រថយន្ត​សាំ​យ៉ុ​ង​ក្រឡាប់​កណ្តាលផ្លូវ​ជាតិ​លេខ​៧៨

ចែករំលែក៖

​ខេត្តរតនគិរី​៖​ រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស្លែរ​មួយ​គ្រឿង​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ ២C.៥៧២៧​ បោក​ខ្លួន​ប្រាស់ដេក​កណ្តាលផ្លូវ​ជាតិ​លេខ​៧៨​ត្រង់​ចំណុច​ផ្លូវបត់​កោង​ចម្ងាយ​ប្រមាណ​១០០០​ម៉ែត្រ​ពី​ច្រក​ទ្វារ​អន្តរជាតិ​អូ​យ៉ា​ដាវ​ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​ នា​រសៀល​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ ប៉ក់​ធំ​ឃុំ​ ប៉ក់​ញ៉ៃ​ស្រុក​អូ​រយ៉ា​ដាវ​ ។​

IMG-20151101-WA0068

​ប្រភព​បានឱ្យ​ដឹង​ថា​ អ្នកបើកបរ​មានឈ្មោះ​ រតនា​ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បើករថយន្ត​ចេញ​មក​ពី​ទីរួមស្រុក​វ៉ើ​ន​សៃ​ឆ្ពោះទៅ​ប្រទេស់​វៀតណាម​ដោយ​ពុំ​មាន​អ្នក​រួម​ដំណើរ​ជាមួយ​ឡើយ​ ដែល​មាន​ទិស​ដៅ​ពី​លិចទៅ​កើត​ ចូល​ប្រទេស​វៀតណាម​ដើម្បី​ដឹក​ឥ​វ៉ា​ន់​ចាប់ហួយ​។​ ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​ រថយន្ត​នោះ​ក៏​បែក​កង់​ខាង​មុខ​ រេ​ចង្កូត​ទៅ​បុក​រះ​បង្កាន់ដៃ​របាំង​ផ្លូវ​កោង​ក្រឡាប់​តែ​ម្តង​។​

​គេ​សង្កេត​ឃើញ​បង្កាន់ដៃ​របាំង​ផ្លូវ​កោង​រង​ការ​ខូចខាត​ប្រវែង​ប្រហែល​១០​ម៉ែត្រ​ ប៉ុន្តែ​សំណាងល្អ​រថយន្ត​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​អី្វ​ទាំងអស់់​។​

​ក្រោយ​ពី​កើតហេតុ​ រថយន្ត​នោះ​ត្រូវ​ម្ចាស់​រក​រថយន្ត​ស្ទូច​ដើម្បី​យក​ទៅ​ជួសជុល​ និង​បន្តដំណើ​ការ​ដឹក​ជញ្ជូន​ឥ​វ៉ា​ន់​ចាប់ហួយ​បន្ត​ទៀត​មិន​មានការ​ខូចខាត់​ច្រើន​ទេ​ ព្រោះ​រថយន្ត​នោះ​មាន​សភាព​ចាស់​ទ្រុត​ទ្រោម​ស្រាប់​ហើយ​ ។​ ឯ​សំណង​ការ​ខូចខាត់​យ៉ាងណា​មិន​ទាន់​បានដឹង​នៅឡើយ​ ៕​

IMG-20151101-WA0072IMG-20151101-WA0071IMG-20151101-WA0070

...

ដោយ៖ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print