ជីក​កកាយ​អាចម៍ដី​ប្រទះ​ឃើញ​គ្រាប់​ទម្លាក់​K៨២​ចំនួន​មួយ​គ្រាប់​

ចែករំលែក៖

​ខេត្តកណ្តាល៖​ ក្រុម​ឈ្មួញ​ប្រើប្រាស់​គ្រឿងចក្រ​ជីក​កកាយ​យក​អាចម៍ដី​លក់​ដល់​ជម្រៅ​ប្រមាណ​៣​ម៉ែត្រ​ក៏​ប្រទះ​ឃើញ​គ្រាប់​ធុន​ធំ​ចំនួន​មួយ​គ្រាប់​កប់​នៅ​ក្នុង​ដី​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​រសៀល​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​បុស្ស​ត្រាច​ ស្ថិត​ក្នុងភូមិ​ថ្មី​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់កណ្តាល​ ។​

20151101233559 (1)

​ក្រោយ​ពី​បាន​ប្រទះ​ឃើញ​គ្រាប់​ធុន​ធំ​នេះ​រួច​មក​ឈ្មោះ​ សល់​ ស៊ី​ម​ មាន​ទីលំនៅ​ក្នុងភូមិ​សន្លុង​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់កណ្តាល​ ដែល​ជា​មេការ​ឡាន​ដឹក​ដី​ បាន​ទំនាក់ទំនង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នក​របាល​មូលដ្ឋាន​ ហើយ​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ក៏​បាន​រាយការណ៍​មក​ថ្នាក់លើ​សុំ​ឲ្យ​កម្លាំង​ជំនាញ​អាវុធ​ជាតិ​ផ្ទុះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​CMAC​ ចុះ​ទៅ​អន្តរាគមន៍​យក​គ្រាប់​ធុន​ធំ​នេះ​ទៅ​កម្ទេច​ចោល​តាម​ជំនាញ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ សមត្ថកិច្ច​នគរបាល​ការិយាល័យ​អាវុធ​ជាតិ​ផ្ទុះ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ “CMAC”​ ព្រមទាំង​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ចុះ​ទៅ​កាន់​កន្លែង​ប្រទះ​ឃើញ​គ្រាប់​ បញ្ជា​គ្រឿងចក្រ​ជីក​យក​គ្រប់​ធុន​ធំ​នោះ​ឡើង​ ។​

​មន្ត្រី​ជំនាញ​អាវុធ​ជាតិ​ផ្ទុះ​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​CMAC​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ គ្រាប់​ធុន​ធំ​មួយ​គ្រាប់​នេះ​ ជា​ប្រភេទ​គ្រាប់​ទម្លាក់​K៨២​ ទម្ងន់​៥០០​ផោន​ ស្មើនឹង​២២៧​គីឡូក្រាម​ មានមុខ​កាត់​២៧៣​សង់ទីម៉ែត្រ​ ។​ គ្រាប់​ប្រភេទ​នេះ​ផលិត​នៅ​សហរដ្ឋអាមេរិក​ ដែល​ជា​គ្រាប់​នៅ​សេសសល់​តាំងពី​សម័យ​សង្គ្រាម​មក​ម្លេះ​ គ្រាប់​មួយ​គ្រាប់​នេះ​វា​នៅ​មានគុណ​ភាព​ ។​

បន្ទាប់​ពី​យក​ចេញពី​ក្នុង​ដី​រួច​មក​បាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ “CMAC”​ យក​ទៅ​ធ្វើការ​កម្ទេច​ចោល​តាម​ជំនាញ​ ៕​

2015110123355920151101233559 (2)

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print