កូនតិរច្ឆាន សងគុណម្តាយដោយយកចបជីកមកសំពងក្បាលម្តាយបណ្តាលឱ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ម្តាយគ្រប់រូបតែងតែថ្នាក់ថ្នម ចិញ្ចឹមបបោសអង្អែលកូនៗជាទីស្រលាញ់ចង់ឱ្យល្អឱ្យកូនរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីអនាគត…តែកូនតិរច្ឆាននេះបែរជាតបស្នងគុណម្តាយដោយយកចបជីកមកសំពងក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗទៅវិញ?
ហេតុការណ៍ដ៍សង្វេគនេះបានកើតឡើងកាលវេលាម៉ោង១៨នឹង០០នាទីក្បាលព្រលប់ថ្ងៃទី២៤ខែកុម្ភ:   ឆ្នាំ២០១៨ ចំណុចបរិវេណផ្ទះ ជនរងគ្រោះនឹងជនសង្ស័យស្ថិតនៅភូមិព្រៃភ្លូ  ឃុំកំពង់ថ្ម  ស្រុកសន្ទុក   ខេត្តកំពង់ធំ។
ស្ត្រីរងគ្រោះឈ្មោះជា   ឃីម ត្រូវជាម្តាយបង្កើតនៃជនសង្ស័យ អាយុ៦២(ស្លាប់)ទីលំនៅភូមិ  ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះនៅ   វិន  ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិ  ឃុំកើតហេតុខាងលើ។
បើយោងតាមសាក្សីនៅកន្លែងកើតឈ្មោះឌុច ផៃភេទស្រីអាយុ៥១នឹងសាក្សីម្នាក់ទៀតឈ្មោះកៅ  បុល ភេទប្រុសអាយុ២៨ឆ្នាំ បានឱ្យដឹងថា៖ មុនពេលកើតហេតុស្ត្រីរងគ្រោះដែលត្រូវជាម្តាយជនសង្ស័យយកគោមកចងក្នុងបរិវេណផ្ទះ  ស្រាប់តែកូនអប្រិយ៍  យកចបជីកដែលមានដងដែកទីបមកវ៉ៃម្តាយ តែម្តាយយកដៃរងបណ្តាលឱ្យបាក់ខាងស្តាំហើយលុតចង្គង់ដួលផ្កាប់មុខ  កូនតិរច្ឆានយកដងចបមកសំពងក្បាលម្តាយប៉ែកខាងក្រោយ៣ទៅ៤ដងចបបណ្តាលឱ្យស្លាប់ភ្លាមៗ។ ក្នុងករណីនេះអ្នកជិតខាងដែលត្រូវជាក្មួយជាប្អូនរត់មកជួយដែរតែជួយមិនទាន់។
លោក ថោង សំភាច នាយប៉ុស្តិ៍នគរបាលឃុំកំពង់ថ្មបានឱ្យដឹងថា៖ ក្រោយទទួលព័ត៏មានពីកន្លែងកើតថាមានករណី ឃាតកម្មលោកបានបញ្ជាអោយកម្លាំងរបស់លោកនឹងកម្លាំងប្រជាការពារភូមិធ្វើការឃាត់ជនសង្ស័យបានភ្លាមៗ។
បច្ចុប្បន្នប៉ូលិសព្រហ្មទ័ណ្ឌស្រុកសន្ទុក កំពុងកសាងសុំណុំរឿងនឹងជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print