ភ្នំពេញ៖ បុរសជាមន្ត្រីអគ្គិសនីម្នាក់ត្រូវបានឆក់ស្លាប់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចបង្គោលភ្លើងមួយកន្លែង តាមបណ្តោយផ្លូវឧញ៉ាម៉ុងរិទី្ធ ភូមិគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ខណៈដែលជនរងគ្រោះឡើងតបណ្តាញខ្សែភ្លើងប៉ះនឹងខ្សែនោះ មានមុខតំណរ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យព្រះកុសមៈ។
ប្រភពបានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ អេង ហំ ភេទប្រុស អាយុ២៥ឆ្នាំ មន្ត្រីបំរើការងារនៅអង្គភាព អគ្គិសនីកម្ពុជា បច្ចុប្បន្នស្នាក់នៅម្តុំបែកចាន និងមានស្រុកកំណើតនៅភូមិដូនអុន ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
មន្ត្រីរួមការងារជាមួយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួក បានចុះមកបំពេញការងារនៅចំណុចកើតហេតុខាងលើ លុះមកដល់ជនរងគ្រោះ ក៏បានឡើងទៅតខ្សែនៅលើបង្គោលកើតហេតុនោះមិនចាំលេខដោយមានការពាក់ខ្សែក្រវ៉ាតត្រឹម ត្រូវ ពេលជនរងគ្រោះគាត់ក៏ចាប់ទាញខ្សែដែលត្រូវតស្រាប់តែប៉ះនឹងខ្សែតំណរគ្មានស្រោមក៏ឆក់ ជាប់នៅលើបង្គោល ហើយភ្លាមៗនោះក្រុមការងារក៏បិទបារ៉ែតជួយសង្គ្រោះគាត់ហើយដឹកទៅកាន់ មន្ទីរពេទ្យព្រះកុសមៈ តែពេលទៅដល់ពេទ្យវិជ្ជបណ្ឌិត ពេទ្យប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ៕