សង្វៀនបញ្ជល់មាន់នៅកាស៊ីណូ GOLD CASTLE ក្បែរច្រកទ្វារ តំបន់អូររំដួលក្នុងស្រុកភ្នំព្រឹកកំពុងដំណើរការសមត្ថកិច្ចគ្មាន វិធានការសោះ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ តាមសេចក្ដីរាយការណ៏ពីច្រកអូររំដួលថា កាស៊ីណូមួយនៅព្រំ ដែនកម្ពុជា-ថៃ បន្ទាប់ពីស្ងប់ស្ងាត់មួយ រយៈខ្លី បានបើកសង្វៀនបញ្ជល់មាន់ដ៏ធំមួយជ្រកក្រោមស្លាកកាស៊ីណូ «GOLD CASTLE» ដែលមានទីតាំងនៅក្បែរច្រកទ្វារ តំបន់អូររំដួលនៅក្នុងស្រុកភ្នំព្រឹក ។ សង្វៀន បញ្ជល់មានមួយកន្លែងនេះ បានដំណើរការ ឡើងវិញដោយទ្រង់ទ្រាយធំជាងមុន និង បង្កឲ្យព្រួយបារម្ភដល់ប្រជាកសិករខ្មែរ នៅតាមតំបន់ព្រំដែន ។ ដោយ សារអ្នកចូលលេងល្បែងបញ្ជល់មាន់ជាជនជាតិខ្មែរ ស្ទើរ១០០ភាគរយទៅហើយ។

តាមសេចក្ដីរាយការណ៍ឲ្យដឹងថា កាស៊ីណូ «GOLD CASTLE» នេះ ជា របស់ក្រុមហ៊ុនសាប់រុងរឿងគ្រុប បើក ដំណើរការច្រើនឆ្នាំហើយ តែគ្មានល្បែង បញ្ជល់មាន់ទេ ។ ប៉ុន្តែនៅដើមឆ្នាំ២០១៨ នេះ ក្រុមហ៊ុនកាស៊ីណូបាន ជួលដីមួយផ្នែកខាងលិចឲ្យទៅអ្នកផ្សេង ដើម្បីបើក សង្វៀនបញ្ជល់មាន់ ដែលដំបូងល្បីថា ជួលឲ្យជនជាតិថៃ តែដំណើរការបាន មួយរយៈក៏បិទវិញ ។ក្រោយមកស្រាប់តែមានសង្វៀនបញ្ជល់មាន់ បើកឡើងវិញក្រោមការគ្រប់គ្រងរបស់មេល្បែងជនជាតិខ្មែរ៤នាក់ ។

មន្ត្រីម្នាក់នៅស្រុកភ្នំព្រឹកបានប្រាប់ថា បន្ទាប់ពីបិទសង្វៀនបញ្ជល់មាន់បានជាង១សប្ដាហ៍ប៉ុណ្ណោះ សង្វៀនបញ្ជល់មាន់ របស់ហ៊ាទ្រីបានបើកដំណើរការជាថ្មីឡើង វិញ ក្នុងទ្រង់ទ្រាយធំជាងមុនដែលនេះទំនងជាមានសញ្ញាភ្លើងខៀវ ពីថ្នាក់មានអំណាចណាមួយ ហើយការបើកឡើងវិញនេះបានរយៈពេលជិត១សប្ដាហ៍ហើយ ។ អ្វីដែល បង្កក្ដីបារម្ភដល់ប្រជាជនរស់នៅក្នុងស្រុកជាប់ព្រំដែនមួយនេះ គឺប្រឈមនឹងការប្រព្រឹត្តល្បែងស៊ីសងយ៉ាងចំហនៅតំបន់នោះ ដែល នាំឲ្យកើតមានអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារជាបន្តបន្ទាប់ ដោយសារប្ដីឬកូន ចៅញៀននឹងល្បែងបញ្ជល់មាន់នេះ ។

បើយោងតាមច្បាប់ស្ដីពីបង្ក្រាបល្បែង ស៊ីសងជំពូក១បទប្បញ្ញត្តិទូទៅៈមាត្រា (១)ត្រូវហាមជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។មាត្រា (២)រាល់លិខិតដែលបានអនុញ្ញាតឲ្យបើកលេងល្បែងស៊ីសងក្រៅពីការអនុញ្ញាត របស់រាជរដ្ឋាភិបាល ត្រូវទុកជាមោឃៈ ។

ជុំវិញទីតាំងបញ្ហាបញ្ជល់មាន់ខាងលើនេះ ម្ចាស់ទីតាំងខាងលើអ្នកសារព័ត៌មានយើងបានទូរស័ព្ទចូលមានអ្នកទទួលទូរស័ព្ទតែពេលសួរពាក់ពន្ធទីតាំងបញ្ជល់មាន់បែរជាបិទទូរស័ព្ទទៅវិញ។  ចំណែកលោក សុង សុភក្រ្ត អធិការស្រុកសំពៅលូនមានប្រសាសន៍តាមទូរស័ព្ទថាលោកបានសុំគោលការណ៍ទៅថ្នាក់លើ ហើយម្យ៉ាងទីតាំងនោះលោកថាគេមាន ច្បាប់ទម្លាប់លោកមិនទាន់បានធ្វើអ្វីផ្តេសផ្តាសឡើយ ។ តែលោកបានឲ្យកូនចៅទៅ មើលហើយមិនឃើញមានលេងនោះឡើយ ។

ប្រជាពលរដ្ឋលើកឡើងថា រឿងសង្វៀនមាន់ដែលជ្រកក្រោមស្លាកកាស៊ីណូ GOLD CASTLE នេះ មានច្បាប់ឬគ្មានច្បាប់វាជាការទទូលខុសត្រូវរបស់អាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន៕  វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print