ក្រោយពីប្រជាពលរដ្ឋរាយការណ៍ប្រាប់អាជ្ញាធរខណ្ឌចំការមនថាមានហ្គេមបាញ់ត្រីចុះឆ្មក់ចុះបង្ក្រាបភ្លាម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក ប៊ុន សុភ័ក្រ អភិបាលរងខណ្ឌចំការមន និងមានការចូលរួមពីលោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន បានឆ្មក់ចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីក្រោយពីប្រជាពលរដ្ឋរាយការណ៍ប្រាប់អាជ្ញាធរខណ្ឌចំការមន នៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃអង្គា ៥កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្សារសុវណ្ណា នៅជាន់ទី៤ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីកម្លាំងចម្រុះខណ្ឌចំការមន បានឆ្មក់ចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីនៅផ្សារទំនេីបសុវណ្ណានៅជាន់ទី៤ខាងលើនេះមិនបានឃេីញមានក្មេងសិស្សសាលាណាលេងហ្គេមបាញ់ត្រីទេមានតែល្បែងកំសានធម្មតាហេីយ ចំណែកច្បាប់អាជីវកម្មសមត្ថកិច្ចបានត្រួតពិនិត្យរកច្បាប់អនុញ្ញាតហេីយបានរកឃេីញមានទូរហ្គេមបិទបាំងចំនួន៣ទូរដែលយកតង់គ្រាបពីលេីតែសមត្ថកិច្ចបានសួរនាំថាជាទូរហ្គេមខូចមិនទាន់ជួសជុលគឺជាទូរហ្គេមល្បែងកំសាន្តធម្មតាទេហេីយការលក់កាក់អោយអថិជនតែអ្នកដែលលេងឈ្នះមិនអាចដោះដូរជាលុយទេគ្រាន់តែអោយដូចជាជាតុកកាតាឬកាតសំរាប់បញ្ជូលទូរស័ព្ទប៉ុណ្ណោះមិនមែនជាល្បែងសុីសងឈ្នះដូរលុយនោះទេ។

ក្រោយមកសមត្ថកិច្ចក៏បានធ្វេីកិច្ចសន្យារវាងអ្នកគ្រប់គ្រងនិងមេការផងដែរសមត្ថកិច្ចបានដកកម្លាំងចេញមកវិញដោយមិនបានដកហូតសំភារៈអ្វីទាំងអស់។

បើតាមប្រភពពត៍មានប្រជាពលរដ្នថាហ្គេមបាញ់ត្រីនៅទីតាំងផ្សារទំនេីបផ្សារសុវណ្ណាដែលសមត្ថកិច្ចចុះខាងលេីនេះបេីលេងល្បែងសុីសងយ៉ាងរលូនមិនដែលបិទមួយថ្ងៃនោះទេតែមិនដឹងយ៉ាងម៉េចឆ្ងល់ដែលស្រាប់តែបិទនិងដេញអ្នកលេងអោយឈប់តែប្រហែលកន្លះម៉ោងក្រោយទេីបឃេីញកម្លាំងសមត្ថកិច្ចចុះមកត្រួតពិនិត្យហេីយទេីបយល់ថាវាមានហេតុទេីបមានផលមានខ្យល់ទេីបស្លឹកឈេីជុះ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print