បែកថ្នាំកាន់កាំបិតបុ័ងតោ ដើរឆ្លេរឆ្លាបង្កការភ័យខ្លាចដល់សិស្សសាលា និងប្រជាពលរដ្ឋនៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ​ ៖ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ  ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងភ័យខ្លាច ក្នុងនោះមានទាំងសិស្សានុសិស្សផងដែរ បន្ទាប់ពីបុរសម្នាក់ ដែលគេស្គាល់ថាជាជាងម៉ូតូ  និងជាមនុស្សបែកថ្នាំញៀន កាន់កាំបិតប័ុងតោនៅនឹងដៃ និងពាក់មួកកាពារ ពាក់អាវ ភ្លៀង និងមានស្ពាយកាបូបដើរ ឆ្លេឆ្លានៅទីសាធារណៈ លើចិញ្ចើមផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងភូមិ វាល មាស ឃុំ វាលរេញ ស្រុកព្រៃនប់ ។
សេចក្តីរាយការណ៍បន្តថា បុរសខាងលើភ្លាមៗ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ប៉ុន្តែយ៉ាងណាបុរសនោះត្រូវបានកម្លាំងនគរបាល អធិការដ្ឋាននគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ ចាប់ឃាត់ខ្លួនទាំងនាំយកទៅកាន់ អធិការនគរបាលស្រុកភ្លាមៗដែរ ដើម្បីស្រាវជ្រាវបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print