គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៧ ខែកុម្ភះ ចំនួន៦លើកស្លាប់៦នាក់ របួស២៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ ទោះជាមានការអំពាវនាវយ៉ាងទទូចឲ្យពលរដ្ឋគោរពច្បាប់ចរាចរយ៉ាងក៏ដោយក៏មិនឃើញថមថយសោះ គិតពីម៉ោង២រសៀលថ្ងៃទី២៦ដល់ម៉ោង២រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ប្រុស) រងរបួសធ្ងន់៦នាក់ (ស្រី៥) , រងរបួសស្រាល១៨នាក់ (ស្រី៩នាក់) ដោយយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១២គ្រឿង រួមមាន ម៉ូតូ ចំនួន៦គ្រឿង រថយន្តធុនតូច ចំនួន០គ្រឿង, រថយន្តធុនធំ ចំនួន៥គ្រឿង, ថ្មើរជើង០នាក់ និងយានយន្តផ្សេងៗ១គ្រឿង ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ ( យប់២នាក់ ) ។

មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់៣នាក់), មិនគោរពសិទ្ធិ ១លើក , បត់គ្រោះថ្នាក់១លើក (ស្លាប់១នាក់), កត្តាយានយន្ត ២លើក (ស្លាប់១នាក់) , ងងុយដេក ១លើក (ស្លាប់១នាក់) ។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២៧ថ្ងៃ ចាប់គិតពីថ្ងៃទី១ ដល់ ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៨ កើតឡើងចំនួន ២៤៧លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៥៤នាក់ របួសសរុប៤០១នាក់ របួសធ្ងន់ ២៣៤នាក់ របួសស្រាល ១៦៧នាក់ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print