ភ្នំពេញ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារ ជូនដល់មន្ដ្រីនៅទូទាំងប្រទេសថា បើចង់ បានការទទួលរាប់អានស្មោះស្ម័គ្រពីខ្ញុំ គឺ សូមមេត្ដាបញ្ឈប់នូវការប្រព្រឹត្ដល្បែង ។
សម្ដេចតេជោបានផ្ញើសារទៅមន្ដ្រី ទូទាំងប្រទេសបែបនេះកាលពីព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងឱកាសដែល សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិតអញ្ជើញទៅសំណេ*ះសំណាលនិង សាកសួរសុខទុក្ខយោធិនពិការ៣១៧ កោះស្លា និងបើកបវេសនកាលឆ្នាំសិក្សា ២០១៥-២០១៦នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្ដកំពត ដែលបានប្រារឰ ពិធីស្ថិតក្នុងបរិវេណវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន កោះស្លា ។
ទាក់ទិននឹងបញ្ហាខាងលើសម្ដេច តេជោបានមានប្រសាសន៍ថា ខ្ញុំមាន ការខ្មាសអៀននៅត្រង់មន្ដ្រីមួយចំនួន ដែលលេងល្បែង ហើយដែលធ្លាប់រាប់ អាន ខ្ញុំមិនអាចទាក់ទងបានបន្ដទៀតទេ។ ខ្ញុំផ្ញើសារពីនេះទៅតែម្ដង ព្រោះខ្ញុំខ្មាស អៀននៅត្រង់ បន្ដិចៗទៅគាត់ទៅរកលុយ ពីខ្ញុំ ដល់បានលុយហើយចូលទៅលេង ល្បែង ។ ដូច្នេះខ្ញុំខ្មាសអៀន ព្រោះខ្ញុំត្រូវ ការលុយរបស់ខ្ញុំទៅឧបត្ថម្ភយុទ្ធជនពិការ ត្រូវការឧបត្ថម្ភដល់អ្នកក្រីក្រ ហេតុអ្វី បានជាត្រូវឱ្យគេបោក? យកទៅចូល លេងល្បែង ។
ដូច្នេះខ្ញុំផ្ញើសារទៅមិនមែនគ្រាន់តែ អ្នកនៅទីនេះទេ អ្នកដទៃនៅទូទាំងប្រទេស បើចង់បានការទទួលរាប់អានដ៏ស្មោះ ស្ម័គ្រពីខ្ញុំ គឺសូមមេត្ដាបញ្ឈប់ការលេង ល្បែង ។ ដូច្នេះអ្នកទាំងអស់គ្នាបញ្ឈប់ទៅ ការកាត់យល់សប្ដិ, បញ្ឈប់ទៅការចាក់ កន្ទុយលេខ អត់មានផលប្រយោជន៍ទេ ប្រឹងប្រែងធ្វើការ ។ ខ្ញុំសង្ឃឹមថា បងប្អូន ទាំងអស់មិនផ្ដល់គំរូអាក្រក់ដល់កូន ដល់ ចៅនោះទេ ។
សម្ដេចបានបញ្ជាឱ្យអាជ្ញាធរមាន សមត្ថកិច្ចដែលនៅមូលដ្ឋាននេះត្រូវ បោសសម្អាតបនល្បែងដែលមាននៅ ក្នុងផ្សារឱ្យចេញទៅក្រៅពីទីនេះ ។ សូម លោកអភិបាលខេត្ដកំពត មេត្ដាពិនិត្យ មើល ព្រោះតំបន់នេះមិនមែនជាបន្ទាយ ទាហានទេ កន្លែងនេះគ្រាន់តែជាអតីត យុទ្ធជនពិការ មិនមែនជាបន្ទាយទាហាន ដែលយើងគ្មានសិទ្ធិមកត្រួតពិនិត្យនោះ ទេ គឺនៅក្រោមអាជ្ញាធរ ។
នៅក្នុងឱកាសនោះដែរសម្ដេចតេជោ ក៏បានជូនសារដល់យុទ្ធជនពិការផងដែរ ដើម្បីឱ្យបងប្អូន៍បានជ្រាបទាំងយុទ្ធជន ពិការ និងនិវត្ដន៍ជន យើងកំពុងតែធ្វើ ការកែតម្រូវបន្ដបន្ទាប់គឺនៅត្រង់ថា អ្នកចូលនិវត្ដន៍មុនបានទទួលបៀវត្សរ៍ ទាប និងអ្នកចូលនិវត្ដន៍ក្រោយបានទទួល បៀវត្សរ៍ខ្ពស់ ។ ចំណុចនេះហើយជា ចំណុចដែលត្រូវកែតម្រូវ គឺយើងរំកិល អ្នកដែលបានបៀវត្សរ៍ទានជាងគេរំកិល ឡើងដើម្បីឱ្យទៅកៀកអ្នកខ្ពស់ ។
សម្ដេចតេជោមានប្រសាសន៍ថា គោលដៅរបស់យើងអ្នកទាបបំផុតនៃ បៀវត្សរ៍ឱ្យបាន៤៨ម៉ឺនរៀល ស្នើនឹង១២០ ដុល្លារនៅឆ្នាំ២០១៨ ក្នុងពេលដែល មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងធ្វើការមានប្រាក់ខែមិនទាប ជាង១លានរៀលនៅឆ្នាំ២០១៨ ។
សម្ដេចតេជោគូសបញ្ជាក់ថា ការ ដំឡើងប្រាក់បៀវត្សរ៍ដល់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធមិិនមែនធ្វើតែ ចំពោះអ្នកដែលកំពុងតែធ្វើការទេ គឺធ្វើ ជាមួយអ្នកដែលចូលនិវត្ដន៍និងអ្នក ពិការភាពផងដែរ ៕
ដោយ៖ ហេង សូរិយា