អ្នកបម្រើម្នាក់​ ត្រូវ​ឧកញ៉ា​ឌួង​ ឆាយ​ ប្តឹង​ដែល​ក្តិច​ប្រដាប់ភេទកូនប្រុសហើមខុសប្រក្រតី

ចែករំលែក៖

ភ្នំពេញ​៖ មន្ត្រី​តុលាការ​ ថ្លែង​ឱ្យ​ដឹង​ថា​ ឧកញ៉ាឌួង ឆាយដែលល្បីថាជាឧកញ៉ាចិត្តធម៌​ បានប្រែចិត្តនៅថ្ងៃបុណ្យចូលឆ្នាំចិនប្តឹងនារីអ្នកបម្រើម្នាក់ដែលក្តិចប្រដាប់ភេទកូនប្រុសហើមខុសប្រក្រតី។

នារីរូបនេះនេះឈ្មោះ អ៊ុំ សុផាន់ណា អាយុ២៣ឆ្នាំជាកូនអ្នកក្រីក្រមកពីស្រែចំការមកធ្វើជាអ្នកបម្រើផ្ទះឱ្យលោកឧកញ៉ា ឌួង ឆាយ បានត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទហិង្សាដោយចេតនាតាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌដោយយោងតាមពាក្យបណ្តឹងរបស់លោកឧកញ៉ា ឌួង ឆាយ ។

ក្រោយពេលតំណាងអយ្យការចោទប្រកាន់រួចហើយ នៅរសៀល​ថ្ងៃទី១៩​ ខែកុម្ភៈ នេះ​ សំណុំរឿងនបានបញ្ជូនទៅលោកជួន សុរាសីចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនឬមិនឃុំខ្លួន តាមឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ ។

នាង អ៊ុំ សុផាន់ណា ត្រូវបានលោកឧកញ៉ា ឌួង ឆាយ ឃាត់ខ្លួននៅពេលថ្ងៃចូលឆ្នាំចិន ប្រគល់ឱ្យ​សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាវាយដំទៅលើកូនប្រុសតូចៗរបស់លោកពីរ​នាក់ជាច្រើនលើកច្រើនសារ និងចុងក្រោយនេះ នាងអ្នកបម្រើបានធ្វើទារុណកម្មវ៉ៃ និងក្តិចប្រដាប់ភេទ(ពងស្វាស)  លើកូនប្រុសលោកបណ្តាលឱ្យហើមខុសប្រក្រតី ។

នៅក្នុងដំណាក់កាលសមត្ថកិច្ចកំពុងចាត់ការលើសំណុំរឿងនេះ លោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះ​គ្លីប​វីដេអូមួយតាមអាខោនហ្វេសប៊ុកឈ្មោះ Duong Chay ឌួង ឆាយ រៀបរាប់សាច់រឿងនេះយ៉ាងលំអិតជាច្រើននាទីផងដែរ ដែលមានខ្លឹមសារខឹងស្រ្តីឈ្មោះ អ៊ុំសុផាន់ណាជាអ្នកបម្រើយ៉ាងខ្លាំង ។ ប៉ុន្តែជាមួយនឹងការខឹងនាងអ្នកបម្រើ លោកឧកញ៉ា ឌួង ឆាយ ក៏មានភាពអាណិតអាសូរដល់ឪពុកម្តាយ និងបងប្អូនរបស់នាង អ៊ុំ សុផាន់ណា ដែលបានទៅសំពះអង្វរដល់ផ្ទះ សុំការសណ្តោសប្រណីទោសឱ្យនាង ។

តែលោកនៅមានការឈឺចាប់នៅពេលឃើញកូនប្រុសលោកជាក្មេងមិនទាន់ដឹងអីសោះ និងជាក្មេងពិការសុខភាពទៀត ហើយគេទាំងពីរនាក់បានយំស្រែកនៅចំពោះមុខឪពុកម្តាយយ៉ាងដូច្នេះ សួរថាឪពុកម្តាយមានការឈឺចាប់ប៉ុណ្ណា។ ប៉ុន្តែពេលនេះលោកទុកឱ្យច្បាប់ជាអ្នកវិនិច្ឆ័យទៅចុះ ។ នៅមានពាក្យពេចន៍ជាច្រើនទៀតដែលលោកឧកញ៉ា ឌួង ឆាយ បានរៀបរាប់នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបសលោក ហើយថែមទាំងបានបង្ហាញរូបកូនប្រុសម្នាក់ ដែលអះអាងថា នាង អ៊ុំ សុផាណា វ៉ៃធ្វើបាបនោះមានបន្លឺសម្លេងដែរ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print