លោក​អភិបាល​ខណ្ឌដង្កោ​ បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ នៅ​វិទ្យាល័យ​សម្តេច​ ហ៊ុន​ សែន​ ព្រែក​កំពឹស​

ចែករំលែក៖

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០១៥-២០១៦​ នៅ​វិទ្យាល័យ​សម្តេច​ ហ៊ុន​ សែន​ ព្រែក​កំពឹស​ ស្ថិត​ក្នុង​សង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ ដោយ​មានការ​ចូលរួម​ពី​ការិយាល័យ​អប់រំ​ តំណាង​ ស​.​ស​.​យ​.​ក​ រាជធានី​ភ្នំពេញ​ ចៅសង្កាត់​ លោកគ្រូ​អ្នកគ្រូ​ អាណាព្យាបាល​ និង​សិស្សានុសិស្ស​ទាំងអស់​ផង​ដែរ​។​

image32

​លោក​អភិបាល​ខណ្ឌ​ បាន​ធ្វើការ​អាន​នូវ​សារលិខិត​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០១៥-២០១៦​ និង​បាន​ធ្វើការ​ផ្តាំផ្ញើរ​នូវ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​សិក្សាអប់រំ​នៅ​កម្ពុជា​យើង​ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ និង​មានគុណ​ភាព​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ​ ។​

លោក​អភិបាល​ ក៏​បាន​ណែនាំ​ដល់​ប្អូនៗ​ សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ យកចិត្តទុកដាក់​ស្តាប់​គ្រូ​ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ និង​អំពើ​អបាយមុខ​នានា​ ជា​ទំពាំង​ស្នង​ឫស្សី​ ទៅ​ថ្ងៃ​អនាគត​ ដើម្បី​កសាង​ខ្លួន​ជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ឲ្យ​មាន​ភាព​រីក​ចម្រើន​។​

​ក្នុង​ឱកាស​នោះ​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ បាន​ឧបត្ថម្ភ​ដល់​វិទ្យាល័យ​ព្រែក​កំពឹស​ ថវិកា​ ៥០​ម៉ឺន​រៀល​ និង​បាន​ធ្វើ​ពិធី​ប្រគល់​នូវ​ប័ណ្ណសរសើរ​ និង​រង្វាន់​ ជូន​ដល់​សិស្ស​ពូកែ​ លោកគ្រូ​អ្នកគ្រូ​ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បង្រៀន​,​ ចែក​ជូន​កង់​ ដល់​សិស្ស​ក្រីក្រ​ ព្រមទាំង​បាល់​ចំនួន​ ១០​គ្រាប់​ ដែល​ជា​ការ​ឧបត្ថម្ភ​ពី​ ស​.​ស​.​យ​.​ក​ រាជធានី​ភ្នំពេញ​ដល់​វិទ្យាល័យ​ផង​ដែរ​ ៕​

image4image1image2

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print