អ្នករត់តាក់ស៊ីនគររាជម្នាក់ ត្រូវមន្រ្តីយោធាធ្វើឲ្យរៀលកៃបាញ់​១គ្រាប់ធ្លាយចង្កេះរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ចេញពីក្លឹបមួយនៅម្តុុំវត្តភ្នំ ទាំងស្ថានភាពស្រវឹងស្រា​ ហើយបានហៅរថយន្តតាក់ស៊ីជិះទៅចំការ​ដូង ស្រាប់តែមកដល់មុខរោងកុនអង្គរ បានសួរអ្នកបើកតាក់ស៊ីថា ឃើញកាំភ្លើងខ្ញុំទេមិនទាន់ឆ្លើយផងស្រាប់តែដកកាំភ្លើងខ្លីហើយបានរៀលកៃមកបាញ់១គ្រាប់ ទៅលើអ្នកបើកបរតាក់ស៊ី នគររាជ ចំចង្កេះខាងស្ដាំ បណ្ដាលឲ្យរបួសធ្ងន់​។

ហេតុការណ៍បង្កការភ្ញាក់ផ្អើល កើតឡើងនៅវេលាម៉ោង ៣និង៥០នាទីទៀបភ្លឺ ថ្ងៃពុធ ៥កើត ឆ្នាំរកា នព្វស័ក ពស​២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ចំណុចមុខរោងកុនអង្គរ ផ្លូវមុនីរ៉េត ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

ជនសង្ស័យមានឈ្មោះ ប៉ែន សៃយវ័តន្ត ភេទប្រុសអាយុ៣៣ឆ្នាំ ស្នាក់នៅម្ដុំចំការដង ខណ្ឌដង្កោ ជាមន្ត្រីយោធា។
ជនរងគ្រោះមានឈ្មោះ ជុំ គា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរអ្នករត់តាក់សុី ស្នាក់នៅត្រពាងត្រសាំង ខណ្ឌពោធិ៍សែនជ័យ។

បើតាមប្រភពពត៌មានពីរបុរសម្នាក់ជាអ្នករត់តាក់ស៊ីជាមួយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​ បុរសជនសង្ស័យខាងលើបានចេញពីក្លឹបទាំងស្រវឹងស្រា​ ហើយបានទាក់​ទងមកក្រុមហ៊ុន នគររាជ ដើម្បីរកតាក់ស៊ីជិះ ទើបជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីនគររាជ ដែលប្រចាំការក្បែរនោះ បានបើករថយន្តមក​ដឹក​បុរសជនសង្ស័យលក្ខណៈជាភ្ញៀវធម្មតាប៉ុណ្ណោះ ហើយពេលធ្វើដំណើរមកដល់មុខរោងកុនអង្គរ ស្រាប់តែជនសង្ស័យខាងលើបានសួរអ្នកបើកតាក់ស៊ីមានឃើញកាំភ្លើងរបស់គាត់ទេមិនទាន់បានឆ្លើយផង ស្រាប់តែជនសង្ស័យបានដកពីចង្កេះហើយបានរៀលកៃកាំភ្លើងខ្លីបាញ់១គ្រាប់ទៅលើអ្នកបើកបរតាក់ស៊ី ចំចង្កេះខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់​ ហើយជនសង្ស័យបានចុះពីលើរថយន្តរត់គេចខ្លួន ចូលទៅពួននៅច្រកឌឿងហែម នៅម្ដុំក្រោយសាលាសង្កាត់អូរឬស្សី១ ភ្លាមៗនោះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចខណ្ឌ៧មករាចុះមកដល់កន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនជនសង្ស័យនិងបានដកហូតកាំភ្លើងខ្លី​១ដើម ម៉ាកប្រាហាមួយដើមបានតែម្ដង។

ចំណែកជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីក្រុមហ៊ុន​ នគររាជ ត្រូ​វបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុជនសង្ស័យខាងលើវត្ថុតាងត្រូវបានសមត្ថកិច្ចខណ្ឌ៧មករានាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនិតីវិធី ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print