ព្រូដិនសលកម្ពុជាប្រារព្ធកម្មវិធី “ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតឆ្នើមប្រចាំឆ្នាំ”

ចែករំលែក៖

ភ្នំពេញ៖ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេក្នុងប្រទេស បានប្រារព្ធកម្មវិធីមួយឈ្មោះថា «ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតឆ្នើមប្រចាំឆ្នាំ» ឬ “Star of the year” នៅចំពេលខួប ៥ឆ្នាំរបស់ខ្លួន ដើម្បីអបអរចំពោះស្នាដៃនៃការរួមចំណែក ពីបណ្ដាញ ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ក៏ដូចជា ទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ដល់សហគមន៍ និងឧស្សាហកម្មធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។

ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ត្រូវបានស្វាគមន៍ជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ រាប់ពីអតិថិជនដែលទើបចាប់ផ្តើមជីវិតការងារ ហើយកំពុងស្វែងរកការការពារប្រាក់ចំណូល ឪពុកម្តាយដែលចង់ធានាពីការអប់រំរបស់បុត្រធីតា និងអ្នកដែលស្វែងរកសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្លួនជាដើម។

អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក David Nutman បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន បានវិនិយោគធនធានជាច្រើនទៅលើការបណ្ដុះបណ្ដាលអ្នកដែលមានទេពកោសល្យ និងពង្រឹង សេវាកម្មរបស់យើង ដើម្បីធានាថា យើងអាចផ្តល់សេវា និងដំណោះស្រាយ ក៏ដូចជាផលិផលត្រឹមត្រូវ សម្រាប់តែអតិថិជនរបស់យើងផង និងសម្រាប់សហគមន៍ទាំងមូលផង។ ភាពជោគជ័យរបស់ក្រុមហ៊ុន កើតឡើងដោយការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងក្រមសីលធម៌វិជ្ជាជីវៈ របស់ក្រុមការងារទីប្រឹក្សាធានារ៉ាប់រងឆ្នើមៗរបស់យើងនៅកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ការប្ដេជ្ញាចិត្តរបស់ក្រុមការងារ ក្នុងការបម្រើអតិថិជន និងជួយបំពេញសេចក្តីត្រូវការរបស់ពួកគាត់ ក្នុងគ្រប់ដំណាក់កាលនៃជីវិតរស់នៅ តាមរយៈការផ្តល់ជូននូវផលិតផល និងសេវាការពារហិរញ្ញវត្ថុរបស់យើង”។

លោក Veejay Madhavan នាយកផ្នែកចែកចាយ របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបន្ថែមថា៖ «ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់យើង បានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនតាមរយៈការព្យាយាមស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ រួមទាំងទទួលបានការទុកចិត្តពីអតិថិជន និងបង្កើនកិត្តិនាមរបស់ក្រុមហ៊ុន ក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ។ ពួកគេក៏ដើរតួនាទីសំខាន់ ក្នុងការជួយឲ្យក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្លាយជាជម្រើសដ៏ល្អជាងគេ និងធំជាងគេលើវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាដែរ» ។

ក្រុមហ៊ុនព្រូដិនសលកម្ពុជា ប្តេជ្ញាចិត្តធានា ក្នុងការជួយដល់អតិថិជនរបស់ខ្លួន ដើម្បីឱ្យពួកគេអាចសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ និងអាចការពារមនុស្សជាទីស្រឡាញ់របស់ខ្លួន តាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិត ដូចជា eduCARE ជាដើម ដែលជាផលិតផលថ្មីទើបនឹងសម្ពោធក្នុងឆ្នាំ ២០១៨ ដែលធានាផ្ដល់នូវអត្ថប្រយោជន៍ចំនួន ៥។ លើសពីនេះទៅទៀត ក្រុមហ៊ុន និងក្រុមការងាររបស់ខ្លួន បានបង្ហាញនូវទឹកចិត្តយ៉ាងមុតមាំជានិច្ចក្នុងការតបស្នងដល់ប្រទេសកម្ពុជាវិញ តាមរយៈការគាំទ្រ និងអនុវត្តកម្មវិធីអភិវឌ្ឍន៍សហគមន៍ជាច្រើនទៀត៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print