កម្លាំងទាហានជើងទឹកឥណ្ឌាទើបតែបានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបល្បឿនលឿនជាងសម្លេង Brahmos ពីនាវាចម្បាំងដ៏ធំបំផុតរបស់ប្រទេសនេះ ប្រកបដោយជោគជ័យកាលពីថ្ងៃទី២ ខែវិច្ឆិកា នៅតំបន់សមុទ្រអារ៉ាប ។
កាំជ្រួចមីស៊ីលខាងលើបាញ់បានចម្ងាយ២៩០គីឡូម៉ែត្រ ដោយបាញ់ចេញពីនាវា INS kochi ចំណុច៧៥០០តោន ទៅកម្ទេចគោលដៅគឺនាវាចាស់បានចំ១០០ភាគរយ។
អគ្គនាយកកម្មវិធីផលិតកាំជ្រួចមីស៊ីល Brahmos លោក Sudhir Mishra បានបញ្ចាក់ថា មីស៊ីល Brahmos គឺជាអាវុធវាយប្រហារមានកម្រិតចំគោលដៅខ្ពស់ ហើយធានាដល់នាវាបំពាក់មីស៊ីលនោះមិនអាចរងការបាញ់ប្រហារពីសត្រូវបានឡើយ ដោយមីស៊ី Brahmos អាចវាយស្ទាក់ និងទៅកម្ទេចគោលដៅបានយ៉ាងងាយស្រួលទៀតផង។
នៅពេលនេះឥណ្ឌាមាននាវាបំពាក់មីស៊ីលខាងលើដល់ទៅ១០គ្រឿងសម្រាប់ការពារដែនសមុទ្រ និងវាយប្រហារទៅលើគោលដៅបានយ៉ាងល្អ។ ក្នុងថ្ងៃអនាគតកាំជ្រួចមីស៊ីល Brahmos នឹងត្រូវបំពាក់នៅលើនាវាចម្បាំងឥណ្ឌាទាំងអស់ ៕
ដោយ៖ ម៉ែវ សាធី