មានករណីរំលោភសម្លាប់ទៀតហើយខេត្តរតនគិរីសិស្សស្រីជនជាតិទំពួននៅស្រុកបរកែវ

ចែករំលែក៖

ខេត្តរតនគិរី: មានករណីរំលោភសម្លាប់ទៀតហើយនៅខេត្តរតនគិរីសិស្សស្រីជនជាតិភាគតិចទំពួនម្នាក់ទៀតត្រូវបានឃាតករល្មោភកាមរំលោភហើយសម្លាប់យ៉ាងសារហាវព្រៃផ្សៃបំផុត។
ហេតុការណ៍នេះបានកើតឡើងនៅវេលា៦នឹង៣០នាទីល្ងាចថ្ងៃអង្គា៧កើតខែផល្គន់ឆ្នាំរការនព្វសក័ព.ស២៥៦១ត្រូវនិងថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០១៨ នៅត្រង់ចំណុចចម្ការស្វាយចន្ទីក្នុងភូមិញ៉ាលឃុំឡាមិញស្រុកបកែវខេត្តរតនគិរី។
ក្រោយកើតហេតុត្រូវបាននគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តសហការណ៍ជាមួយកម្លាំងនគរបាលស្រុកនឹងឃុំបានចុះទៅធ្វើកោសល្យវិច័យសាកសព នៅព្រឹកថ្ងៃពុធ៨កើតខែផល្គន់ឆ្នាំរការនព្វសក័ព.ស២៥៦១ត្រូវនិងថ្ងៃទី២២ ខែកុម្ភ:ឆ្នាំ២០១៨។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាសឹស្សស្រីដែលរងគ្រោះនោះមាន ឈ្មោះ ក្វាសខា អាយុ១៧ឆ្នាំជនជាតិទំពួនមុខរបរសិស្សរៀនថ្នាក់ទី៦សាលាបឋមសិក្សាភូមិស៊ូ រៀនពេលព្រឹក ពេលល្ងាចទៅរៀនសាលាយូឡាយនៅទីរួមស្រុកបកែវ។
ក្រោយពីត្រួតពិនិត្យសាកសពរួចមកសមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះត្រូវបានជនល្មើសប៉ងរំលោភមិនបានសម្រេចរួចសម្លាប់តែម្តងនៅលើដងខ្លួនសាកសពមានស្នាមរបួស បែកក្បាលផ្នែកខាងក្រោយ បាក់ក្ដោងច្រមុះ និងមានស្នាមរបួសត្រង់.កជាំខ្មៅជនល្មើសអាចយកដៃច្របាច់.ក ហើយជនល្មើសបានស្រាតខោអាវចេញអស់និងអាវរបស់នាងរហែក៣-៤កំណាត់ ។

នៅជុំវិញកន្លែងកើតហេតុ មិនមានផ្ទះប្រជាពលរដ្ឋនៅជិតទីនោះទេ។ តាមប្រភពនាងជិះម៉ូតូម្នាក់ឯងចេញពីសាលាបំណងវិលត្រឡប់ទៅផ្ទះវិញ នៅលើផ្លូវក្រាលគ្រួសក្រហមមកដល់ចំណុចកើតហេតុខាងលើនេះជនសង្ស័យធ្វើសកម្មភាពស្ទាក់ផ្លូវរួចធាក់ម៉ូតូនាងឲ្យដួលហើយចាប់នាងអូសចេញពីផ្លូវចម្ងាយ១០ម៉ែត្រនិងយកម៉ូតូជនរងគ្រោះមកលាក់ទុកនៅក្បែរសាកសពទៀតផង។

ឪពុកម្តាយនាងរងគ្រោះបានប្រាប់ថាលើខ្លួនសាកសពបានបាត់កងដៃផ្លាកទីនចំនួន៥វង់តម្លៃ២លានរៀលនឹងម៉ូតូនាងជិះបែកកញ្ចក់ខាងស្តាំពេលជនសង្ស័យធ្វើកម្មភាពទំនងជនរងគ្រោះបានតដៃជាមួយជនសង្ស័យវិញឬក៏មនុស្សស្គាល់គ្នាទើបជនល្មើសសម្លាប់បំបិតមាត់បែបនេះ។

បច្ចប្បន្នវត្ថុតាងម៉ូតូជនរងគ្រោះត្រូវបាននគរបាលយកមករក្សាទុកនៅអធិការដ្ឋានស្រុកបកែវ ។

ឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញ្ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ។

បច្ចុប្បន្ន៍កម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវយ៉ាងសកម្មដើម្បីកំណត់មុខសញ្ញាជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

តាមការឲ្យដឹងពីឪពុកម្តាយសិស្សស្រីរងគ្រោះបានឲ្យដឹងថាពេលព្រឹកនាងបានរៀននៅសាលាក្បែរផ្ទះពេលល្ងាចម៉ោង៣រសៀលនាងតែងតែជិះម៉ូតូទៅរៀនម្នាក់ឯងនៅសាលាភាសាអង្គេសយូឡាយមានចំងាយពីផ្ទះរបស់នាង៨គីឡូម៉ែត្រនៅម៉ោង៦នឹង៣០នាទីល្ងាចនៅថ្ងៃកើតហេតុនោះដែរឪពុកម្តាយបានបាត់នាងនាំគ្នាដើររកក៏បានប្រទះឃើញសាកសពនាងនៅចំណុចខាងលើម៉ោង៨នឹង៣០នាទីយប់នៅថ្ងៃទី២១ ខែកុម្ភ:នេះតែម្តង។
តាមទម្លាប់របស់នាងមិនប្រើទូរស័ព្ទនោះទេហើយជាកូនច្បងក្នុងបន្ទក់៥នាក់ ប្រុស៣ ស្រី២ ។

គួរំលឹកថាក្នុងខេត្តរនគិរីនេះករណីរំលោភសម្លាប់កើតឡើង៤លើកមកហើយ នៅចុងឆ្នាំ២០១៧ ១ករណីនៅស្រុកលំផាត់ ដើមឆ្នាំ២០១៨នៅក្រុងបានលុង២ករណី ស្លាប់១ របួសធ្ងន់១។ពេលនេះនៅស្រុកបកែវរំលោភសម្លាប់ មិនទាន់ចាប់បានមុខសញ្ញានៅឡើយទេ ។

ក្នុង៤ករណីនេះចាប់បានមុខសញ្ញា១លើកនៅ នៅក្រុងបានលុងចាប់រំលោភនាងអាត សិញ អាយុ១៨ឆ្នាំជនជាតិគ្រឹង មុខរបរសិស្សថ្នាក់ទី១២ រស់នៅភូមិ៤សង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរីចាប់បានជនសង្សយ័ម្នាក់៣ករណីទៀតមិនទាន់ចាប់បាន ៕ ដោជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print