ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង ម៉ូតូជាមួយម៉ុតូ ដោយសារបើកបរមិនបានយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ បណ្ដាលអោយស្លាប់ម្នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង ៤០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខសាលារៀនដុីដុះ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ក្រុងកំពង់ចាម ។
សមត្ថកិច្ចបានអោយដឹងថា ភាគីទាំងពីរ ទី១-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កច1L.2227 បើកបរដោយឈ្មោះយ៉ា មី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចាម រស់ នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម (បើកពីត្បូងទៅជើង) ។
សមត្ថកិច្ចបន្តថា និងម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយ ស៊ូគីវីវ៉ា ពណ៌ ក្រហម ស្លាកលេខ ភព1C.0224 បើកបរដោយឈ្មោះ ហេងគីមហុងភេទប្រុសអាយុ 43ឆ្នាំជាតិខ្មែរនៅភូមិ វាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ ចាម (បើកពីជើងទៅត្បូង ) បណ្តាលអោយឈ្មោះហេង គីមហុង ស្លាប់ និងអ្នករួមដំណើររបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកអន្តរាកមន៍ធ្វើការវាស់វែង ហើយបានសន្និដ្ឋានថា មូលហេតុបណ្តាលមកពីអ្នកបើបរម៉ូតូវីវ៉ា បើកមិនប្រកាន់ស្តាំ ។
ក្នុងពេលចុះអន្តរាកមន៍ នគរបាលផ្នែកជំនាញបានឃាត់ខ្លួនឈ្មោះ យ៉ា មី ប្រុសអាយុ២៧ឆ្នាំ ជនជាតិចាម រស់នៅភូមិរកាក្រោម សង្កាត់ សំបូរមាស និងយកម៉ូតូទាំងពីរគ្រឿងមករក្សា ទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ ចាម ៕ វណ្ណៈ