ផឹកចំស្រាកាច បងថ្លៃនិងប្អូនថ្លៃស្រវឹងស្រាកាប់គ្នារងរបួសធ្ងន់

ចែករំលែក៖

 ខេត្តកំពង់ធំ៖ អំពើហឹង្សាដោយចេតនារវាងបងថ្លៃនិងប្អូនថ្លៃស្រវឹងស្រាជោគជាំប្រើអាវុធកាប់គ្នារងរបួសធ្ងន់  ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិត នៅភូមិត្រពាំងប្រលឹត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
 តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថាបងថ្លៃនិងប្អូនថ្លៃប្រើ( ពូថៅ)កាប់គ្នាទៅវិញទៅមករវាងឈ្មោះ សុន សែម ភេទប្រុសអាយុ ៤៨ឆ្នាំ ត្រូវជាប្អូនថ្លៃរបស់ ឈ្មោះ អែម នាវ ភេទប្រុសអាយុ ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំក្បាល និងចំលើដើមទ្រូងជិតបំពងករ បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ដេរជាច្រើនថ្នេរ។
សមត្ថកិច្ចបញ្ជាក់ថាករណីនេះ បណ្ដាលមក ទំនាស់ពាក្យសម្តីកាប់គ្នា)។ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ចូន ជន រងគ្រោះទាំង២ទៅមន្ទីរពេទ្យ៕ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print