មេ​យោធា​ស៊ើបការណ៍​ខេត្តក្រចេះ​ សុំ​លិខិត​បេសកកម្ម​ពី​ថ្នាក់លើ​ ឲ្យ​កូនចៅ​ចេញ​ប្រមូល​លុយ​ ពី​បទល្មើស​ព្រៃឈើ

ចែករំលែក៖

​ខេត្តក្រចេះ​៖​ ប្រជាពលរដ្ឋ​ នៅ​ក្នុង​ខេត្តក្រចេះ​ បាន​លើក​ឡើង​ថា​ លោក​ ឈឹ​ម​ ផ​ល្លី​ មេ​យោធា​ស៊ើបការណ៍​ ខេត្តក្រចេះ​ បាន​ប្រើប្រាស់​អំណាច​ បញ្ជា​ឲ្យ​កូនចៅ​បង្កើត​ កុងត្រូលជជុះ​ ប្រមូល​លុយ​យក​មក​ចែក​គ្នា​ ធ្វើ​មាន​ធ្វើ​បាន​តាម​អំពើ​ចិត្ត​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​កេរ្តិ៍ឈ្មោះ​ កង​យោធពលខេមរភូមិន្ទ​ ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ​ពិនិត្យ​មើល​ បញ្ហា​នេះ​ឡើង​វិញ​ផង​ ។​

texts

​ប្រជាពលរដ្ឋ​ រស់នៅ​ស្រុក​ឆ្លូង​ ស្រុក​ស្នួល​ និង​ស្រុក​សំបូរ​ ខេត្តក្រចេះ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ឈ្មួញ​រកស៊ី​ ដឹក​ជញ្ជូន​ឈើ​ប្រណីត​ ខុសច្បាប់​ និង​ក្រុម​អ្នក​ដឹក​ជន្លង់ម្រេច​ ត្រូវ​តែ​បង់លុយ​ឲ្យ​ក្រុម​យោធា​ស៊ើបការណ៍​ ក្រោម​បញ្ជា​របស់​លោក​ ឈឹ​ម​ ផ​ល្លី​។​ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​ ដឹកអុស​ដឹក​ធ្យូង​លក់​ឬ​ដឹកឈើ​បន្តិចបន្តួច​ យក​មក​សាងសង់​លំនៅ​ដ្ឋា​ន​ ក៏​ត្រូវ​បង់លុយ​ឲ្យ​ ក្រុម​យោធា​ស៊ើបការណ៍​ របស់​លោក​ ឈឹ​ម​ ផ​ល្លី​ ផង​ដែរ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ យ៉ាង​ពេញបន្ទុក​ និង​អំពាវនាវ​ឲ្យ​ ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ ពិនិត្យ​មើល​ទ​ង្វើ​ មិន​ប្រក្រតី​ របស់​លោក​ ឈឹ​ម​ ផ​ល្លី​ ជា​បន្ទាន់​ ។​

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​យោធា​ស៊ើបការណ៍​ ខេត្តក្រចេះ​ ធ្លាប់​ប្រើប្រាស់​រថយន្ត​ ប្រដេញ​តាម​រថយន្ត​ ដឹកឈើ​ខុសច្បាប់​ ជំរិត​យក​លុយ​ ហើយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ផង​។​ មជ្ឈដ្ឋាន​នានា​ បាន​លើក​ឡើង​ថា​ ការ​បង្ក្រាប​បទល្មើស​ ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ និង​បទល្មើស​ផ្សេងៗ​ទៀត​ គឺជា​តួនាទី​របស់​មន្ត្រី​ រដ្ឋបាល​ព្រៃឈើ​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្តក្រចេះ​ និង​នគរបាល​ប្រឆាំង​ បទ​ល្មើ​ល​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​ ជាដើម​ ។​

​ចំណែក​ក្រុម​យោធា​ស៊ើបការណ៍​ គ្មាន​តួនាទី​អ្វី​ក្នុង​ការ​បង្ក្រាប​ បទល្មើស​ព្រៃឈើ​ និង​បទល្មើស​ផ្សេងៗ​ ទាល់តែ​សោះ​ បែរជា​លោក​ ឈឹ​ម​ ផ​ល្លី​ សុំ​លិខិត​បេសកកម្ម​ ពី​ថ្នាក់លើ​ ដាក់​ពង្រាយ​កម្លាំង​ ក្រោម​ឱវាទ​របស់​ខ្លួន​ ឲ្យ​ធ្វើ​សកម្មភាព​ ប្រមូល​លុយ​ពី​រថយន្ត​ដឹកឈើ​ ដឹក​ជន្លង់ម្រេច​ យក​ទៅ​ចែក​គ្នា​ ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​ អស់​រយៈពេល​ជា​យូរ​មក​ហើយ​ មិន​ដែល​ឃើញ​ថ្នាក់លើ​ ដាក់​ពិន័យ​ទាល់តែ​សោះ ​៕

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print