រយះពេល២យប់ កូនលោក ឃិន ម៉េងស្រេងចេញឈើទៅវៀតណាមតាមច្រកទ្វេរភាគីណាំលៀ-ប៉ុស្តិ៧ ចំនួន១៨០ឡានឡង់គ្រឺស៍រ កែច្នៃ និងត្រៀមចេញយប់នេះជិត១០០ឡានទៀត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ គួរអោយអាជ្ញាធរខេត្តមណ្ឌលគិរី ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់រាល់ការដឹកនាំរបស់ខ្លួន..! មិនមែនជារឿងធម្មតាទេ គ្រាន់តែរយះពេល២យប់ ថ្ងៃទី១៦-១៧ ខែកុម្ភះ ឆ្នាំ២០១៨ ខេត្តមួយនេះ អនុញ្ញាតអោយឈ្មួញឈ្មោះ ទីន កូនលោក ឃិន ម៉េងស្រេង ចេញឈើទៅវៀតណាមតាមច្រកទ្វេរភាគីណាំលៀ-ប៉ុស្តិ៧ ចំនួន១៨០ឡានឡង់គ្រឺស៍រ កែច្នៃ និងត្រៀមចេញយប់នេះថ្ងៃទី១៨ ខែកុម្ភះនេះ ជិត១០០ឡានទៀត។
ក្នុងមួយឡានរត់ការចំណាយនៅច្រកណាំលៀ-ប៉ុស្តិ៧ ចំនួន៣៩០ដុល្លារ តែគេពុំដឹងថា និងត្រូវបែងចែកអោយអាជ្ញាធរ សមត្ថកិច្ច ជំនាញ និងខាងច្រកដោយតំលៃបែបណាទេក្នុងមួយស្ថាប័នៗ..?
រឿងនេះគួរអោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលនូវដំណឹងនេះផងដែរ ខណះចៅហ្វាយខេត្តខ្វះការទទួលខុសត្រូវ មានចេតនាទាំងស្រុងអោយបទល្មើសឈើឆ្លងទៅវៀតណាមតាមច្រកនេះ១យប់ៗដូចហែរកឋិននោះ។
ដោយសារតែ២យប់ចេញឈើទៅវៀតណាមតាមច្រកទ្វេរភាគីណាំលៀ-ប៉ុស្តិ៧ ចំនួន១៨០ឡានឡង់គ្រឺស៍រ កែច្នៃ ដូច្នេះយប់នេះ នាពេលបន្តិចទៀត កូនលោក ឃិន ម៉េងស្រេងត្រៀមចេញជិត១០០ឡានទៀត ហើយអាជ្ញាធរ សមត្ថកិច្ច ជំនាញ និងខាងមាត់ច្រក រកឱកាសអោយចេញដ៏សម្រុកបន្លំក្នុងបុណ្យចូលឆ្នាំចិន-វៀតណាមផង។
រឿងនៅខេត្តមណ្ឌលគិរីផ្អើលពេញ ប្រទេសរឿងនគរបាលការពារព្រំដែនអនុញ្ញាតអោយវៀតណាមចូលកាប់ឈើក្នុងទឹកដីខ្មែរ ហើយនគរបាលការពារព្រំដែនបាញ់សម្លាប់មន្ត្រីអាវុធហត្ថ មន្ត្រីបរិស្ថាន និងមន្ត្រីអង្គការ រឿងការពារព្រៃឈើមិនទាន់ស្ងាត់ផង បែរជាមេច្រកទ្វេរភាគីណាំលៀ-ប៉ុស្តិ៧ អោយឈើឆ្លងទៅវៀតណាម១យប់រាប់រយឡានទៀត៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print