បុរស​ជា​ជាង​ឆ្លាក់​រូប​ព្រះ​ម្នាក់​ខ្យល់គ​ស្លាប់​នៅ​ក្នុង​វត្ត​ពោធិ៍​អណ្តែត​

ចែករំលែក៖

​ខេត្តកណ្តាល៖​ បុរស​ម្នាក់​ជា​ជាង​ឆ្លាក់​រូប​ព្រះ​ ត្រូវ​បាន​មិត្ត​រួមការ​ងារ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​គ្រែ​ ក្នុង​កុដិ​វត្ត​ពោធិ៍​អណ្តែត​ ស្ថិត​ក្នុងភូមិ​ពោធិ៍​កណ្តាល​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​ និង​១០​នាទី​ ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

20151101180640

​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រើយ​ស្លា​លោក​អនុសេនីយ៍ទោ​ ពុ​យ​ ទ្រី​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ន​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ ជា​ជាងចម្លាក់​ មាន​ទីលំនៅ​ក្នុងភូមិ​មណ្ឌល​១៥​ សង្កាត់​ផ្សា​ដើម​គ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​លោក​អនុសេនីយ៍ទោ​ ពុ​យ​ ទ្រី​ បាន​បន្ត​ថា​ អស់​រយៈពេល​ប្រមាណ​៦​ខែ​កន្លង​មក​ហើយ​ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ៍​អណ្តែត​ ដើម្បី​ស៊ីឈ្នួល​ឆ្លាក់​រូប​ព្រះ​ ។​ នៅ​ពេល​កើតហេតុ​វេលា​ម៉ោង​ប្រមាណ​៨​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​បាន​ទិញ​ស្រាស​ចំនួន​មួយ​លី​ត្រ​យក​មក​ផឹក​ជាមួយ​ឈ្មោះ​ អឿ​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ដែល​ត្រូវជា​មិត្ត​ភ័​ក្រ​រួមការ​ងារ​និង​គ្នា​ ។​ បន្ទាប់​ពី​ផឹកស្រា​អស់​ចំនួន​មួយ​លី​ត្រ​ហើយ​នោះ​ជន​រង​គ្រោះ​ និង​មិត្ត​ភ័​ក្រ​បាន​ឡើង​ទៅ​ដេក​ក្នុង​កុដិ​រៀងៗ​ខ្លួន​ ។​

​លុះដល់​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មិនឃើញ​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ន​ វ​ណ្ណា​ ក្រោក​ពី​ដេក​ដូច​សព្វមួយដង​ ទើប​ឈ្មោះ​ អឿ​ សុ​ភ័​ក្រ​ ឡើង​ទៅ​ដាស់​ជន​រង​គ្រោះ​ឲ្យ​ក្រោក​ ។​ ពេល​ទៅ​ដល់​លូកដៃ​អង្រន់​ជើង​ជន​រង​គ្រោះ​មាន​សភាព​រឹង​ទើប​ដឹង​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​ ក៏​ប្រញាប់ប្រញាល​រាយការណ៍​ប្រាប់​អាជ្ញាធរ​ និង​សមត្ថកិច្ច​នក​របាល​មូលដ្ឋាន​ ។​

​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​ និង​ វិ​ទ្យ​សាស្ត្រ​ស្រុក​ស្អាង​បាន​ដាក់​ការ​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ​ មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ្វី​ផ្សេង​ឡើយ​ ។​ ក្រោយ​ពី​ពី​និត្យ​ចប់​សព្វគ្រប់​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ទំនាក់ទំនង​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

20151101180640 (1)

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print