ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ញៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញតឱ្យលោក Muhmmad Rasa UI Hasnain អនុព័ន្ធយោធាប៉ាគីស្ថានដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ។ ក្នុងជំនួបលោកវរសេនីយ៍ឯក អនុព័ន្ធយោធាប៉ាគីស្ថានបានមានប្រសាសន៍ ថ្លែងនូវអំណរគុចំពោះលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសដែលលោកទើបតែតែងតាំងថ្មីមកប្រចាំនៅប្រទេសកម្ពុជា។ លោកវរសេនីយ៍ឯក បានលើកអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំនិងជានាយករដ្ឋមន្ត្រី ។ ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បានលើកអំពីការទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាប៉ាគីស្ថាន ដែលយើងមានកិច្ចប្រតិបត្តិការល្អព្រមទាំងជាមិត្តក្នុងក្របខណ្ឌនៃកិច្ចសហការបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន។ លោកឧត្តមសេនីយ៍ក៏បានលើកអំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ និងរចនាសម្ព័ន្ធអាវុធហត្ថពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ព្រមទាំងបានលើកអំពីកងរាជអាវុធហត្ថដែលបានទៅចូលរួមរក្សាការពារសន្តិសុខជាមួយអង្គការសហប្រជាជាតិ ជូនដល់ប្រតិភូ។វត្តមានរបស់លោកអនុព័ន្ធយោធាប៉ាគីស្ថានក្នុងគោលបំណងទំនាក់ទំនមិត្តភាពរវាងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងកងទ័ពប៉ាគីស្ថាន ជាពិសេសធ្វើឱ្យចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងពង្រីកស្អិតរល្មួតឡើងថែមទៀត។ លោកវរសេនីយ៍ឯក ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទៀតផង៕
ដោយ៖ សហការី