កម្មវិធីផ្ទះទេវតាប្រគល់​ផ្ទះ​​ចំនួន​០១ ខ្នង​ជូនដល់​ទុរគត​ជន​ចាស់​ជរា​គ្មាន​ទីពឹង​នៅ​ខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកស្រី ឌី សុខីទីឃាយុកោ ភរិយា លោក ហ៊ុន ម៉ានិត រួមដំណើរដោយសប្បុរសជន និងក្រុមការមនុស្សធម៌មួយចំនួនទៀត បានចុះទៅប្រគល់​ផ្ទះទេវតា​ចំនួន​០១ខ្នងជាបន្តទៀតជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​ នៅខេត្តមណ្ឌលគិរី។
ក្នុងឱកាសនៃពិធីប្រគល់ផ្ទះទេវតានេះដែរ លោកស្រីបាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមនាថ្ងៃនេះទាំងអស់ ដោយលោកជំទាវបញ្ជាក់ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូរ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ផ្ទះទេវតា ១ខ្នងនេះគឺជាផ្ទះលេខ ២២៧ ប្រគល់ជូន តា នួន ធ្លក អាយុ៨៦ឆ្នាំ រស់នៅភូមិក្បាលជ្រោយ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាអំណោយរបស់ ដ៏ថ្លៃថ្លារបស់ លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ ។
បញ្ជាក់ថា៖ ទុរគតជនដែលទទួលបានផ្ទះទេវតានេះ ក្រោយពីទទួលបានផ្ទះហើយនោះ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។
ក្នុង​ឱកាស​នោះដែរមានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយពីសម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិតផងដែរ មានសម្ភារសិក្សា ទឹកដោះគោកូនក្មេង នំកញ្ចប់ រទេះរុញសម្រាប់​ជន​ពិការចំនួន ០២គ្រឿង និងថវិកាមួយចំនួនផងដែរ។
ដោយឡែកទុរគតជនចំនួន ០១គ្រួសារផ្សេងទៀតដែលមានជីវភាពក្រីក្រលំបាក រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី គឺលោកយាយ ខាំ អ៊ី អាយុ៧០ឆ្នាំ ត្រូវបានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយទទួលបាន អង្ករ១០០គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី៥កេះ ទឹកដោះគោ២កេះធំ ទឹកសុី អុីវ៣យួរ វិទ្យុ១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនធំ និងថវិកា៥០មុឺនរៀល៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print