អគ្គនាយកដ្ឋានកាំកុងត្រូលនៃកម្ពុជា៖ ផលិតផលម្សៅ Buckwheat flour ផលិតនៅប្រទេសបារាំង យីហោ Natur’Avenirត្រូវបានរកឃើញសារធាតុពុលម្យ៉ាង ឈ្មោះថា (Tropane alkaloids)អាចធ្វើឲ្យមនុស្សស្លាប់

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មកមម្ពុជា បានប្រកាសកាលពីថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ថា អាជ្ញាធរបារាំង ជូនដំណឹងអំពីការប្រមូលត្រឡប់វិញ នៅផលិតផលម្សៅ Buckwheatដែលផលិតនៅប្រទេសបារាំង យីហោ Natur’Avenir ដែលអាជ្ញាធរបារាំងរកឃើញ សារធាតុ Tropane alkaloids មានប្រភពពីរុក្ខជាតិ ពុល ឈ្មោះ Datura ។

ប្រកាសព័ត៌មានខាងបានបញ្ជាក់ថា Buckwheat flour គេប្រើប្រាស់វត្ថុធាតុដើមសម្រាប់ផលិត ម្ហូបអាហារ ដូចជា គុយទាវ មី នំ នំប៉័ង ស្រា ស្រាបៀរនិង ភេសជ្ជៈ។ល។ ការទទួលទានផលិតផលម្ហូមអាហារដែលមានចម្លងចូលសារធាតុនេះ និងបណ្តាលឲ្យប៉ះពាល់ដល់សរីរាង្គ ថ្លើម ឈាម និប្រព័ន្ធសរសៃប្រសាទក្នុងករណីធ្ងន់ធ្ងូបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតអ្នកប្រើប្រាស់ផងដែរ ៕

សូមអានសេចក្តីជូនដំណឹងលម្អិត របស់ក្រសួងពាណិជ្ជកម្មទាំងស្រុងដូចខាងក្រោម ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print