បុរស​ដែល​ចាក់​សាំង​ដុត​ខ្លួន​ស្លាប់​ហើយ​ តែ​ប្រពន្ធ​មិន​ទាន់​មក​ផ្ទះ​ខណៈ​ អ្នក​ភូមិ​សង្ស័យ​កំពុង​ផ្អែមមាត់​ជា​ មួយ​ដៃគូ​ថ្មី​

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ បុរស​ដែល​បាន​ចាក់​ សាំង​ដុត​សម្លាប់​ខ្លួន​ព្រោះតែ​ប្រពន្ធ​ចុះ​ ចោលផ្ទះ​ទុក​ឱ្យ​កូនប្រុស​ស្រី​៣​នាក់​យំ​ឱ្យ​ រហង់​និង​មិន​បាន​ប្រាប់​ដំណឹង​ថា​ទៅ​ណា​ នោះ​មក​ដល់​ព្រឹក​ថ្ងៃអាទិត្យ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​បាត់បង់​ជីវិត​ហើយ​នៅ​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្នុង​រាជធានី​ភ្នំពេញ​ ។​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​ សហការ​ជាមួយនឹង​អាជ្ញាធរ​ដឹក​បញ្ជូន​ ទៅ​បូជា​នៅ​ក្នុង​វត្ដ​ព្រែក​អញ្ចាញ​ស្ថិត​នៅ​ ស្រុក​មុខកំពូល​ ខេត្ដកណ្ដាល​ កាលពី​ វេលា​ម៉ោង​៤​ ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​។​

Untitled-1

​អ្នកចូលរួម​បូជាសព​បុរស​អភ័ព្វ​បាន​ ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ពេល​បូជាសព​រង​ គ្រោះ​គេ​ពុំ​ឃើញ​ប្រពន្ធ​ជន​រង​គ្រោះ​មក​ ចូលរួម​នោះ​ទេ​ ដែល​អ្នក​ភូមិ​សង្ស័យ​ថា​ ប្រពន្ធ​ជន​រង​គ្រោះ​កំពុង​ផ្អែមល្ហែម​ជា​ មួយ​នឹង​ប្រុស​ថ្មី​ ។​

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​៣​និង​ ២០​នាទី​រសៀល​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​ ២០១៥​ នៅ​ភូមិ​ជ្រោយ​មេត្រី​ក្រោម​ ឃុំ​ ឫស្សី​ជ្រោយ​ ស្រុក​មុខកំពូល​ ខេត្ដកណ្ដាល​ ជន​រង​គ្រោះ​ខាងលើ​បាន​ចាក់​សាំង​ដុត​ ខ្លួន​ខណៈ​មក​ពី​ធ្វើ​ជាងសំណង់​នៅ​ក្នុង​រាជ​ ធានី​ភ្នំពេញ​ទៅ​លេង​ផ្ទះ​ហើយ​បាត់​មិន​ ឃើញ​ប្រពន្ធ​រយៈពេល​២​យប់​២​ថ្ងៃ​ ។​

​បើ​តាម​អ្នក​ភូមិ​បាន​ប្រាប់​ថា​ មុន​ ពេល​ដែល​ជន​រង​គ្រោះ​ចាក់​សាំង​ដុត​ខ្លួន​ គឺ​ជន​រង​គ្រោះ​មាន​ទឹកមុខ​ស្រពាប់​ស្រ​ ពោន​បាយ​មិន​នឹក​ទឹក​មិន​ស្រេក​ដោយ​ សារ​អង្គុយ​ចាំ​មើលផ្លូវ​ប្រពន្ធ​ដូច​អង្គុយ​ ចាំ​ម៉ែ​មកពីផ្សារ​យ៉ាង​ដូច្នេះ​ដែរ​ ។​

​បើ​តាម​អ្នក​ភូមិ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ផ​ន​ ណា​ អាយុ​៣៣​ឆ្នាំ​ មានមុខ​ របរ​ជា​កម្មករ​សំណង់​ រស់នៅ​ភូមិ​កើត​ ហេតុ​ ។​ ជន​រង​គ្រោះ​មានកូន​ប្រុស​ស្រី​ ៣​នាក់​រស់នៅ​ក្នុង​បន្ទុក​របស់​ប្រពន្ធ​គ្រា​ ដែល​ជន​រង​គ្រោះ​មក​ធ្វើ​ជា​ជាងសំណង់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​ទៅ​លេង​ផ្ទះ​ ម្ដងម្កាល​ ។​

​អ្នក​ភូមិ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ កូន​ ស្រី​ច្បង​ម្នាក់​ក្នុង​ចំណោម​កូន​ទាំង​៣​នាក់​ នេះ​គឺជា​កូន​ប្ដី​មុន​របស់​ស្ដ្រី​ដែល​ចុះ​ចោល​ ផ្ទះ​មិន​ទុក​ដំណឹង​នេះ​ ។​ មាន​ន័យ​ថា​ ជន​ រង​គ្រោះ​នឹង​ស្ដ្រី​ដែល​ចុះ​ចោល​ប្ដី​នឹង​កូន​ នេះ​ជា​ស្ដ្រី​មេម៉ាយ​ហើយ​បាន​មក​រៀម​ការ​ ជាមួយនឹង​ជន​រង​គ្រោះ​រយៈពេល​ជាង​ ២​ឆ្នាំ​បន្សល់​ទុក​កូនប្រុស​-​ស្រី​ ២​នាក់​ ។​

​គួរ​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទិញ​សាំង​១​លី​ត្រ​ចាក់​ ស្រោច​លើ​ខ្លួន​រួច​ដុត​តែ​ត្រូវ​បាន​សាច់​ ញ្ញាតិ​និង​អ្នក​រស់នៅ​ក្នុងភូមិ​បាន​ជួយ​ ដួស​ទឹក​ជះ​ពន្លត់​និង​យក​ជន​រង​គ្រោះ​ដាក់​ ត្រាំ​ក្នុង​ទឹក​ពាង​ ។​ បន្ទាប់​មក​អ្នក​ភូមិ​បាន​ បញ្ជូន​ជន​រង​គ្រោះ​ទៅ​មណ្ឌល​សុខភាព​ ស្រុក​ដើម្បី​សង្គ្រោះ​ប​ឋ​បន្ទាប់​មក​បាន​ បញ្ជូន​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ​ក្នុង​រាជ​ ធានី​ភ្នំពេញ​ ។​

​មុន​ពេល​ជន​រង​គ្រោះ​ស្លាប់​បាន​ប្រាប់​ អ្នក​យក​ព័ត៌មាន​នគរវត្ដ​ក្រោយ​ពី​ចាក់​ សាំង​ដុត​ខ្លួន​ឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​ រូប​គាត់​ចាក់​សាំង​ដុត​ខ្លួន​ព្រោះ​តូចចិត្ដ​ និង​ប្រពន្ធ​ចេញពីផ្ទះ​អត់​ប្រាប់​ដំណឹង​ “​ខ្ញុំ​សង្ស័យ​ប្រពន្ធ​រត់​តាម​ប្រុស​”​ ៕​

...

ដោយ៖ ឡូ​ សំ​អាត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print