នឹង​ដែក​កាណូត​ បែកក្បាល​ត្រូវគ្រូពេទ្យដេរ១៤ថ្នេរ​ ។ចំណែកាណូតនិងអ្នកបើកបរបង្កមិនបង្កគ្រោះថ្នាក់នោះទេ។

...

សេចក្តីរាយការណ៍ឱ្យដឹងទៀតថាៈ​ ​បច្ចុប្បន្ន​ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ ខេត្តសៀមរាប។​ ចំណែក​កាណូត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ ស្នាក់​ការនគរបាល​ចរាចរណ៍​ជើង​ទឹក​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវច្បាប់​៕​សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print