វិភាគអន្តរជាតិ ៖ អាមេរិកនិងសម្ពន្ធមិត្តកំពុងតែបារម្ភពីការបាត់បង់មហាអំណាច

ចែករំលែក៖

នៅពេលដែលប្រទេសមួយចំនួនដែលជាសត្រូវរបស់អាមេរិកកាន់តែមានសមត្ថភាព លើកម្មវិធីអាវុធនិង បរមាណូបានធ្វើឲ្យអាមេរិកដេកមិនលក់ឡើយ ដោយបារម្ភខ្លាចមហាអំណាចរបស់ខ្លួនត្រូវវគំរាម កំហែង ក្នុងពេលដែលប្រទេសទាំងនោះមានមីសុីលឆ្លងទ្វីបនិងបរមាណូ ដែលអាចរារាំងនូវមហិច្ឆតានៃដាក់ប្រទេសទាំងអស់ឲ្យស្ថិតនៅក្រោមបញ្ជារបស់ខ្លួន។

នៅពេលនេះអាមេរិកបានបង្កើនការ ជួយដល់ប្រទេសជាសម្ពន្ធមិត្ត ក្នុងវិស័យ បរមាណូស៊ីវិល ជាការចាប់ផ្តើមហើយពេល ក្រោយអាចបំពាក់អាវុធបរមាណូ ដើម្បីការពារខ្លួន។នៅពេលនេះអាមេរិកនិងសម្ពន្ធ មិត្ត អីុស្រាអែល រួមជាមួយសាវឌីអារ៉ាប៊ី​ កំពុងតែខិតខំគ្រប់គ្រងតំបន់មជ្ឈិមបូព៌ា ឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន បើទុកឲ្យប្រទេសទាំងនោះមានបរមាណូដូចកូរ៉េខាងជើងគឺនឹងពិបាកនៅក្នុងការកម្ចាត់។

រដ្ឋបាលអាមេរិករបស់លោកត្រាំ មាន គម្រោងចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលជាមួយនឹងប្រទេសអារ៉ាប៊ីសាអូ៊ឌីត នាពេល ឆាប់ៗខាងមុខ។ ប៉ុន្តែគម្រោងនៃកិច្ចព្រមព្រៀងនេះ បង្កការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់សមាជិកសភាអាមេរិក ព្រោះគេខ្លាចមានការរីកសាយអាវុធនុយក្លេអ៊ែរ។

អារ៉ាប៊ីសាអ៊ូឌីត ត្រូវបង្ហើបបង្ហាញបញ្ជីឈ្មោះក្រុមហ៊ុនអ្នកទទួលផលិតម៉ាស៊ីន ប្រតិបត្តិករពីរគ្រឿងដំបូង ក្នុងចំណោមម៉ាស៊ីនប្រតិបត្តិករ១៦គ្រឿង នៃកម្មវិធីនុយក្លេអ៊ែរដែលក្រុងរីយ៉ាដ កំពុងចរចាជាមួយ រដ្ឋបាលអាមេរិក ដើម្បីបានសិទ្ធិនិងការ ព្រមព្រៀងនាំចូលបច្ចេកវិទ្យានុយក្លេអ៊ែរ មកប្រើ។ ការចរចាកាន់ខិតទៅមុខ ក្តីព្រួយ បារម្ភមានកាន់តែធំ។

នៅក្នុងលិខិតសរសេរជូនទៅកាន់រដ្ឋ មន្ត្រីការបរទេស Rex Tillerson និងទៅកាន់រដ្ឋមន្ត្រីក្រសួងថាមពលរបស់សមាជិកព្រឹទ្ធសភារដ្ឋMassachusetts បានគូសបញ្ជាក់ ថា “រដ្ឋបាលលោកត្រាំ ចាំបាច់ត្រូវតែទាមទារឱ្យអារ៉ាប៊ីសាអ៊ូឌីត ទទួលយកកិច្ច ព្រមព្រៀង ទ្វេភាគី មិនរីកសាយភាយអាវុធ នុយក្លេអ៊ែរ ឬកិច្ចព្រមព្រៀង ១២៣ ដូច ដែលអាមេរិកធ្លាប់ធ្វើជាមួយកូរ៉េខាងត្បូង ឥណ្ឌា និងអេមីរ៉ាត់អារ៉ាបរួម ! រាល់គ្រប់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ត្រូវតែមានលក្ខ ខណ្ឌមួយនេះ ជាដាច់ខាត !”។

សមាជិកព្រឹទ្ធសភា បង្ហាញក្តីព្រួយ បារម្ភបែបនេះ ក៏ព្រោះតែ នៅក្នុងជំនួប ចរចាលើកមុន ការចរចាស្តីពីកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ត្រូវជួប បរាជ័យ ដោយក្រុងរីយ៉ាដបដិសេធ មិនបោះបង់ការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ឬ ចម្រាញ់សំណល់ចំហេះនុយក្លេអ៊ែរ នៅ លើទឹកដីរបស់ខ្លួនទេ ដែលជាវិធានមាស នៃរាល់គ្រប់កិច្ចព្រមព្រៀង១២៣។

ម្យ៉ាងវិញទៀត គម្រោងអភិវឌ្ឍន៍នុយក្លេអ៊ែររបស់អារ៉ាប៊ីសាអ៊ូឌីត ប្រព្រឹត្តទៅជួនចំពេលដែលបរិបទនយោបាយកំពុងតានតឹងខ្លាំង បង្កឡើងដោយកម្មវិធីនុយក្លេអ៊ែរស៊ីវិលអ៊ីរ៉ង់់ ដែលជាប្រទេសគូសត្រូវនឹង អារ៉ាប៊ីសាអ៊ូឌីត។
បើតាមសមាជិកព្រឹទ្ធសភាអាមេរិក ដដែល អារ៉ាប៊ីសាអ៊ូឌីត ហាក់បានបង្ហាញចេតនាមិនល្អចំពោះកិច្ចព្រមព្រៀង ១២៣ តាមរយៈសម្ដីរបស់អ្នកទទួលខុសត្រូវជាន់ខ្ពស់ និងសមាជិករាជវង្សអារ៉ាប៊ីសាអ៊ូឌីត ដែលចង់ឃើញមានកម្មវិធីនុយក្លេអ៊ែរ មិនមែនគ្រាន់តែដើម្បីបានថាមពលប្រើទេ តែអាចបម្រើប្រយោជន៍ភូមិសាស្ត្រនយោ បាយទៀត។
ហេតុដូច្នេះហើយបានសភាអាមេរិកចោទសួរក្នុងលិខិតថាតើមានមូលហេតុអ្វីដែលរដ្ឋបាលអាមេរិកត្រូវចរចាជាថ្មី ស្វែង រកកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត នោះ?។

បើតាមសារព័ត៌មានអាមេរិក បុត្រស្នង រាជ្យអារ៉ាប៊ីសាអ៊ូឌីត មហាមេដ ប៊ិន សាល់ ម៉ាន នឹងយាងទៅសហរដ្ឋនៅដើមខែមីនា ហើយនឹងអាចមានជំនួបជាមួយប្រធានា ធិបតី ដូណាល់ត្រាំផងដែរ។

កន្លងមកថ្មីៗ រាជបុត្រ អារ៉ាប៊ីសាអ៊ូឌីត បានរៀបចំឡើងវិញនូវទម្រង់ដឹកនាំ នៅក្នុង ជួរកងទ័ព ប្រទេសនេះដោយបានផ្លាស់ប្តូរ មន្ត្រីយោធាជាន់ខ្ពស់ជាច្រើន រូប និងរដ្ឋ លេខាធិការ។ ជាមួយគ្នានោះក៏បានតែង តាំង រដ្ឋមន្ត្រីក្រសួងការងារជាស្ត្រី ។

កាលពីថ្ងៃទី ២៦ខែកុម្ភៈ បណ្តាញ ព័ត៌មាន SPA របស់អារ៉ាប៊ីសាអ៊ូឌីត បាន ផ្សាយថា ពឹងផ្អែកទៅលើសំណើរបស់ ក្រសួងការពារជាតិ រាជ្យវាំងអារ៉ាប៊ីសាអ៊ូ ឌីត ក៏បាន ចេញសេចក្តីសម្រេចមានដូចជា ទីមួយ បញ្ចប់ការងានិងឲ្យមេបញ្ជាការកងទ័ពជាន់ខ្ពស់លោក Abdulrahman Bin Saleh Bin Abdullah Al Bunyan ចូល និវត្តន៍។ បន្ទាប់មកពីមេបញ្ជាការរងកងទ័ព លោក Fayyadh Bin Hamid Bin Ragad Al Rwaili ត្រូវបានតែងតាំងធ្វើជាអគ្គមេ បញ្ជាការកងទ័ពជំនួសវិញ។,

តាមបទបញ្ជាពីរាជវាំង មេបញ្ជាការ កងទ័ព អាកាស ឧត្តមសេនីយ៍ Mohammed Bin Awadh Bin Mansour Suhaim ក៏បានឲ្យចូលនិវត្តន៍ផងដែរ ។ ក្រៅពីនេះនៅមានការផ្លាស់ប្តូរជាច្រើនផ្សេងទៀតនៅក្នុងជួរកងទ័ពជើងគោក និង កម្លាំង មីស៊ីល ។
ក្រៅពីនេះ រដ្ឋមន្ត្រីជាច្រើនរូប ក្នុងនោះ មានរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច សន្តិ សុខ ក៏ត្រូវបានផ្លាស់ប្តូរផងដែរ ។ អ្វីដែល គេចាប់អារម្មណ៍បំផុតនោះគឺ ការតែងតាំងរដ្ឋមន្ត្រីក្រសួងការងារជាស្ត្រី គឺលោកស្រី Youssef Al Ramah ។
ការផ្លាស់ប្តូរខាងលើ របស់ព្រះរាជ្ជ ទាយាទ ប៊ីនសាល់ម៉ាន គឺជាការផ្លាស់ប្តូរជាទ្រង់ទ្រាយធំ នៅក្នុងជួរថ្នាក់ដឹកនាំទាំង រដ្ឋបាល និងយោធា ដើម្បីពង្រឹងអំណាច របស់ព្រះរាជ្ជទាយាទ ក្នុងការគ្រប់គ្រង ប្រទេស នៅពេលអនាគតប្រកបដោយ ប្រសិទ្ធភាព។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ព្រះរាជ្ជទាយាទ មានបំណាងកែទម្រង់ប្រពន្ធដឹកនាំដើម្បីកម្ចាត់មន្ត្រីចាស់ និងតែងតាំងមន្ត្រីស្មោះត្រង់ជាមួយព្រះអង្គ បញ្ចៀស បញ្ហានៅពេលអនាគត។

អ្វីដែលចាប់អារម្មណ៍នៅក្នុងការកែ ទម្រង់នោះគឺ ស្ត្រីអារ៉ាប៊ីសាអ៊ូឌីត នៅពេល នេះត្រូវបានលុបចោល បម្រាម បើកបរការ ចូលមើលបាល់ទាត់ឬ ខនសឺត និងការធ្វើ អាជីវកម្ម ជំនួញផ្សេងៗ។ នៅពេលនេះ ព្រះរាជ្ជបុត្រក៏បានតែងតាំងស្ត្រីជារដ្ឋមន្ត្រីក្រសួងការងារទៀតគឺជារឿងមួយដ៏ល្អ ប្រសើរ ក្នុងការលើកកម្ពស់ស្ត្រីនៅក្នុង សង្គមអារ៉ាប៊ីសាអ៊ូឌីត។

លើសពីនេះទៅទៀត ស្ត្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះចូលបម្រើការងារក្នុងជួរយោធា ខណៈទីក្រុង រីយ៉ាដ កំពុងធ្វើកំណែងទម្រង់ជាប្រវត្តិសាស្ត្រ ឱ្យស្ត្រីទទួលបានអាជីព ក្រោយត្រូវបានហាមឃាត់រាប់ទសវត្សរ៍ មកនេះ។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៨។
ចាប់ពីពេលនេះតទៅ ស្ត្រីអារ៉ាប៊ីសាអ៊ូ ឌីត អាចដាក់ពាក្យស្នើសុំតំណែងក្នុងជួរ កងទ័ព នៅតាមបណ្ដាទីក្រុងមួយចំនួន ដូចជា ទីក្រុង Riyadh, Mecca, al-Qassim និងទីក្រុង Medina ហើយដើម្បីដាក់ពាក្យ ត្រូវតែជាពលរដ្ឋអារ៉ាប៊ីសាអូឌីត និងមាន អាយុចន្លោះពី ២៥ឆ្នាំ ដល់ ៣៥ឆ្នាំ ជាមួយ សញ្ញាបត្រវិទ្យាល័យឡើងទៅ។ ការប្រកាស នេះបានកើតមានឡើង បន្ទាប់ពីអារ៉ាប៊ី សាអូឌីត បានអនុញ្ញាតឱ្យស្ត្រីបើកបរ រថយន្ដ បើករបររកស៊ី និងអាចចូលរួមទស្សនាការប្រកួតកីឡាដោយ ម្នាក់ឯងមិនចាំ បាច់មានអាណាព្យាបាលទៅតាម។

គួរបញ្ជាក់ថា អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត ក៏បានអនុញ្ញាតឱ្យស្ត្រីស្នើសុំមុខតំណែង ចំនួន១៤០ នៅឯអាកាសយានដ្ឋាន និង ប៉ុស្ដិ៍ត្រួតពិនិត្យតាមព្រំដែនផងដែរ។ ក៏ប៉ុន្តែ ក្រុមសកម្មជនសិទ្ធិមនុស្សបាន និយាយថា ស្ត្រីអារ៉ាប៊ីសាអ៊ូឌីត នៅតែ ប្រឈមមុខនឹងការរើសអើង ក្រោមប្រព័ន្ធ អាណាព្យាបាលបុរស ពោលគឺស្ត្រីធ្វើអ្វី មួយត្រូវមានប្ដី បងប្អូន ឬសាច់ញាតិ ទៅ ជាមួយ បើទោះជារដ្ឋាភិបាលទីក្រុងរីយ៉ាដ សន្យាលុបចោលវាក៏ដោយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print