ទ្រព្យសម្បត្តិនៅក្នុងរោងចក្រ ហ្គាវ័ន្ត ទាំងមូល កម្លាំងចម្រុះចុះអនុវត្តន៍ដីកាសម្រេច​រក្សារ​ការពារ រឹបអូសជាបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅវេលាម៉ោង៩និង៣០នាទីថ្ងៃអង្គារ៍ ៦កើត ខែផល្គុន ឆ្នាំរការ  នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​២០ ខែកុម្ផះ ឆ្នាំ២០១៨ នៅចំណុចរោងចក្រ ហ្គា​កវ័ន្ត ស្ថិត​ក្នុងភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំង ចម្រុះកំពុងចុះអនុវត្តន៍ដីកាសម្រេច​រក្សារ​ការពារ រឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិ ក្នុង​រោង​ចក្រ ហ្គាវ័ន្ត ទាំងមូល តាមដីកា សម្រេចរក្សារការពារលេខ ៣៨៣(គ)ចុះថ្ងៃទី២០.១២.២០១៧ សម្រេច​រឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិ ក្នុង​រោង​ចក្រ ហ្គាវ័ន្ត ទាំងមូល ដឹកនាំ​ដោយ​លោក ឡាយ គឹមឡាញ់ អាជ្ញាសាលា អមសាលាដំបូងខេត្ត កណ្តាល។

សូមជម្រាបថា៖ កន្លងមកក្រុមកម្មករបានធ្វើកូដកម្មតវ៉ា ដ៏រំារៃ   ពីសំណាក់ កម្មករ កម្មការិនីរោងចក្រកាត់ដេរ សំលៀកបំពាក់ហ្គាវន្ត័ អឹភែរឹល (GawonApparel,co  ,Ltd) នៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ  តែងតែបន្ត បោះតង់ ធ្វើកូដកម្ម  នៅខាងមុខរោង ចក្រ មិនព្រមចូលធ្វើការ បើទោះបី ក្រុមប្រឹក្សា អាជ្ញាកណ្ដាល និង តុលាការ បង្គាប អោយកម្មករ ចូល ធ្វើការវិញ តាមតួនាទីក្ដី ។

ការតវ៉ារបស់កម្មករ នេះត្រូវបានខាងតំណាង ក្រុមហ៑ុន ចាត់ទុកថាខុស្សច្បាប់បានធ្វើឱ្យ ខាត បង់ ទាំងខាង ក្រុមហ៑ុន និង ខាង កម្មករ  និយោជិក ផង ដែរ ខណៈ ដំណើរការសង្វាក់ផលិតកម្ម រោង ចក្រនេះ បានផ្អាកទាំង ស្រុង ចាប់តាំង ពី ពាក់កណ្ដាលខែ ធ្នូ ឆ្នាំ២០១៧មក  មកដល់ពេលនេះ។

បន្ទាប់មកខាងរោងចក្របានធ្វើសន្និសិទ្ធ សារពត៌មាន កាលពី ព្រឹកថ្ងៃទី៥ ធ្នូ នៅក្នុងរោងចក្រ ហ្គាវន្ត័ អឹភែរឹល   ដែលមាន មន្ត្រី ជាន់ខ្ពស់ GMACចូលរួមផងនោះ។ លោកស្រី ហាក់ ប៉ាន់យ៉ា  នាយយក គ្រប់ គ្រង ក្រុមហ៑ុន នេះ បានថ្លែងថា ការតវ៉ារបស់កម្មករ នេះ ជាទង្បើខុសច្បាប់ បានធ្វើឱ្យ ខាត បង់ ខាង ក្រុមហ៑ុន ខាតបង់ច្រើននិង ខាង កម្មករ  និយោជិក ផង ដែរ  មិនបម្រើការងាររបស់ខ្លួន ដំណើរការសង្វាក់ផលិតកម្ម រោង ចក្របានផ្អាកទាំង ស្រុង ។

លោកស្រី បន្តថា ចំពោះ ការធ្វើកូដកម្ម របស់កម្មករ គឺ ខាង ក្រុមហ៑ុន បានព្យាយាម ធ្វើការដោះស្រាយជូនកម្មរ តែមិនបានត្រូវរ៉ូវគ្នាទាំងស្រុង។  ចំពោះការ លើកឡើងរបស់កម្មករ ថា បើក ប្រាក់ខែ គោល មិនគ្រប់ចំនួន នោះគី ខាង ក្រុម ហ៑ុន បានកាត់លុយ ក្នុង អឡុងពេល កម្មករ មិនចូល ធ្វើការ   និងកម្មករ លើកឡើងថា មិនបើកលុយ ព្រីម លុយធ្វើដំណើរ លុយផ្សេងៗទៀតនោះ គឺ ក្រុហ៑ុន បានកាត់ ព្រោះក្នុងអំឡុង ពេលកម្មករករ ធ្វើកូដកម្ម មិន ចូល ធ្វើការ ។

ចំពោះ ការលើកឡើង របស់កម្មករថា ថា ខាង ក្រុហ៑ុន បានព្យួរការងារកម្មករទាំងអស់នោះ គឺ មិនពិតទេ គឺ ព្យួរការ ងារកម្មករ ចំនួនតិចតួច រយៈពេលខ្លីតែប៉ុណណុះ តាមផ្នែក ណាដែលគ្មានការងារ ធ្វើ។  លោកស្រី  នាយយកគ្រប់គ្រង   លើកឡើងទៀតថា ខាង ក្រុមហ៑ុន បានខាត បង់ ថវិកា ច្រើនណាស់ ក្នុងអឡុងពេលកម្មករ ធ្វើការតវ៉ានេះ ស្រប ពេលដែល អ្នកបញ្ជារទិញ បានបញ្ជាទិញ  យ៉ាងច្រើន  ហើយ កម្មករ មិនចូលធ្វើការ បែបនេះ  សូម្បីតែ ដឹកទំនិញ ចេញចូល ក្នុងរោងចក្រមិន បានផង ត្រូវកម្មករ ហាម ឃាត់ រារាំង បិតផ្លួវខាងមុខរោងចក្រនេះ ។

លោកស្រី ថាក្នុងចំណោម កម្មករកម្មការិនី ៩០០ នាក់ អ្នកតវ៉ា មាន ប្រមាណ ៥០០នាក់ ។ ហើយ អ្នក មកធ្វើការ ងារ មួយចំនួន ក៏ត្រូវបាន ក្រុមអ្នកតវ៉ា ធ្វើការ រារាំងមិនឱ្យចូលធ្វើការផងដែរ ។ការតវ៉ា របស់កម្មករ ជាទង្វើខុសច្បាប់។  លោកស្រី  ក៏បានសំណូមពរឱ្យកម្មករ ចូល ធ្វើការវិញ តាមតួនាទី  របស់ខ្លួន បើមិនដូចនេះទេ ខាងក្រុមហ៑ុន និង ចាត់ការតាមច្បាប់។

លោកម៉ៃ និមិត្ត  ប្រធានរដ្ឋបាលរោងចក្រ ហ្គាវ័ន្ត បាន ប្រាប់ឱ្យដឹងថា ខណៈពេលកម្មករ ធ្វើធ្វើការតវ៉ា ខាង តំណាងក្រុមហ៑ុន បាន ព្យាយាម ធ្វើការ ដោះស្រាយ ជាមួយកម្មករ ដោយមានមន្ត្រី មកពី មន្ទីការងារ ចូលរួម តែមិនត្រូវរ៉ូវគ្នាទេ និងបាន បញ្ជូន ទៅដោះស្រាយ នៅក្រុមប្រឹក្សា អាជ្ញាកណ្ដាល  បាន បង្គាប់ឱ្យ កម្មករ និយោជិក ចូលធ្វើការ តាម តួនាទី រៀងៗខ្លួន។

បន្ទាប់មក បាន បញ្ជូន ទៅតុលាការ ហើយ ចៅក្រម សាលាដំបូងខេត្តកណ្ដាល បាន ចេញ ដីការរក្សាការពារ ចុះថ្ហៃទី២២ធ្នូ   បានបបង្គាប់ឱ្យ បុគ្គលិគ្គ កម្មករ និយោជិក ដែល ជាកូដករ ទាំងអស់ ឱ្យចូលបំរើការងារ ឱ្យបានទៀងទាត់ តាមវេន ក្រុម តួនាទី និងភារកិច្ចរៀងៗខ្លួន   ក្នុងករណីមិនចូលបំរើការងារវិញផុត ពេលកំណត់២៨ ម៉ោង ចាប់ពីពេលទទួល ដីការនេះ សន្មត់ថា មានកំហុស ធ្ងន់ និងបានបង្គាប់ឱ្យ កម្មករ និយោជិក សហពន្ធ័ សហជីព  រោងចក្រនេះ បញ្ឍប់សកម្មភាព ញុះញុង ដឹកនាំកម្មករ ចាក់ម៉េក្រូបិតផ្លូវនិងច្រកចេញចូលរោងចក្រ ។ ហាមឃាត់សកម្មភាពផ្សេងៗនាំអោយ ប៉ះពាល់សង្វាក់ផលិតកម្មរោងចក្រ និងរងចាំពេលតុលាការសម្រេចអង្គសេចក្ដីចប់ ជាស្ថារពរ។ ហើយកម្មករក៏បានដឹងផងដែរ។ប៉ុន្តែ កម្មករនៅមិនអនុវត្តតាមដីការនេះទេ។

សូមបញ្ជាក់ថា៖ នៅថ្ងៃទី​២០ ខែកុម្ផះ ឆ្នាំ២០១៨ លោក ឡាយ គឹមឡាញ់ អាជ្ញាសាលា អមសាលាដំបូងខេត្ត កណ្តាល និងកម្លាំងចម្រុះបានចុះ អនុវត្តន៍ដីកាសម្រេច​រក្សារ​ការពារ រឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិ ក្នុង​រោង​ចក្រ ហ្គាវ័ន្ត ទាំងមូលហើយ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print