យានយន្តចំនួន១៦គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីអ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរផ្លូវគោក នៃស្នងការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់យានយន្តសរុបចំនួន១៦គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន១៤គ្រឿង​ និង រ៉ឺម៉ក់កង់បី២គ្រឿង ប្រតិបត្តិការណ៍នេះនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧៖០០នាទីព្រឹក រហូតដល់ម៉ោង១០៖០០នាទីយប់​។

សមត្ថកិច្ចបានឲ្យដឹងថា បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី អ្នក​ជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យនៅតែមានជាបន្តបន្ទាប់ ហើយ នៅក្នុងការអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត កំលាំងយើងឃាត់បាន យានយន្តចំនួន១៦គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យានយន្តទាំងអស់ត្រូវបានញ្ជូនទៅការិយាល័យចរាចរ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអប់រំណែនាំបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print