ចេះតែមានសព្វ មានគ្រប់ម៉ង……យកលុយទៅអាប់ថ្លៃកាហ្វេ ត្រូវជនល្មោភកាមចាប់អូសដៃស្ទាបសុដន់និងកេរខ្មាស

ចែករំលែក៖

ខេត្តកោះកុង៖ បុរស​ម្នាក់​ដែលមាន​ប្រពន្ធ​កូនរួច​ហើយ​មាន បាន ប៉ុនប៉ង​រំលោភ​សេពសន្ថវៈក្មេងស្រីជាអនិតិជន​ម្នាក់ ដែលមានសតិមិន​គ្រប់ ត្រូវបានកម្លាំងនគរបាលខេត្តកោះកុង ឃាត់ខ្លួនកាលពី​ថ្ងៃចន្ទ៥កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ​បន្ទាប់ពី ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​ ដោយ​ចោទ​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ និង​ប្រទូស្ត​កេរខ្មាស ។
ជនសង្ស័យ​ឈ្មោះ យិន ជាតិ ភេទ​ប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លាង​ម៉ូតូ ស្នាក់នៅ​ផ្ទះជួល​ភូមិ៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ស. ស ភេទ​ស្រី អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ផ្ទះជួល ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេល​កើតហេតុ​ម្តាយក្មេងស្រីរងគ្រោះបាន​ប្រើ​នាង​យក​កាហ្វេ​ទៅឱ្យ​ឈ្មោះ យិន ជាតិ​ដែល​ឈ្មោះនេះបានទិញ។ ពេលនោះ​ឈ្មោះ យិន ជាតិ ក៏​ឱ្យ​លុយ តែនាង​គ្មាន​លុយ​អាប់ នាង​ក៏ដើរទៅ​យកលុយ​ពី​ម្តាយ​ទៅ​អាប់​ឱ្យឈ្មោះ ជាតិ ។លុះពេលទៅដល់​ក្នុងផ្ទះ​មុខ​បន្ទប់ទឹក ឈ្មោះ ជាតិ បានចាប់​អូស​ដៃ​នាងចូល​បន្ទប់ទឹក និង​បាន​ចាប់​លើក​អាវ​ឡើងលើ រួច​ច្របាច់​ស្ទាប​សុដន់ និង​ប្រដាប់ភេទ។បានមួយ សន្ទុះ នាង​ឮ​ម្តាយ​ស្រែក​ឡូឡា​នៅមុខផ្ទះ​ក៏​ស្ទុះ​រត់​ចេញមកក្រៅ​ឱ្យ​ម្តាយ​ជួយហើយ នៅពេល​ម្តាយ​ឃើញ​អំពើអាសអាភាស​របស់​ជនសង្ស័យ​ចំពោះ​កូនស្រី​ដែលមាន​មិន​សតិមិនគ្រប់ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​តែម្តង។
ជនសង្ស័យ​រូបនេះត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុងកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូងខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print