លេងល្បែងស្នេហារហូតមានផ្ទៃពោះសុំលុយសង្សាពន្លូតចេញមិនបាននាងធ្វើអត្តឃាត

ចែករំលែក៖

ខខេត្កំពង់ស្ពឺះបាត់ពីផ្ទះច្រើនថ្ងៃក្រុមគហរួសារតាមរកមិនឃើញលុះដល់ឃើញហួសពេលអស់ទៅហើយអ្វីៗត្រូវបានបញ្ជប់ដោយនាងជ្រើសយកវិធីធ្វើអត្តឃាតខ្លួនចោលក្រុមគ្រួសារនិងបុរសជាទីស្រលាញ់របស់នាងរហូតដល់ស្អុយរលួយ។មូលហេតុនៃការធ្វើអត្តឃាតនេះត្រូវបានដឹងថាដោយសារតែនាងខឹងសង្សារឿងសុំលុយចំនួន១០ម៉ឺនរៀលទៅយកកូនចេញពីក្នុងផ្ទៃដែលជាតំណក់ឈាមរបស់សង្សានាងមិនបាន។
ករណីភ្ញាក់ផ្អើលប្រទះឃើញសពបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៨ នៅខាងក្រោយផ្ទះរបស់នារីរងគ្រោះចម្ងាយ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះឡេង.ឈន អាយុ១៧ឆ្នាំជាកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ។
ចំណែកសង្សារបស់នាងមិនមានប្រភពមួយណាអះអាងថាមានឈ្មោះអ្វីហើយរស់នៅទីណានោះទេ។
ប្រភពពីនគរបាលបានអោយដឹងថាបើតាមរបស់ សាច់ញាតិនារីរងគ្រោះបានរៀបរាប់ថាមួយរយះពេលចុងក្រោយនេះគេសង្កេតឃើញនាងចេះតែមានអាក្ការៈក្អូតចង្អោ ទឹកមុខស្លេកស្លាំងខ្លាំងមិនសូវនិយាយស្តីអ្វីទាំងអស់ជាមួយបងប្អូនក្នុងផ្ទះ។
ស្រាប់តែល្ងាចថ្ងៃទី១៥កុម្ភៈ២០១៨នាងបានបាត់បីផ្ទះបើទោះជាកហរុមគ្រួសារនាំគ្នាដើររកយ៉ាងណាក៏មិនឃើញ។ពេលនោះម្នាក់ៗនឹកស្មានថានាងអាចរត់តាមប្រុសណាម្នា្់ដែលនាងពេញចិត្តបាត់ទៅហើយ។លុះរំលងបាន៣ថ្ងៃមានក្លិនស្អុយចម្លែកឆួលមកពីក្រោយផ្ទះទើបបងប្អូនបាននាំគ្នាទៅរកមើល នឹងបសនប្រទះឃើញសពរបស់នាងយួរស្តោកនៅលើដើមកំប៉េះមានសភាពហើមស្អុយទៅហើយ។ដោយឡែកបើតាមប្រភពមួយទៀតបានបង្ហើបអោយដឹងថាបានជារូបនាងដាច់ចិត្តចងកសម្លាប់ខ្លួននោះអាចបន្តាលមកពីនាងខឹងជាមួយសង្សាបណ្តូលចិត្តក្បត់ចិត្តនាង ទៅលួចមានស្រីថ្មី ហើយនាងបានសុំលុយសង្សារចំនួនតែ១០ម៉ឺនរៀលប៉ុណ្ណោះដើម្បីយកកូននៅក្នុងផ្ទៃរបស់នាងគេចេញកុំអោយដឹងដល់សាច់ញាតិក្រុមគ្រួសារនិងខ្មាស់អ្នកជិតខាង ប៉ុន្តែសង្សានាងមិនអោយ  នាងក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តងទៅ។
ក្រោយមកសាច់ញាតិបានរាយការណ៍ទៅនគរបាលជំនាញចុះពិនិត្យការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថានាងពិតជាស្លាប់ដោយសារតែចងកសម្លាប់ខ្លួនពិតប្រាកដមែនដោយយកក្រមាចងកសម្លាប់ខ្លួន ឯងប្រាកដមែន។ក្រោយពិនិត្យនិងធ្វើកំណត់ហេតុរួចរាល់សមត្ថកិច្ចបានប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
អ្នកភូមិផងរបងជាមួយដឬលដឹងរឿងបានសម្តែងការហួសចិត្តគ្រប់ៗគ្នានិងនឹកអាណិតនាងជាពន់ពេកមិនគួរណាគិតខ្លីជ្រើសរើសយកផ្លូវបញ្ចប់ជីវិតមកដោះស្រាយបញ្ហាបែបនេះសោះ៕សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print