ក្រុមអិស្លាមបង្កើតរដ្ឋ ទើបតែបានប្រកាសថា ក្រុមនេះនឹងបន្តយកឈ្នះនៅក្នុងសមរភូមិប្រទេសស៊ីរី ។ ចំណុចទាំងនោះធ្វើឲ្យយុទ្ធនាការប្រឆាំងភេរវកម្មរបស់ប្រធានាធិបតីអូបាម៉ាក្នុងប្រទេសស៊ីរីទទួលរងការរិះគន់យ៉ាងខ្លាំង។
សកម្មភាពប្រែប្រួលថ្មីនៅក្នុងប្រទេសស៊ីរីបានធ្វើឲ្យបេក្ខភាពប្រគួតប្រជេងតំណែងប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរិះគន់យ៉ាងខ្លាំងទៅលើគោលនយោបាយរបស់ប្រធានាធិបតីអូបាម៉ា ដែលបានបញ្ចូនកម្លាំងពិសេសតែ៥០នាក់ប៉ុណ្ណោះទៅកាន់ប្រទេសស៊ីរីហ្វឹកហាត់ដល់ក្រុមបះបោរ ប្រឆាំងរដ្ឋាភិបាលនឹងវាយប្រហារក្រុមភេរវកម្ម IS។
គណបក្សសាធារណរដ្ឋបានថ្កោលទោសដល់គម្រោងរបស់អូបាម៉ាថាមានភាពទន់ខ្សោយក្នុងគោលនយោបាយនៅប្រទេសស៊ីរី ហើយការបញ្ចូនកម្លាំងតិចតួចនោះមិនអាចជួយអ្វីបានជាដំកំភូននោះឡើយ។អាមេរិកគួណាសតែមានគោលនយោបាយច្បាស់លាសហើយអនុវត្តក្នុងទឹដីស៊ីរីទាំងមូលមិនមែនមួយជ្រុងតូចនោះឡើយ។
តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋមកពីរដ្ឋ Florida អាមេរិក លោក Carco Rubio បញ្ជាក់ថា«ខ្ញុំបានគិតដល់បញ្ហាធំជាងនេះ យុទ្ធសាស្ត្រនៅក្នុងប្រទេសស៊ីរីគឺជាអ្វី?
ចំណែកដំណាងរាស្ត្រមកពីរដ្ឋSouth Carolina លោក Lindsey Graham បានចាត់ទុកសកម្មភាពខាងលើរបស់លោកអូបាម៉ាគឺជាការបរាជ័យ នៅគ្រប់សមរភូមិ។ លោកបន្តទៀតថា«កម្លាំងទាហានអាមេរិកកំពុងតែធ្លាក់ចូលក្នុងសមរភូមិដោយមិនមានឧកាស់ទទួលបានជ័យជំនៈ»។
លោកGraham ប្រកាសថា«អ្វីដែលយើងគ្រោងធ្វើគឺទុកឲ្យបញ្ហាស៊រីទៅឲ្យរុស្ស៊ីនិងអីរ៉ងជាអ្នកដោះស្រាយទើបអាចរកផ្លូវបញ្ចប់ឃើញនិងអាចយកឈ្នះទៅលើក្រុមអិស្លាមបង្កើតរដ្ឋបានយ៉ាងងាយស្រួលទៀតផង។
កាលពីចុងសប្តាហ៍កន្លងមក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ជាលើកទីមួយបានបញ្ចូនកម្លាំងទាហានជើងគោកទៅកាន់ប្រទេសស៊ីរីដើម្បីជួយដល់យុទ្ធនាការវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋ។ ការបញ្ចូនជាលើកតំបូងនេះមានកម្លាំងទាហានពិសេស៥០នាក់ ដើម្បីទៅហ្វឹកហាត់ដល់កម្លាំងទាហានបះបោរស៊ីរីសម្រាប់វាយប្រហារប្រកបដោយប្រសិទ្ធិភាព។ លើសពីនេះទៅទៀតរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងបញ្ចូនបន្ថែមយន្តហោះជាច្រើនគ្រឿងទៀតក្នុងនោះមានយន្តហោះA-10 ចំនួន១០គ្រឿង យន្តហោះF-15ចំនួន១៥គ្រឿង ទៅកាន់ទីតាំងនៅក្នុងប្រទេសទួគីសម្រាប់បើកការវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋ។
ការប្រកាសខាងលើកើតឡើងចំពេលដែលរដ្ឋមន្ត្រីការបរទេសចំនួន១៧គាំទ្រ បក្ស ក្រុមផ្សេងគ្នានៅក្នុងប្រទេសស៊ីរី ក្រោយកិច្ចប្រជុំនៅទីក្រុង Vienna ប្រទេសអូទ្រិស ដើម្បីស្វែងរកវិធីសាស្ត្រកាត់បន្ថយវិវាទនិង បញ្ចប់សង្ក្រាមស៊ីវិលនៅទីនោះ ក៏ដូចជាជោគវាសនារបស់ប្រធានាធិបតីអាលអាសាដ ៕
ប្រែសម្រួល៖ ម៉ែវ សាធី