ទីក្រុងវ៉ាស៊ីនតោន៖ តាមសេចក្តីរាយការណ៍ថ្មីមួយទៀត របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ពីទីក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក បានបញ្ជាក់ថា អង្គមហាសន្និ បាត សមាជិក សមាគមកីឡាអូឡាំពិកពិភពលោកលើកទី២០បាន សម្រេចកាលពី ថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៥កន្លងទៅដោយបានដាក់បញ្ចូលកីឡាចំនូន៥ប្រភេទផ្សេងទៀត ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា អូឡាំ ពិករដូវក្តៅ ដែលប្រទេសជប៉ុនធ្វើម្ចាស់ផ្ទះ ក្នុងនោះមានកីឡាចំនួន២គឺ ការ៉ាតេដូនិងបាល់ឱប ដែល ប្រទេសកម្ពុជាកំពុងមានសក្តានុពល ក៏ត្រូវដាក់បញ្ចូលផងដែរ ដូច្នេះយើងក៏មានមោទនភាព ជាមួយ ប្រទសជប៉ុនដែរ។
តាមរយៈសារជាសំឡង របស់លោកវ៉ាត់ ចំរើន ដែលផ្ញើពីទីក្រុងវ៉ាស៊ីនតោននោះ បានអះអាងថា ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលជាប្រទេស សមាជិកនៃសមាគមកីឡាអូឡាំពិក ពិភពលោកនិង ជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បច្ចុប្បន្នកម្ពុជា មានកីឡាការ៉ាតេដូ ដែលធ្លាប់ល្បីល្បាញជាយូរយារមកហើយនោះ ពេលនេះយើងក៏មាន ឱកាសបញ្ជូនអត្តពលិក របស់យើងឲ្យ ទៅចូលរួម ប្រកួតកីឡាអូឡាំពិកពិភពលោករដូវក្តៅ នៅប្រទេសជប៉ុនបានហើយ នាឆ្នាំ២០២០ខាង មុខ។
លោកបានបន្តទៀតថា ចំណែកឯកីឡាចំនួន២ប្រភេទផ្សេងទៀត មានដូចជាទី១- កីឡាជិះក្តារលើទឹក រលក ទី២-កីឡារត់ឡើងភ្នំ យើងក៏អាចមាននៅថ្ងៃអនាគតដ៏ខ្លីនេះដែរ។ សមាជិកនៃសមាគមកីឡា អូឡាំពិកពិភពលោក ក៏បានពិភាក្សាគ្នាក្នុងមហាសន្និបាត ជុំវិញទុក្ខលំបាក របស់កីឡាករកីឡាការិនី អូឡាំពិកដែលបានរត់ភៀសខ្លួនជាមួយជនភៀសខ្លួនដទៃទៀត។ ក្នុងនោះអង្គមហាសន្និបាត សម្រេច រៀបចំកញ្ចប់ថវិកាចំនួន២លានដុល្លារ សម្រាប់ជួយសង្គ្រោះ ដល់កីឡាករកីឡាការិនីទាំងនោះ ដែល បានរត់ភៀសខ្លួនទៅរកការជ្រកកោនក្នុងប្រទេសទី៣។
លោក វ៉ាត់ ចំរើន បានបន្តទៀតថា សម្រាប់ប្រទេស សមាជិកដទៃទៀត ក៏ត្រូវបានយកចិត្តទុកដាក់ ពីសំ ណាក់មហាសន្និបាតនេះដែរ ដូចជាការផ្តល់នូវអាហារូបករណ៍ដល់ កីឡាករកីឡាការិនីសម្រាប់ការ ហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាកម្រិតខ្ពស់។
ប្រធានបទថ្មីមួយទៀតក៏ត្រូវបាន មហាសន្និបាតសម្រេចជាផ្លូវការ កាលពីថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៥ គឺដាក់ព្រឹត្តិការណ៍ប្រកួតកីឡាតំបន់ឆ្នេរកម្រិតពិភពលោកលើកទី១ ឬហៅថា Wold Beach Games ធ្វើនៅរដ្ឋកាលីហ្វរនីញ៉ា សហរដ្ឋអាមេរិកនាឆ្នាំ២០១៧ ក្នុងនោះប្រទេស កម្ពុជា ក៏ទំនងអាចបញ្ជូន អត្តពលិកទៅចូលរួមបានច្រើនប្រភេទវិញ្ញាសាផងដែរ។
អត្ថន័យក្នុងព្រឹត្តិការណ៍នេះ ត្រូវបានមហាសន្និបាតលើកឡើងថា ត្រូវភ្ជាប់តំបន់ឆ្នេរសមុទ្រ នៅលើសាកលលោកទាំងមូល ដល់មនុស្សគ្រប់គ្នា ក្នុងនោះការចូលរួមរបស់យុវជនជារឿងសំខាន់ ហើយក៏បានដាក់បញ្ចូលកីឡាបែប សម័យទំនើបនូវបច្ចេកវិទ្យាក្នុងសង្គមថ្មី ដែលមនុស្សសម័យថ្មី របស់សមាគមកីឡាអូឡាំពិកពិភពលោកកំពុងរីកចម្រើនឲ្យមានក្នុងកម្មវិធី Wold Beach Games ២០១៧ ផងដែរ៕
ដោយ៖ សារីម