ពេលនេះ មជ្ឍមណ្ឌលកម្សាន្តRock ត្រូវបានកំពុងឆាប់ឆេះ ដោយអណ្ដាតភ្លើងយ៉ាងសន្ធូសន្ធៅ

ចែករំលែក៖

ភ្នំពេញ៖ មុននេះបន្តិច មជ្ឍមណ្ឌលកម្សាន្តRock បានកំពុងឆាប់ឆេះ ដោយអណ្ដាតភ្លើងយ៉ាងសន្ធូសន្ធៅ នៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រថយន្តអង្គភាពពន្លត់អគ្គិភ័យជាច្រើនគ្រឿងកំពុងអន្តរាគមន៍ជួយពន្លត់ ក្នុងនោះសមត្ថកិច្ចនឹងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីរកវិធីគ្រប់គ្រងសភាពការនេះ ។

សមត្ថកិច្ចនិងអាជ្ញាធរមិនទាន់បញ្ជាក់នូវឡើយទេ អគ្គិភ័យបានឆាបឆេះមជ្ឍមណ្ឌលកម្សាន្តRock នេះ ផ្តើមដោយមូលហេតុអ្វី គ្រាន់តែឃើញអណ្ដាតភ្លើងនឹងផ្សែងហុយទ្រលោមនៃផ្នែកខាងក្រោយមជ្ឍមណ្ឌលកម្សាន្តRock ៕សណ្ដោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print