អាជ្ញាធរខណ្ឌដូនពេញ បន្តអនុវត្តន៍យុទ្ធនាការឃាត់រថយន្តធុនធ្ងន់លើសចំណុះ និង រថយន្តកែឆ្នៃទ្រុងខុសបច្ចេកទេស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអង្គារទី៦កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង៨យប់ ដល់ម៉ោង១០យប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារឲ្យ លោក ជឹម សុធី នាយករងរដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយមន្ទីរ សាធារណការាជធានីភ្នំពេញ បន្តចុះអនុវត្តន៍ យុទ្ធនាការឃាត់រថយន្តធុនធ្ងន់លើសចំណុះ និង រថយន្តកែឆ្នៃទ្រុងខុសបច្ចេកទេស នៅផ្លូវលេខ៤៧ មហាវិថីព្រះមុនីវង្ស តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះនរោត្តម ជុំវិញរង្វង់មូលគួចកាណុង ក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
ក្នុងប្រតិបត្តិការនោះដែរ ជាលទ្ធផលបានធ្វើការឃាត់រថយន្តសរុបចំនួន ០៧គ្រឿងរួមមាន ៖
ទី១- រថយន្តធុនតូច(តូរីសដឹកសំពីងសំពោង)ចំនួន០១គ្រឿង ( អប់រំណែនាំអោយត្រឡប់ទៅវិញ ) ។
ទី២- រថយន្តធុនធំ សង្ស័យតទ្រុង ចំនួន ២គ្រឿង ( ក្រោយវាស់ជាក់ស្តែកឃេីញថាត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចមក ក៏អោយត្រឡប់ទៅវិញ ) ។
និងទី៣-រថយន្តធុនធំបេីកបរ នៅផ្លូវហាមឃាត់ចំនួន០៣ ( អប់រំណែនាំអោយត្រឡប់ទៅវិញ ) ចំពោះរថយន្តដឹកលើសទម្ងន់ គឺតម្រូវអោយទំលាក់សំភារះចុះ អោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទើបអនុញ្ញាតអោយត្រឡប់ទៅវិញផងដែរ ៕ស តារា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print