ស្ថានភាពនយោបាយនិងសន្តិសុខពិភពលោកដែលចាប់អារម្មណ៍បំផុតនៅក្នុងសប្តាហ៍នេះ

ចែករំលែក៖

នៅក្នុងសប្តាហ៍នេះស្ថានភាពនយោ បាយផ្តោតសំខាន់ទៅលើ ឧបទ្វីបកូរ៉េ ក្នុង នោះមានទំនាក់ទំនង កូរ៉េខាងជើង នឹង កូរ៉េខាងត្បូង ក៏ដូចជាការបង្កើនទណ្ឌកម្ម របស់អាមេរិក ទៅលើកូរ៉េខាងជើង ក្នុងនោះមានក្រុមហ៊ុនចិនជាប់ពាក់ព័ន្ធជាច្រើនក៏ស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មថ្មីរបស់អាមេរិកដែរ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោល ទោសយ៉ាងខ្លាំង ដល់ការដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើកូរ៉េខាងជើង ។ សកម្មភាពរបស់ចិនបានបង្ហាញយ៉ាងច្បាស់ថា ចិនគោរពទៅតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ មិនគោរពតាមច្បាប់ដាក់ទណ្ឌកម្មឯកតោភាគីឡើយ ក្នុងនាម ជាមហាអំណាចនៅអាស៊ី។

ក្រៅពីនេះនៅមានស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះមាន ការសម្រេច លើបទឈប់បាញ់នៅក្នុងប្រទេសស៊ីរី រយៈពេល៣០ថ្ងៃ ដើម្បីស្វែងរកដំណោះ ស្រាយ បញ្ចប់វិបត្តិ។ រុស្ស៊ី ក៏បានចោទ ប្រកាន់អាមេរិកថា កំពុងតែធ្វើអាណានិគមនៅក្នុងប្រទេសស៊ីរី ហើយក៏បានអំពាវនាវ ឲ្យបញ្ចប់សកម្មភាពទាំងនោះ។

ក្រៅពីនេះនៅមានព្រិត្តិការណ៍ជាច្រើនផ្សេងទៀតដែលចាប់អារម្មណ៍មានដូចជា៖
អំពីស្ថានភាពនយោបាយ៖
អាមេរិកបានប្រកាសត្រៀមខ្លួនចរចាជាមួយកូរ៉េខាងត្បូងក្នុងពេល កូរ៉េទាំងពីរ កាន់តែជិតស្និទ្ធ
នៅពេលនេះកូរ៉េខាងជើង និងកូរ៉េខាង ត្បូង កាន់តែមានភាពជិតស្និទ្ធខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីការប្រកួត កីឡាអូឡាំពិករដូវរងាបានបញ្ចប់ ។ កូរ៉េ ខាងជើង បាននិងកំពុងជំរុញទំនាក់ទំងកូរ៉េទាំងពីរឲ្យ កាន់តែប្រសើរឡើង ដោយ លោកគីម ជុងអ៊ុនបានបញ្ជូនមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៅកាន់កូរ៉េខាងត្បូង ក្នុងនោះ មាន ប្អូនស្រីបង្កើត និង ប្រធានរដ្ឋសភា ហើយពេលនេះ ក៏បានបញ្ជូន ប្រធានភ្នាក់ ងារសម្ងាត់ កូរ៉េខាងជើង ដែលជាបុគ្គលត្រូវបានក្រុមប្រឆាំងកូរ៉េខាងត្បូងចោទថា ជា អ្នកបាញ់ពន្លិចនាវាកូរ៉េខាងត្បូង បណ្តាល ឲ្យនាវិក៤៦នាក់ស្លាប់ ។
មេដឹកនាំគណបក្ស កូរ៉េខាងត្បូងសេរី លោក Kim Sung Tae ប្រកាសថា មេក្រុម ចារកម្មកូរ៉េខាងជើង Kim Yong Chol គឺជាអ្នកទោសសង្គ្រាម ហើយទាមទារឲ្យប្រហារជីវិតនៅទីសាធារណៈ។ លោក Kim Sung Tae បានបញ្ជាក់ថា« ទោះបី មេឃរហែកជាពីរ ក៏យើងមិនអនុញ្ញាតឲ្យ អ្នកទោស ចូលរួមនៅក្នុងពិធីបិទការប្រកួតកីឡាដែរ»។

លោក Kim Yong Chol ត្រូវបានគេ ដឹងថា ដឹកនាំគណៈប្រតិភូ ដែលមានសមាជិក៨នាក់ទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃទី ២៥ ខែកុម្ភៈ ដើម្បីបិទបញ្ចប់ការប្រកួតកីឡារដូវរងា ឆ្នាំ២០១៨ ។ គណៈប្រតិភូ ដឹកនាំដោយ ប្រធានចារកម្មកូរ៉េខាងជើង បានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង រយៈពេល៣ថ្ងៃ។
នៅក្នុងដំណើរទស្សនកិច្ចដ៏ជោគជ័យនោះធ្វើឲ្យអាមេរិកព្រួយបារម្ភយ៉ាងខ្លាំង ដោយអាមេរិកបានសម្រេចបង្កើនទណ្ឌ កម្មថ្មីបន្ថែមទៀតទៅលើកូរ៉េខាងជើង ។ មិនតែប៉ុណ្ណោះអាមេរិក ក៏បាន ប្រកាស ត្រៀមខ្លួនពិភាក្សាជាមួយកូរ៉េខាងជើង តែស្នើឲ្យប្រទេសនេះបោះបង់កម្មវិធីបរមាណូជាមុន។
សហរដ្ឋអាមេរិកបានអះអាងឡើងវិញ ថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការជួប សន្ទនាជាមួយកូរ៉េខាងជើង ប៉ុន្តែទន្ទឹមគ្នានេះទីក្រុងវ៉ាស៊ីនតោន ក៏បានបញ្ជាក់ដែរថា កិច្ចសន្ទនានោះ អាចធ្វើទៅបានលុះត្រាតែមានការលុបបំបាត់អាវុធ នុយក្លរអ៊ែរជា គោលបំណងចុងក្រោយ។ នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ទីក្រុងវ៉ាស៊ីនតោន ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន កូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាង ជើងមានបំណងជួបចរចា ជាមួយសហរដ្ឋ អាមេរិក នៅអំឡុងនៃការបំពេញទស្សន កិច្ចរយៈពេល៣ថ្ងៃ របស់ក្រុមប្រតិភូ កូរ៉េខាងជើង មកចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក កាលពីថ្ងៃអាទិត្យមុន។
ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់​អាមេរិក មហាអំណាចចិនបានស្នើរដល់​អាមេរិក ឲ្យបញ្ឈប់ទណ្ឌកម្មជាឯកតោភាគីទៅលើក្រុមហ៊ុនចិន។
ក្រសួងការបរទេសចិន បានស្នើឱ្យ សហរដ្ឋអាមេរិក បញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគីលើក្រុមហ៊ុន និងជនជាតិចិន ដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨។
គួរបញ្ជាក់ថា ទណ្ឌកម្មដែលលោក ដូណាល់ ត្រាំ អះអាងថាធ្ងន់ធ្ងរបំផុតមិន ធ្លាប់មាននេះគឺជាការកំណត់គោលដៅរឹតត្បិតទៅនាវាដឹកទំនិញ, ក្រុមហ៊ុនដឹក ជញ្ជូនតាមនាវា និងក្រុមហ៊ុនឯទៀតៗ សរុបចំនួន៥៦គ្រឿង-ក្រុមហ៊ុន ដែលមន្ត្រីរដ្ឋាភិបាលអាមេរិកបានរកឃើញថា ត្រូវ បានប្រើប្រាស់ដោយប្រទេសកូរ៉េខាងជើង ដើម្បីបន្តធ្វើជំនួញសម្ងាត់ គេចពីទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ដែលត្រូវបាន ដាក់ចេញនាពេលកន្លងមក។
ការដាក់ទណ្ឌកម្មរបស់អាមេរិកជាសកម្មភាពបង្កសង្គ្រាម ៈ
កូរ៉េខាងជើង បានចោទប្រកាន់រដ្ឋបាល របស់លោក ដូណាល់ ត្រាំ ពីការ បង្កើនវិបត្តិសង្រ្គាមនៅលើឧបទ្វីបកូរ៉េ តាមរយៈការ ដាក់ទណ្ឌកម្មកាន់ តែតឹងតែងទៅលើ ទីក្រុងព្យុងយ៉ាង ទោះបីជាមានការផ្លាស់ ប្តូរគ្នា រវាងកូរ៉េខាងត្បូង នឹងកូរ៉េខាងជើង ក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែល ចេញដោយអ្នកនាំពាក្យ ក្រសួងការ បរទេស ដែលមិន បញ្ចេញ ឈ្មោះបាន បញ្ជាក់ថា កូរ៉េខាងជើងបាន សង្កត់ធ្ងន់ថា គ្រប់ប្រភេទនៃ “ការទប់ស្កាត់” ដោយ សហរដ្ឋ អាមេរិកប្រឆាំងនឹងទីក្រុងព្យុង យ៉ាងនឹងត្រូវបានចាត់ទុកថាជាទង្វើមួយនៃសង្គ្រាម។
សេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស ដែលផ្សាយដោយភ្នាក់ងារ ព័ត៌មាន KCNA ផ្លូវការ របស់កូរ៉េខាងជើង បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងតែធ្វើសង្គ្រាម ដើម្បីនាំមកនូវពពកខ្មៅ នៃការ ប្រឈមមុខដាក់គ្នា និងសង្គ្រាមលើឧបទ្វីប កូរ៉េ ដោយប្រកាសដាក់ទណ្ឌកម្មដ៏ធំ សម្បើម ប្រឆាំងនឹងកូរ៉េខាងជើង។
ចិនស្នើលុបចោលច្បាប់ កំណត់អាណត្តិ របស់ប្រធានាធិបតីៈ
នៅពេលនេះ អាចនិយាយបានថាប្រធានាធិបតីដែលមានសមត្ថភាព មានគោល នយោបាយរឹងមាំអាច «លេងជាមួយអាមេ រិកបាន»មានតែ លោកពូទីន ប្រធានាធិប តីរុស្ស៊ី និងលោកស៊ី ជីនពីងប្រធានាធិប តីចិនទេ។ នៅពេលនេះតាមការស្ទង់មតិ លោកពូទីន មានសង្ឃឹមធ្វើជាប្រធានាធិបតីរុស្ស៊ីបន្តទៀត រហូតដល់៩០ភាគរយ។
ជាមួយគ្នានេះ បើសភាចិនអនុម័តទៅលើសេចក្តីព្រាងច្បាប់ស្តីពីការលុបចោល ការកំណត់អាណត្តិរបស់ប្រធានាធិបតីនោះ លោកស៊ី ជីនពីងនឹង មានសង្ឃឹមជាប់ជាប្រធានាធិបតីអាណត្តិទី៣បន្តទៀត។
ក្រុមអ្នកវិភាគលើកឡើងថា បើមេដឹក នាំទាំងពីរ រុស្ស៊ី ចិន នៅតែបន្តកាន់អំណាច នោះ អាមេរិក នឹងមិនអាចធ្វើអ្វីបានតាមតែអំពើចិត្តនោះឡើយ ក្នុងនោះមានការជ្រៀត ជ្រែកចូល កិច្ចការផ្ទៃក្នុងប្រទេសផ្សេង ទៀត និងផ្តួលរំលំរបបដឹកនាំនៅក្នុងប្រទេសនោះ។
អាមេរិកនៅតែមិនបោះបង់គំនិតជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសមានអធិបតេយ្យភាពៈ
នៅក្នុងឯកសារសម្ងាត់ដែលសារព័ត៌មានរុស្ស៊ី Russian Today បានលាតត្រដាងជាសាធារណៈបង្ហាញឲ្យឃើញថា រយៈពេល ៥៤ឆ្នាំកន្លងមក អាមេរិក បានជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោត ប្រទេសដទៃរហូត ដល់ទៅ៨១ដង និងការប៉ុនប៉ងផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសដែលអាមេរិកមិន ចូលចិត្តនៅជុំវិញពិភពលោក ។
តាមសារព័ត៌មានខាងលើបានបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកបាននាំចេញលទ្ធិប្រជាធិបតេយ្យទៅកាន់ប្រទេសជាច្រើន ចាប់តាំងពីឆ្នាំ២០០០មក តាមរយៈ ការបណ្ដុះបណ្ដាល និងគំាទ្រដល់ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលដែលខ្លួនយល់ថា ជាមេគ្រោះបំផ្លាញលទ្ធិប្រជាធិបតេយ្យ និង រំលោភសិទ្ធិមនុស្ស។ ប៉ុន្តែទន្ទឹមគ្នា នឹង ការលូកដៃរបស់សហរដ្ឋអាមេរិក ចូលកិច្ច ការផ្ទៃក្នុងប្រទេសដទៃ ភាគច្រើនត្រូវបាន គេមើលឃើញថា បានជះផលអវិជ្ជមាននឹក ស្មានមិនដល់ សម្រាប់ប្រជាជននៃប្រទេស ទំាងនោះ។ ជាឧទាហរណ៍ដូចជា នៅ លីប៊ី ស៊ីរី និងអុីរ៉ាក់ ជាឧទាហរណ៍ស្រាប់។
កន្លងមក តំណាងរាស្ត្រ អាមេរិកបាន ស្នើដល់រដ្ឋាភិបាល ឲ្យបញ្ចប់សកម្មភាព ជ្រៀតជ្រែកលូកដៃចូលក្នុងប្រទេសដទៃ ដែលជារឿងធ្វើឲ្យអាមេរិក កានតែបាត់បង់ ទំនុកចិត្ត ពីសហគមន៍អន្តរជាតិ។
អំពីសន្តិសុខពិភពលោកៈ
លោកដូណាល់ ត្រាំ ចង់បង្ហាញ អាវុធ ទំនើបៗកំញើញពិភពលោក
លោកដូណាល់ ត្រាំបានប្រកាសថា ឧត្ដមសេនីយ៍អាមេរិកទាំងអស់នឹងពេញចិត្ត ចំពោះការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ នៅអំឡុងទិវាអតីតយុទ្ធជន Veterans Day ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី ១១ ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាម ការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយ ស្ថានីយទូរទស្សន៍ Fox News កាលពីថ្ងៃ សៅរ៍សប្តាហ៍មុន។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះ បានគូស បញ្ជាក់យ៉ាងដូច្នេះថា «នាយឧត្ដមសេនីយ៍ អាមេរិកទាំងឡាយ នឹងពេញចិត្តចំពោះ ការធ្វើព្យុហយាត្រាយោធា… ខ្ញុំប្រាប់អ្នក ទៅចុះ ហើយខ្ញុំក៏ចង់ឱ្យវាកើតឡើងដែរ ពីព្រោះខ្ញុំគិត ថាវាគឺជារឿងដ៏អស្ចារ្យ សម្រាប់ប្រទេសរបស់យើង…»។
គួររំលឹកថា កាលពីដើមឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ បានប្រាប់មន្ទីរបញ្ច កោណ ឲ្យរៀបចំផែនការធ្វើព្យុហយាត្រាទ្រង់ទ្រាយធំ ជាមួយការដាក់តាំងបង្ហាញ បរិក្ខារយោធាទំនើបៗ របស់សហរដ្ឋអាមេ រិក បន្ទាប់ពីលោកបានចូលរួមព្យុហយាត្រាមួយ នៅប្រទេសបារាំង ហើយទំនងជាបានមើលឃើញភាពអស្ចារ្យរបស់សាធារណ រដ្ឋបារាំង នាពេលនោះហើយ ទើបកើតគំនិតចង់រៀបចំឲ្យអស្ចារ្យជាងគេ។
លោកត្រាំបំពាក់កាំភ្លើងឲ្យគ្រូបង្រៀនៈ
លោកត្រាំបានប្រកាសផ្តល់ការលើកទឹកចិត្តដល់គ្រូបង្រៀនដោយយកកាំងភ្លើងទៅជាមួយពេលទៅបង្រៀន ជាសកម្មភាពដែលលោកចាត់ទុកថាអាចទប់ស្កាត់ការបាញ់ប្រហារនៅក្នុងសាលារៀនបាន។ សកម្មភាពនោះរងការប្រឆាំងយ៉ាងខ្លាំង ពីអាណាព្យាបាលសិស្ស ក៏ដូចជាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ។
តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យដែលមិនបញ្ចេញឈ្មោះបានលើកឡើងថាគួរណាសតែមានវិធានការគ្រប់ គ្រងអាវុធឲ្យបានល្អ ក្នុងនោះមានការកាត់បន្ថយការប្រើប្រាស់អាវុធ ឬ លុបបំបាត់ ទាំងស្រុង ទើបកាត់បន្ថយការបាញ់ប្រហារ បាន ។ផ្ទុយទៅវិញប្រធានាធិបតីបែរជាជំរុញឲ្យគ្រូបង្រៀនបំពាក់អាវុធពេលទៅសាលា ។ ទាំងនោះមានន័យថាចំនួនអ្នកប្រើកាំភ្លើងកើនឡើង ហើយការស្លាប់ដោយកំាភ្លើងក៏កើនឡើងដូចគ្នានោះដែរ។
រុស្ស៊ីបន្តផ្តល់អាវុធទំនើបៗច្រើនប្រភេទដល់ស៊ីរី ៈ
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន (Dmitri Rogozin) បាន និយាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាថ្មី មួយ ជុំវិញការផ្គត់ផ្គង់អាវុធក្នុងនោះរួមមានទាំង គ្រឿងយន្តឆ្លាតវៃ (robotics), ប្រព័ន្ធស៊ើបការណ៍សម្ងាត់, យន្ដហោះដ្រូន និងបរិក្ខារយោធាជាច្រើនទៀត។ លោក Rogozin បន្ថែមថា កម្មវិធីថ្មីនេះត្រូវបាន រៀបចំឡើង ដោយផ្អែកលើបទពិសោធន៍នៃការប្រើប្រាស់អាវុធ និងបរិក្ខារយោធា នៅក្នុងការប្រយុទ្ធនៅប្រទេសស៊ីរី។ កម្ម វិធី និងប្រព័ន្ធថ្មីនេះ ក៏ត្រូវបានសាកល្បង ផងដែរ នៅអំឡុងការដាក់ពង្រាយក្នុងស្ថានភាពដ៏អាក្រក់បំផុត ហើយជាសរុបមាន ប្រភេទអាវុធ និងបរិក្ខារយោធាច្រើនជាង ២០០ប្រភេទ ត្រូវបានធ្វើតេស្ដ។
គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Tatiana Shevtsova បានអះអាងថា កម្មវិធីនេះត្រូវចំណាយប្រាក់អស់ជាង ៣២៥ពាន់ លានដុល្លារ លើការផ្គត់ផ្គង់បរិក្ខារយោធា និង ១៧ពាន់លានដុល្លារទៀត សម្រាប់ ប្រព័ន្ធសម្របសម្រួល។ ដោយឡែក បើ តាមប្រភពពីក្រសួងការពារជាតិរុស្ស៊ី កម្ម វិធីនេះក៏រាប់បញ្ចូលផងដែរ ប្រព័ន្ធមីស៊ីល ការពារដែនអាកាស S-500 និងយន្ដហោះ ចម្បាំង Su-57 ជាដើម៕
ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print