ក្រសួងមហាផ្ទៃនឹងពិនិត្យលទ្ធភាពក្នុងការបន្ថែមថវិកាលើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃបានអះអាង ថាក្រសួងនឹងពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការបន្ថែមកញ្ចប់ថវិកាសម្រាប់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមមូល​ដ្ឋានដើម្បីបង្កើនសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយក​​ដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុនៃក្រសួង មហាផ្ទៃសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងក្រសួងកំពុងខិតខំពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការពង្រីកនូវការផ្តល់មធ្យោបាយដល់ប៉ុស្តិ៍នគរបាលនៅតាមមូលដ្ឋាន ដើម្បីជាការលើកទឹកចិត្តដល់ឲ្យមន្ត្រីមូលដ្ឋានខិតខំបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ការអះអាងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅពេលនេះនៅគ្រា ដែលក្រសួងបានដាក់ចេញនូវគោលនយោបាយ ដែលបាននឹងកំពុងអនុវត្ត ក្នុងការប្រែក្លាយភូមិឃុំ នៅមូលដ្ឋានជាភូមិឃុំស គ្មានគ្រឿងញៀន។

សម្តេចបញ្ជាក់ថា ការយកចិត្តទុកដាក់ឧបត្ថម្ភចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាពជារឿងដ៍មានសារៈ​សំខាន់​មួយក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព។

បើតាមសម្តេចក្រឡាហោម កន្លងមកក្រសួងមានគោលនយោបាយសម្រាប់ប៉ុស្តិ៍នគរបាល រដ្ឋបាលនីមួយៗរួចហើយ ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកបន្តនោះគឺ ការផ្តល់មធ្យោបាយ ដែលសំដៅដល់ការបន្ថែមប្រាក់ឧបត្ថម្ភ បន្ថែមប្រេងសាំងដល់ ប៉ុស្តិ៍នគរបាល ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ។

សម្តេចកត់សំគាល់ថា បើប៉ុស្តិ៍នគរបាលរដ្ឋបាលបានល្អ ហើយខ្លាំង គឺសន្តិសុខនៅមូលដ្ឋានក៍ល្អទៅតាមនោះដែរ ហើយបើសន្តិសុខនៅមូលដ្ឋានល្អ ហើយនោះសន្តិសុខនៅទូ ទាំងប្រទេសវានឹងល្អដែរ។ ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺ ត្រូវពង្រឹង មូលដ្ឋានមុនគេតែម្តង ពោលគឺរាប់ចាប់ពីការជ្រើសរើសក្របខណ្ឌ ការបណ្តុះបណ្តាលមុននឹងចូលធ្វើការ និងការបំពាក់មធ្យោបាយសម្រាប់ធ្វើការ ទាំងមធ្យោបាយទាក់ទង ទាំងមធ្យោបាយធ្វើដំណើរតាមរយៈការឧបត្ថម្ភប្រេងដល់មន្ត្រីទាំងនោះ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print