ភ្នំពេញ ៖ ស្រ្តីម្នាក់និងបងប្រុសរងរបួសធ្ងន់ស្រាលខណៈមានជនសង្ស័យម្នាក់បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែលគាត់ដាក់នៅក្នុងអាវមិនសំរេចបណ្ដាលអោយដួលម៉ូតូទាំងជនសង្ស័យនិងជនរងគ្រោះភ្លាមៗនោះក៍មានគ្នាវាពីរម៉ូតូទៀតមកដឹកយកជនសង្ស័យគេចខ្លួនបាត់ស្រមោលបន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ។
ហេតុការខាងលើនេះបានកើតឡើងកាលពីម៉ោង៦ព្រឹក ថ្ងៃអង្គា ៥កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២០ ខែកុម្ពះឆ្នាំ២០១៨នៅជិតស្តុបផ្សារដេប៉ូផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមសំដីស្រ្តីឈ្មោះអូនដែលជាជនរងគ្រោះបានប្រាប់អោយដឹងថាគឺរូបនិងប្រុសជិះម៉ូតូមួយគ្រឿងឌ្រីមសង១១០ពណ៌ខ្មៅ ដាច់ស្លាកលេខជិះចេញពីផ្សារដើមគរដើម្បីយកផ្លែអំពិលទឹក និងផ្លែអំពិលគួរយកទៅលក់នៅផ្សារទួលសង្កែពេលជិះមកស្តុបផ្សារដេប៉ូហួសបន្ដិចស្រាប់តែលិចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសងc125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GM.1491តែម្នាកឯងក៍ធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែលគាត់បានដាក់នៅក្នុងអាវភ្លាមនោះជនរងគ្រោះបានទាញមកវិញទើបបណ្ដាលអោយដួលម៉ូតូទាំងពីតែម្ដង។ភ្លាមៗនោះស្រាប់តែមានម៉ូតូពីរគ្រឿងទៀតដែលគាត់មិនចាំម៉ាកបានមកដឹកយកជនសង្ស័យគេចបាត់ស្រមោលបន្សល់ទុកតែម៉ូតូរបស់វានៅកន្លែងកើតហេតុតែប៉ណ្ណោះ។
ក្រោយពេលកើតហេតុសម្ថតកិច្ចប៉ុស្តិ៍វាលវង់មកដល់បានដឹកស្រ្តីរងគ្រោះយកទៅមន្ទីរនិងបងប្រុសទៅតាមក្រោយដើម្បីអោយពេទ្យលាងរបួសចេញ ចាំទៅដាក់ពាក្យបណ្ដឹងតាមក្រោយនៅប៉ុស្តិ៍វាលវង់ ៕ ស រស្មី