ស្លាប់២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងបុកជាមួយរថយន្តដឹកត្រី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង  រវាងរថយន្ដម៉ាកហុីយ៉ាន់ដាយ ទម្ងន់៥តោន ដឹកត្រី បុក ជាមួយរថយន្តក្រុងរបស់ក្រុមហ៊ុន វុឍ្ឍន៍សុភាព បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង២ និង១៥នាទីទៀបភ្លឺ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅតាមបណ្ដោយផ្លូវជាតិ៥ ត្រង់ចំណុចក្រុមទី១៦ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង រវាងរថយន្ដម៉ាកហុីយ៉ាន់ដាយ ទម្ងន់៥តោន ដឹកត្រី ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៥៨១១ បុកជាមួយរថយន្ដក្រុងដឹកអីវ៉ាន់ ពាក់ស្លាកលេខ ៣C-៨០៥២ ភ្នំពេញ របស់ក្រុមហ៊ុន វុឍ្ឍន៍សុភាព ។

សាក្សីនៅកន្លែងកើតហេតុបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តដឹកត្រី បើកមកពីរាជធានីភ្នំពេញ ចំណែករថយន្ដក្រុងបើកបរពីបាត់ដំបង ទិសដៅបញ្ច្រេាសគ្នា ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្ដក្រុងបាន រេចង្កួួតចូលទៅចំណែកស្ដាំរបស់រថយន្ដដឹកត្រី រួចក៏បង្កឲ្យបុកគ្នាតែម្ដង ។

ជាក់ស្តែងនៅកន្លែងកើតហេតុបានបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ ។ ចំណែកទាំង២គ្រឿងរងការខូចខាតទាំង សងខាង ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print