ភ្នំពេញ៖ នារសៀលម៉ោង២ ថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពីលោក លោកស្រី គណៈអភិបាល, លោក គណៈនាយករដ្ឋបាល, លោកអធិការខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាខណ្ឌ, លោកអនុប្រធានសាខាពន្ធដារខណ្ឌ, លោក លោកស្រី ប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ, លោក លោកស្រី ប្រធានផ្សារទាំង៣, លោក លោកស្រី ចៅសង្កាត់ទាំង១១, លោកនាយប៉ុស្តិ៍ទាំង១១ ដែលមានរបៀបវារៈដូចខាងក្រោម៖
១. បន្តពង្រឹងផ្នែកសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថានក្នុងមូលដ្ឋាន។
២. សន្តិសុខ សុវត្ថិភាពសង្គម:
ក. សន្តិសុខនយោបាយ។
ខ. បង្ក្រាបបទល្មើសព្រហ្មទណ្ទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៣. ផ្សេងៗ:
– ការស្ដារលូ និងជួសជុលផ្លូវសំបុកមាន់។
– ស្ដីពីការបើកវេទិកា ដើម្បីភូមិ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០១៨ ។
ក្នុងកិច្ចប្រជុំនោះដែរ លោក សុខ ពេញវុធ ក៏បានសូមណូមពរដល់មន្រ្តីក្រោមឪវាទទាំងអស់ត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ៕ស តារា