ភាពយន្តរឿង “ធ្មប់” របស់កម្ពុជា ផ្អើលដល់​ប្រជាជនប្រុយណេ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលក្រោយពី ខ្សែភាពយន្តរឿង “ធ្មប់” ដែលទទួលការគាំទ្រនៅក្នុងស្រុកយ៉ាងខ្លាំង ស្រាប់តែពេលនេះ ត្រូវបានខាងផលិតករពាំនាំយកទៅចាក់បញ្ចាំងនៅប្រទេសប្រ៊ុយណេ ស្របពេលដែលភាពយន្តនេះកំពុងបន្តចាក់បញ្ចាំងនៅរោងភាពយន្តជាច្រើននៅតាមបណ្តាខេត្តនានានោះ។
ភាពយន្ត​រឿង ​“ធ្មប់” គឺ​ជា​ភាពយន្ត​​ទី២ ហើយ ដែល​ចូល​​ទៅកាន់​​ទីផ្សារប្រ៊ុយណេ បន្ទាប់​​ពី​រឿង Jailbreak កាល​ពី​ឆ្នាំ​​២០១៧ កន្លង​ទៅ។ ទោះយ៉ាង​ណារឿង​ “ធ្មប់​” គឺ​ជា​​ភាពយន្តទី១ ដែល​​ត្រួ​ស​ត្រាយ​​ផ្លូវ​​ជួយ​ឲ្យ​​​វិស័យ​ភាពយន្ត​​ខ្មែរ​​ចូល​​ប្រទេសនេះ​ជា​ផ្លូវការ។
លោក ហ៊ុយ យ៉ាឡេង ផលិតករបាន​សាងស្នាដៃកាលពីជំនាន់រឿង “ដើមចេកជ្វា” ហើយក៏ជាតារាឯកនៅក្នុងរឿង “ធ្មប់” បានថ្លែងប្រាប់អ្នកយកព័ត៌មានយើងថា នេះជាប្រវត្តិសាស្ត្រមួយដែលស្មាដៃរឿង “ធ្មប់” បានយកទៅ​បញ្ចាំងនៅក្នុងប្រទេសព្រុយណេ ហើយ​នេះជារឿងខ្មែរទី២ ដែលដាក់​បញ្ចាំងនៅប្រទេសនេះ។លោក លើកឡើងទៀតថា តាមគម្រោងយើងយករឿង “ធ្មប់” នេះ ចាក់​បញ្ចាំងចំនួន​៣សប្តាហ៍នាប្រទេសព្រុយណេ ដែលពេលនេះសារព័ត៌មានកំពុងតែផ្អើលនៅព្រុយណេ។ លោកថា កម្មវិធីរបស់យើងមានតារា មានរដ្ឋមន្ត្រីទស្សនិកជនច្រើនមកចូលរួមសប្បាយជាមួយយើង សុទ្ធតែគាំទ្រ សូម្បីតែថៅកែរោងកុន គេក៏សរសើរហើយរំពឹងថា មានរឿងខ្មែរល្អៗជាច្រើនទៀតយកទៅចាក់តាមរោងកុនប្រទេសគេ។
គួរបញ្ជាក់ដែរថាភាពយន្តបែបភ័យរន្ធត់រឿង”ធ្មប់” ដែលជាស្នាដៃថ្មីមួយទៀតរបស់ផលិតកម្ម មាតុចក្រហ្វីលម៍ បានវាយទុកទីផ្សារនៅដើមឆ្នាំ២០១៨ខាងមុខ។ ភាពយន្តមួយនេះបានយកទៅបង្ហាញនៅមហោស្រពភាពយន្តនៅប្រទេស ចិនកាលពីពេលថ្មី ដោយទទួលការចាប់អារម្មណ៍ច្រើនពីផលិតរបរទេសផងដែរ៕
ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print