រថយន្ត​កាម​រី​បា​ឡែ​ន​បើក​លឿន​ជ្រុល​បុក​ម៉ូតូ​ស្មាស់​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​ ដោយសារ​តែ​ជួប​គ្រោះថ្នាក់​ចរាច​រា​ណ៍​ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​កាម​រី​បា​ឡែ​ន​ ។

image4

កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​បន្ទាយ​ ង​ ៧០​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ឈ្មោះ​ អន​ ម៉ា​លី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រុស​ ពណ៌​ខ្មៅ​ លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ នគរបាល​ 1.0061​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AE-1203​ ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ ៕​

image6image3 (1) image5 image2 (2) image1 (1)

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print