ជនសង្ស័យម្នាក់លួចកាបូបលុយបានសម្រេច ត្រូវនគរបាលចរាចរឃាត់ខ្លួន 

ចែករំលែក៖

ភ្នំពេញៈ សមត្ថកិច្ចចរាចរណ៍ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ក្រោយមកមានជនរងគ្រោះ​មកទាន់ក៏ចាប់ជនសង្ស័យទើបដឹថាជាចោរ លួចកាបូបលុយទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចតូបលក់ចាប់ហួយលេខ ៥ ភូមិ២ នៅតាមបណ្ដោយផ្លូវ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លីម គីមហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ ស្នាក់នៅផ្ទះលេខ១១A ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ លីម ស្រីស្រស់ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ អ្នកលក់ចាប់ហួយ ស្នាក់នៅតូបលេខ៥ ភូមិ២ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីនារីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ មានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CV-៩៩៨៧ បានមកទិញថ្នាំដុសធ្មេញ ដោយឃើញកាបូបទុកនៅលើទុកប្រហែស ដោយឃើញឧកាសល្អ ជនសង្ស័យក៏បានអោយជនរងគ្រោះទៅយកថ្នាំដុសធ្មេញ ដើម្បីបន្លំលួចកាបូប លុះដល់នារីរងគ្រោះដើទៅក្រោយយកថ្នាំដុសធ្មេញ អោយជនសង្ស័យ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាព​លួចកាបូបនោះរត់គេចខ្លួនបាត់ ដោយក្នុងកាបូបនោះមានលុយ ដុល្លា និង លុយខ្មែរ សរុបចំនួន មួយពាន់ដុល្លារ​ជាង ដោយពេលជនរងគ្រោះដើចេញមកវិញក៏បាត់ជនសង្ស័យ បាត់ទាំងកាបូប ក៏ព្យាយាមជិះម៉ូតូដើរកជនសង្ស័យ​ក្រែងរកឃើញ ខណៈជិះមកដល់ចំណុចក្បាល់ថ្នល់តាមបណ្ដោយផ្លូវ២៧១ ក៏ឃើញជនសង្ស័យត្រូវសមត្ថកិច្ចចរាចរណ៍ឃាត់ខ្លួនព្រោះបើកបរមិនពាក់មួកសុវត្ថិភាពទើបជនរងគ្រោះទៅដល់កន្លែង កើតហេតុ ប្រាប់ពីដំណើរឿងទើបសមត្ថកិច្ចឃាត់ខ្លួនអោយសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវកសាងស៉ំណ៉ំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់កាតាមនិតិវិធី៕  ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print