ចិនព្រមានតបតអាមេរិកបើដំឡើងពន្ធនាំចូលដែកថែបពីប្រទេសចិន

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងពាណិជ្ជ កម្មចិនលោក Wang Hejun បានប្រកាសថា ភាគីអាមេរិក គ្មានមូលហេតុច្បាស់លាស់ ក្នុងការអនុវត្តដំឡើងពន្ធខ្ពស់ទៅលើផលិតផល ដែក នាំចូលពីប្រទេសចិនទេ ។ រដ្ឋាភិបាលចិននឹងមានវិធានការតបតវិញបើ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបើកភ្លើងខៀវដល់មន្ត្រីរបស់ខ្លួន ឲ្យដំឡើងពន្ធនាំ ចូលដែកពីប្រទេសចិន ដោយយកមូល ហេតុសន្តិសុខជាតិនោះ។

នេះជាសកម្មភាពថ្មីបំផុត ពាក់ព័ន្ធនឹងភាពតានតឹងនៅក្នុងវិស័យពាណិជ្ជកម្ម រវាងអាមេរិកនឹងចិន។ រដ្ឋមន្ត្រីពាណិជ្ជ កម្មអាមេរិក លោក Wibur Ross បាន បញ្ជាក់ថា លោកបានលើកសំណើរដំឡើងពន្ធនាំចូលពីប្រទេសចិនចំពោះផលិតផលដែកថែប រហូតដល់២៤ភាគរយ ។ ផលិត ផលរបស់ចិន នាំចូលអាមេរិកកើនឡើង ខ្ពស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមការ បញ្ជាក់របស់លោក Ross សកម្មភាព ខាងលើ នឹងប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក។

ឆ្លើយតបទៅនិងការប្រកាសខាងលើ របស់មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងពាណិជ្ជ​កម្មចិន លោក Wang Hejun ក៏បានប្រកាសផង ដែរថា អាមេរិកមិនមានមូលហេតុណាមួយ តម្លើងពន្ធទៅលើប្រទេសចិននោះឡើយ។ លោកបន្តទៀតថា បើការសម្រេចរបស់ អាមេរិកប៉ះពាល់ដល់ ផលប្រយោជន៍ របស់ចិននោះ ទីក្រុងប៉េកាំងនឹងមានវិធានការតបតវិញជាមិនខាន។

តាមអ្នកឯកទេសវិភាគ រដ្ឋាភិបាលចិន មិនចង់ឲ្យមានវិវាទ ក្នុងវិស័យពាណិជ្ជកម្មជាមួយអាមេរិកឡើយ ដោយសារតែសេដ្ឋកិច្ចចិនភាគច្រើនអាស្រ័យទៅលើការនាំចេញផលិតផល ហើយបើមានវិវាទនោះ នឹងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។

ចិននិងអាមេរិកគឺជាប្រទេសមហា​​អំណាចសេដ្ឋកិច្ចទីមួយនិងទីពីរនៅលើ ពិភពលោក ហើយវិស័យពាណិជ្ជកម្ម របស់ប្រទេសទាំងពីរ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សា សេដ្ឋកិច្ចពិភពលោក ឲ្យកើនឡើង បើប្រទេសទាំងពីរ តានតឹង ដាក់គ្នា នឹងអូសទាញសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះជាថ្មី៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print