រថយន្តសាំងយ៉ុង២គ្រឿងត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យឆ្លងប្រព័ន្ធភ្លើង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសាំងយ៉ុងចំនួន២គ្រឿងត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅសង្ស័យឆ្លងប្រព័ន្ធភ្លើង ខណៈដែលម្ចាស់ដាក់តាំងបញ្ឈរលក់។

ហេតុការណ៍អគ្គីភ័យឆាបឆេះរថយន្តនេះបានកើតឡើង ថ្ងៃ ព្រហស្បតិ ៨ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស​២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង១១និង១៥នាទីព្រឹក ស្ថិតនៅ តាមផ្លូវ១០១៩ ភ្នំពេញហាណូយ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ម្ចាស់រថយន្តត្រូវបានគេស្គាល់ ឈ្មោះ អន រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរលក់រថយន្តស្នាក់នៅភូមិក្រុងថ្មីសង្កាត់​គោកឃ្លាងខណ្ឌសែនសុខ។ ចំណែករថយន្តដែលអគ្គីភ័យឆាបឆេះទាំង២គ្រឿងឆេះ ស្ទើរខ្ទេចទាំងស្រុង ជាប្រភេទសាំងយ៉ុង មួយគ្រឿងពណ៌លឿង និងមួយគ្រឿងទៀតពណ៌ស្លែ ត្រូវបានម្ចាស់ដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ពុំមានពត៌មានច្បាស់ការណាមួយ ពីដើមចមឡើយ ខណៈដែល រថយន្តចតទុកចោលសុខៗ ស្រាប់តែ កើតមានឧប្បត្តិហេតុ ហុយផ្សែង ខ្មួល ចេញជាអណ្តាតភ្លើងឆេះសន្ធោរសន្ធៅ តែម្តង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ភ្លើងរលត់ទៅវិញ ហើយមិនបង្កឲ្យអ្នកណារងរបួស គ្រាន់តែខូចខាត តែរថយន្តទាំង២គ្រឿង ស្ទើរទាំងស្រុង ។
តាមសមត្ថកិច្ច បានសន្និដ្ឋានថា សង្ស័យផ្តើមមកពីការឆ្លងប្រព័ន្ធភ្លើង ទើបរថយន្ត ទាំង២គ្រឿងចតទន្ទឹមគ្នាឆាបឆេះបែបនេះ ។

ក្នុងហេតុការនេះដែគេក៍ឃើញវត្តមានលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខនិងលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុផងដែរ៕  ដោយ៖ តុង សីីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print